ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​ម្នាក់​ចង.ក​នៅ​ដើមឈើ​មុខ«​វត្ត​សូ​រិ​យាពោធិ៍​មាស»​លើផ្លូវជាតិ​លេខ​៦A

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់ទំនងជា​មាន​វិបត្តិ​អ្វីមួយ បាន​ចង​ក​សម្លាប់​ខ្លួន​នឹង​ដើមឈើ នៅ​មុខ​វត្ត​សូ​រិ​យា​ពោធិ៍មាស ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៦A​ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ហើយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ ចូល​ថ្ងៃ​ទី​០៤​ខែ​វិ​ឆ្ឆិ​កា…

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់ទំនងជា​មាន​វិបត្តិ​អ្វីមួយ បាន​ចង​ក​សម្លាប់​ខ្លួន​នឹង​ដើមឈើ នៅ​មុខ​វត្ត​សូ​រិ​យា​ពោធិ៍មាស ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៦A​ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ហើយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ ចូល​ថ្ងៃ​ទី​០៤​ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០២២៣​នេះ ។

​បុរស​រូប​នោះ​ពុំ​ស្គាល់​អត្ត​សញ្ញាណ​​ឡើយ មាន​អាយុ​ប្រមាណ​ជាង​៤០​ឆ្នាំ ស្លៀកខោ​ខូ​វ​ប៊យ​ពាក់​អាវ​ដៃខ្លី​ក្រឡា​ការ៉ូ ។ ​តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​អ្នកដំណើរ ឆ្លង​កាត់មុខ​វត្ត​ក៏​បាន​ប្រទះ​ឃើញ​សព​បុរស​រូប​នោះ ចងក​សម្លាប់​ខ្លួន ហើយក៏​បាន​រាយការណ៍​ប្រធាន​ភូមិ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង ។

​ទោះបីជា​យ៉ាងណា​ គេ​ពុំ​ដឹង​ថា បុរស​រូប​នោះ មាន​វិបត្តិអ្វី​ ហើយ​ចងក​សម្លាប់​ខ្លួន តាំងពី​ពេល​ណា​នោះ​ឡើយ​ ។ ​តាម​នគរបាល​អោយ​ដឹង​ថា បុរស​រូប​នោះ​ បាន​ចងក​សម្លាប់​ខ្លួន​នឹង​ខ្សែ​នីឡុង​ពណ៌​ស​ភ្ជាប់​ទៅ​នឹង​ដើម​សា​គឺ​រ៉ា នៅ​មុខ​វត្ត ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​ ។

​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល នគរបាល​មូលដ្ឋាន​ក៏​បាន​រាយការណ៍ទៅ​នគរបាល​ការិយាល័យ បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បីត្រួត​ពិ​ត្យ និង​ស្រាវជ្រាវ​រក​បងប្អូន​ដើម្បី នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ