ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្លា.ប់​​ក្នុង​រថយន្ត​​ឡង់​គ្រី​ស្ស័រ​ស្គាល់​អត្ត​សញ្ញាណ​ហើយ អ្នក​បើកបរ​បំណង​យកសព​ប្លុង​ចោល

14 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បន្ទាប់ពី​​មាន​ការ​ភ្ញាក់​ផ្អើល​ឃើញ​បុរស​ម្នាក់​​​ដេក​ស្លា.ប់​នៅ​ក្នុង​រថយន្ត​​ឡង់​គ្រី​ស្ស័រ ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​​​ខេមរ​ភូមិន្ទ​​០២-២-៥៣០៩ នៅ​ក្បែរ​​ចេតិយ​ក្នុង​ទីធ្លា​វត្ត​បទុម​សាគរ ​ហៅ​វត្ត​ក្របៅ ស្ថិត​នៅ​ភូមិ​​ព្រែ​ក​តា​ពៅ សង្កាត់​​​ដើម​មៀន ក្រុង​តា​ខ្មៅ កាលពី​​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​​ទី​១៨ ឧសភា ​ប៉ូលិស​ព្រហ្ម​​ទណ្ឌ​កម្រិត​ធ្ងន់​បាន​

ខេត្តកណ្តាល ៖ បន្ទាប់ពី​​មាន​ការ​ភ្ញាក់​ផ្អើល​ឃើញ​បុរស​ម្នាក់​​​ដេក​ស្លាប់​នៅ​ក្នុង​រថយន្ត​​ឡង់​គ្រី​ស្ស័រ ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​​​ខេមរ​ភូមិន្ទ​​០២-២-៥៣០៩ នៅ​ក្បែរ​​ចេតិយ​ក្នុង​ទីធ្លា​វត្ត​បទុម​សាគរ ​ហៅ​វត្ត​ក្របៅ ស្ថិត​នៅ​ភូមិ​​ព្រែ​ក​តា​ពៅ សង្កាត់​​​ដើម​មៀន ក្រុង​តា​ខ្មៅ កាលពី​​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​​ទី​១៨ ឧសភា  «បុរស​ម្នាក់​ស្លាប់​​ក្នុង​រថយន្ត​​ឡង់​គ្រី​ស្ស័រ សង្ស័យ​បម្រុង​​ប្លុង​ចោល» ​ ប៉ូលិស​ព្រហ្ម​​ទណ្ឌ​កម្រិត​ធ្ងន់​បាន​នាំខ្លួន​អ្នក​បើក​បរ​រថយន្ត​នោះ​មក​សាក​​សួរ​​ដើម្បី​រក​ចម្លើយ​ពិត​ប្រាកដ​ពី​ការ​​ទាក់​ទិន​នឹង​មូល​ហេតុ​ដែល​មាន​មនុស្សស្លាប់​នៅ​ក្នុង​​រថយន្ត​នោះ ។

តាម​ព័ត៌​មាន​ពី​មន្ត្រី​ប៉ូលិស​​បាន​ឱ្យ​ដឹងថា ​អ្នក​បើក​បរ​​រថយន្ត​នោះ​ឈ្មោះ​វ​ង់ ដួង​តារ៉ា​វិវឌ្ឍន៍ ​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់​នៅ​ផ្ទះ​លេខ​៤២Eo ផ្លូវលេខ​១៩ ​សង្កាត់​ជ័យ​ជម្នះ ខណ្ឌ​ដូន​ពេញ រាជ​ធានីភ្នំពេញ ជា​មន្ត្រី​​ផ្នែក​ស្រាវជ្រាវ​​ទីចាត់​ការ​បុគ្គ​លិក​អគ្គ​​បញ្ជា​ការ​ឋានន្តរ​​ស័ក្តិ​​អនុ​សេនីយ៍​ឯក និង​​មាន​មុខ​​របរ​មួយ​ទៀត ជា​មេ​ជាង​សំណង់។ ចំណែក​​ជន​​រងគ្រោះ​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ហើយ​​គឺ​ ឈ្មោះ​​សៀង ហាំង​គាង ភេទ​ប្រុស អាយុ​​៣២​ឆ្នាំ ស្រុក​កំណើត​​នៅ​ភូមិ​​ស្រែ​ស្ពៃ ឃុំ​គង​ជ័យ ​ស្រុកអូរ​រាំង​ឪ ខេត្ត​កំពង់​ចាម មុខរបរ​ជា​ជាង​កាត់​កញ្ចក់ ។ ជន​រង​គ្រោះ​​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី កាលពី​យប់​​ថ្ងៃទី​១៨ ឧសភា ។ ​

ការស្លាប់​​របស់​ជន​រង​​គ្រោះ​នេះ​ត្រូវ​បាន​ឈ្មោះ​វង់ ​ដួង​តារ៉ា​​វិវឌ្ឍន៍ ជា​អ្នក​បើក​បរ​បាន​ប្រាប់​ប៉ូលិស​​ថា អ្នក​ទាំង​ពីរ​ធ្លាប់​ស្គាល់​​​និង​រាប់​អាន​​គ្នា ព្រោះ​​ជា​ជាង​ដូច​គ្នា​ ហើយ​នៅ​ល្ងាចថ្ងៃ​ទី​១៧ ឧសភា ​វង់ ដួង​តារ៉ា​វិវឌ្ឍន៍ និង​ជន​រង​គ្រោះ​បាន​ជួប​គ្នា​ហើយ​​បបួល​គ្នា​​មក​ពិភាក្សា​​ពីរឿង​ធ្វើ​ពិតាន​ផ្ទះ​​ឱ្យ​​គេ។ បន្ទាប់​​ពី​ពិភាក្សា​​គ្នា​រួច​ហើយ ក៏​បាន​បបួល​គ្នា​​ទៅ​ហូប​អាហារ​​នៅ​ម្តុំ​ផ្សារ​ឌុល​ម៉ិច ដោយ​ហូប​ស្រា​បៀរ​​អស់​ចំនួន​៦​ដប រហូត​ដល់​ម៉ោង​ជាង​១២​រំលង​អធ្រាត្រ​​ក៏បាន​ជិះ​រថយន្ត​ជា​មួយ​គ្នា ដើម្បី​រក​ផ្ទះ​សំណាក់​ស្នាក់​នៅ​​ ប៉ុន្តែ​រក​មិន​បាន​ក៏​បាន​បើក​រថយន្ត​នោះ​មក​តាម​​ផ្លូវ​វ៉េង​ស្រេង​ម្តុំ​បុរី​​ពិភព​ថ្មី ហើយ​នាំគ្នា​​ដេក​​ក្នុង​រថយន្ត​​នោះ​ទាំង​ពីរ​នាក់​ គឺនៅខាង​មុខ​​​ផ្ទះ​ល្វែង​ម្តាយ​ក្មេក​​របស់​ឈ្មោះ​​វង់ ដួង​តារ៉ា​វិវឌ្ឍន៍។ ពេល​ដេក​​នៅ​ក្នុង​​រថយន្ត​​នោះ​គេ​មិន​ទាន់​​ពន្លត់​ម៉ាស៊ីន​​រថយន្ត​ទេ បញ្ឆេះ​​ឱ្យ​ត្រជាក់​​ ទើប​ពន្លត់​​ ​សំរាន្ត​លក់​​រហូត​ដល់​ម៉ោង​៩ព្រឹក​ ថ្ងៃ​ទី​១៨ ពេល​ភ្ញាក់​ពី​ដំណេក​​ក៏​បាន​ហៅ​ឈ្មោះ​​សៀង ហាំង​គាង (ជន​រងគ្រោះ) ​មិន​ព្រម​ភ្ញាក់​​ក៏​​ចាប់​អង្រួន​ខ្លួន ស្រាប់​តែ​​រឹង​ស្តូក​គឺ ស្លាប់​បាត់​ទៅ​ហើយ ។ ពេល​​​នោះ​ខ្លួន​​ភ័យ​ស្លន់​ស្លោរ​​ពេក មិន​ហ៊ាន​​​ប្រាប់​គេ​ឯងទេ ក៏​សម្រេច​ចិត្ត​ដឹក​ជន​រងគ្រោះ​មក​កន្លែង​ធ្វើ​ចេតិយ​នៅ​វត្ត​បទុម​​សាគរ ​ក្រុង​តា​ខ្មៅ បំណង​យក​សព​មក​ទម្លាក់​ចោល​នៅ​ក្នុងព្រៃ​​ក្បែរ​នោះ ​ប៉ុន្តែ​ដោយ​សភាព​ការណ៍​​មិន​អំណោយ​ឱ្យ​ ព្រោះ​មាន​​យាយ​ជី តា​ជី​នៅ​ក្បែរ​នោះ មិន​ហ៊ាន​​យក​សព​​ទម្លាក់​ចោល​ក៏​បាន​​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ និង​បាន​ប្រឌិត​រឿង​ថា ជន​រងគ្រោះ​​បាន​ស្លាប់​នៅ​ក្នុង​រថយន្ត​ ខណៈ​​មក​ដេក​ចាំគ្រឿង​សំណង់​ធ្វើ​ចេតិយ​ទៅវិញ ។

​ប៉ូលិស​​បច្ចេក​​ទេស​ដែល​ទៅ​ពិនិតិ្យ​សាក​សព​បាន​ឱ្យ​ដឹងថា ​ជន​រងគ្រោះ​​ស្លាប់​ដោយ​សារ​គាំង​បេះដូង ប៉ុន្តែ​​គ្រូ​ពេទ្យ​ដែល​​ពិនិត្យ​សាក​សព​ដែរ​នោះ និយាយថា ​ជន​រងគ្រោះ​​ស្លាប់​​មាន​បែក​ពពុះ​មាត់​ ដោយ​សារ​មាន​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​​ នេះជា​ការ​សន្និ​ដ្ឋាន​ជំហាន​ដំបូង​ប៉ុណ្ណោះ។ ​បើ​ទោះ​ជា​បែប​ណា​ក្តី អ្នក​បើក​បរ​រថយន្តឈ្មោះ​​វង់​ ដួង​តារ៉ា​វិវឌ្ឍន៍ មិន​ត្រូវ​​បាន​ឃុំ​ខ្លួន​ទេ គឺ ប៉ូលិស​​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​​ជា​បន្ត​​ទៀត​​ដើម្បីរក​ភស្តុ​តាង​ និង​សាក្សី​​ទាក់​ទិន​នឹង​ការ​ស្លាប់​នេះ ព្រោះ​ហាក់​បី​ដូច​ជា​នៅ​មាន​អាថ៌កំបាំង​​ច្រើន​ជាង​នេះ​ទៀត ៕