ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​ឡោម​ព័ទ្ធ​ទីតាំង​ក្លិប​កម្សាន្ត​មួយ​កន្លែងឃាត់​មនុស្ស​ជាង​១០០​នាក់

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មនុស្ស​ប្រុស​-ស្រី​ប្រមាណ​១០៣​នាក់ មាន​ទាំង​ជនបរទេស ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ការ​ប្រើប្រាស់ HAPPY BALLON…

រាជធានី​ភ្នំពេញ​ ៖ មនុស្ស​ប្រុស​-ស្រី​ប្រមាណ​១០៣​នាក់ មាន​ទាំង​ជនបរទេស ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ការ​ប្រើប្រាស់ HAPPY BALLON ( ប៉ោង​ប៉ោង​រីក
រាយ ) ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​១០​នាទី​អធ្រាត្រ ឈា​ចូល​ថ្ងៃទី០​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្លិបមួយ​​កន្លែង ដែល​មាន​ស្លាក​យីហោ NUMBER9 BASSAC LIVE DJS – DANCE FLOOR ស្ថិត​នៅ​ផ្លូវ​លេខ​៣០៨ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ក្នុង​ប្រតិបត្តិការ​ណ៏​នេះ គេ​ឃើញ​មាន​វត្តមាន​របស់​សមត្ថកិច្ច មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហកា​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​ទន្លេបាសាក់ ចុះ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ក្លឹ​ប​កម្សាន្ត​ខាងលើ ព្រមទាំង​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​ជនបរទេស​ផង​ដែរ​។

យោង​តាម​របាយការណ៍​បានអោយ​ដឹង​ថា​៖ មនុស្ស​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន មាន​រហូត​ដល់​ទៅ​១០៣​នាក់ទាំង​ខ្មែរ និង​ជនបរទេស​ប្រុស​ស្រី​ជា​ច្រើន​នាក់ ។

ដោយ​សមត្ថកិច្ច​បាន​ដកហូត​គ្រឿង​សម្ភារៈ​ដូច​ជា​៖ ប៉ោង​ប៉ោង​រីករាយ​ទំហំ​ធំ​ចំនួន​០៤ និង​តូច​ៗ​ផ្សេង​ជា​ច្រើន និង​បំពង់ខ្យល់​សម្រាប់​បញ្ចូល​ទៅ​ក្នុង HAPPY BALLONS ចំនួន​១២​បំពង់ រួម​ទាំង​បំពង់​ឧស្ម័ន​សប្បាយ​ចំនួន​០៤​បំពង់​ធំ​ផង​ដែរ​។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​បញ្ជូន​មនុស្ស​ទាំង​១០៣​នាក់ ឡើង​ទៅ​លើ​រថយន្ត​ដឹក​អ្នកដំណើរ​ចំនួន​២​គ្រឿង បញ្ជូន​ទៅ​កាន់មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​៕ ​ដោយ៖ រដ្ឋា

អត្ថបទសរសេរ ដោយ