ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្លា.ប់​​ក្នុង​រថយន្ត​​ឡង់​គ្រី​ស្ស័រ សង្ស័យ​បម្រុង​​ប្លុង​ចោល

14 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ជា​ជាង​ធ្វើ​​ចេតិយ​ម្នាក់​បាន​ដេក​ស្លា.ប់​​នៅ​ក្នុង​រថយន្ត​​ម៉ាក​ឡង់​​គ្រីស្ស័រ​ ​ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​ខេមរ​ភូមិន្ទ​ ០២-២-៥៣០៩ ​បិទ​ឡូ​​ហ្គោ​អគ្គ​បញ្ជា​ការ​ឈប់​ចត​នៅ​ខាង​មុខ​ចេតិ​យ​ដែល​កំពុង​សាង​សង់។ បុរស​នោះ​ត្រូវ​បាន​ជាង​ធ្វើ​ការ​ជា​មួយគ្នា​ទៅ​ហៅ​ទើប​ដឹងថា ​ស្លា.ប់​កាល​ពី​វេលា​ម៉ោង​​១២ថ្ងៃ​ត្រង់​ ​ថ្ងៃទី​១៨ ឧសភា

ខេត្តកណ្តាល ៖ បុរស​ជា​ជាង​ធ្វើ​​ចេតិយ​ម្នាក់​បាន​ដេក​ស្លាប់​​នៅ​ក្នុង​រថយន្ត​​ម៉ាក​ឡង់​​គ្រីស្ស័រ​ ​ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​ខេមរ​ភូមិន្ទ​ ០២-២-៥៣០៩ ​បិទ​ឡូ​​ហ្គោ​អគ្គ​បញ្ជា​ការ​ឈប់​ចត​នៅ​ខាង​មុខ​ចេតិ​យ​ដែល​កំពុង​សាង​សង់។ បុរស​នោះ​ត្រូវ​បាន​ជាង​ធ្វើ​ការ​ជា​មួយគ្នា​ទៅ​ហៅ​ទើប​ដឹងថា ​ស្លាប់​កាល​ពី​វេលា​ម៉ោង​​១២ថ្ងៃ​ត្រង់​ ​ថ្ងៃទី​១៨ ឧសភា ​នៅ​ខាង​មុខ​ចេតិយ​​កំពុង​សាង​​សង់​ក្នុង​ទីធ្លា​វត្ត​បទុម​សាគរ នៅ​វត្ត​ក្របៅ ស្ថិត​នៅ​ភូមិ​ព្រែកតា​ពៅ សង្កាត់​​ដើម​មៀន ក្រុង​តាខ្មៅ ។

​ក្រោយ​ពី​កើត​ហេតុ​ ប៉ូលិស​​បច្ចេក​ទេស​​ខេត្ត និង​គ្រូពេទ្យ​​​បាន​ចុះ​ទៅ​ពិនិត្យ​​លើ​សាក​សព​សន្និ​ដ្ឋាន​​ជា​ជំហាន​ដំបូង​ថា ស្លាប់​ដោយ​សារ​មាន​ជាតិ​​ពុល​ហើយ​ជន​រងគ្រោះ​បាន​​ស្លាប់​តាំងពី​ជាង​១០​ម៉ោង​មុន​ពេល​គេដឹង ។​ បុរស​ឈ្មោះ​​វង់ដួង តារា៉វិវឌ្ឍន៍ ​អាយុ​៣៩​ឆ្នាំ ​ជា​មេ​ជាង​សាង​សង់​ចេតិយ​ និង​ជា​កូន​ប្រសា​របស់​ម្ចាស់​ចេតិយ​ និង​​ជាអ្នក​បើក​បរ​​រ​ថយន្តនោះរស់​នៅសង្កាត់​​ទួល​ស្វាយ​ព្រៃ​ទី​២ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ។ ​បុរស​នោះ បាន​ប្រាប់​ឱ្យ​ដឹងថា ​ជន​​រងគ្រោះ​ជា​អ្នក​ធ្លាប់​ស្គាល់​គ្នា​ឈ្មោះ​ឃាង មិន​ស្គាល់​ត្រកូល​ទេ អាយុ​ប្រហែល​​៣២​ឆ្នាំ នៅ​​ខេត្ត​កំពង់ចាម ។ ​តាម​ព័ត៌​មាន​​ពី​មន្ត្រី​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​ក្រុងតា​ខ្មៅ និង​​ប៉ូលិស​ខេត្ត​ដែល​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​​និយាយថា ​យើង​មិន​ទាន់​សន្និដ្ឋាន​​ពី​មូល​ហេតុ​ដែល​ជន​រងគ្រោះ​ស្លាប់​ច្បាស់​​លាស់​នៅ​ឡើយ ហើយ​មាន​ការ​សង្ស័យ​ថា ​អាចស្លាប់​​នៅ​កន្លែង​ផ្សេង​​ដោយ​មូល​ហេតុ​អ្វី​មួយ ហើយ​គេ​ដឹក​​ជន​រងគ្រោះ​យក​​មក ទី​នោះ ព្រោះ​ចម្លើយ​​របស់​អ្នក​បើក​បរ​​រថយន្ត​ហាក់​ដូច​ជា​មិន​​ច្បាស់​លាស់ ហើយ​ត្រូវ​បាន​​នាំ​មក​សាក​សួរ​បន្ត​នៅ អធិ​ការ​ដ្ឋាន​នគរបាល​​ក្រុង​តាខ្មៅ ។

បើ​តាម​​ការ​បំភ្លឺ​របស់​អ្នក​បើក​បរ​ និង​ជា​មេ​ជាង​ធ្វើ​ចេតិយ​​ឈ្មោះ​​វង់​ដួង តារ៉ា​វិវឌ្ឍន៍​ ប្រាប់​ប៉ូលិស​​នៅ​កន្លែង​កើតហេតុ​​ថា ខ្លួន​​និង​ជន​រង​គ្រោះ​​ ​ព្រ​មទាំង​ជា​​ងម្នាក់​ទៀត​បាន​ជិះ​រថយន្ត​ជា​មួយ​គ្នា​ពី​ភ្នំពេញ​​មក​កន្លែង​​ធ្វើ​ចេតិយ​នៅ​ម៉ោង​ប្រហែល​១២​យប់ ថ្ងៃ ទី​១៧ ឧសភា ​ដើម្បី​មក​ចាំ​ទទួល​គ្រឿង​​សំណង់​ហើយ​សម្រាក​នៅ​​ក្នុង​រថយន្ត​​ជា​មួយ​គ្នា​ទាំង​៣​នាក់ ។ ដោយ​សារ​​តែ​អត់​ងងុយ​ពី​យប់​​សំរាន្ត​​លង់​លក់​​រហូតដល់​ម៉ោង​១០​ព្រឹក​​ ទើប​ភ្ញាក់​​ ចំណែក​ឈ្មោះ​ឃាង ជា​ជន​រងគ្រោះ​​​មិន​ទាន់​ភ្ញាក់​​​ គឺសំរាន្ត​នៅ​ក្នុង​រថយន្ត​រហូត​​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ ​កូន​ជាង​ម្នាក់​​ទៀត​ចូល​​ទៅ​ដាស់​ទើប​ដឹងថា ស្លាប់​រឹង​ស្តូក​​ទៅហើយ​​នៅ​ក្នុង​រថយន្ត ។ ឈ្មោះ​វង់ដួង តារ៉ាវិវឌ្ឍន៍ បាន​​បន្ត​ថា ​ជន​រងគ្រោះ ​ទើប​តែ​មក​ជួយ​ធ្វើ​ការ​ឱ្យ​ខ្លួន​បាន​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ​ដែល​ពី​មុន​ជន​រងគ្រោះ ​ធ្វើ​ជា​ជាង​ពិតាន ដែល​ធ្លាប់​ស្គាល់​​គ្នា​នៅ​ក្រុង​ភ្នំពេញ ​​ប៉ុន្តែ​​មិន​ស្គាល់​ស្រុក​កំណើត​​ទេ ។ ចំណែក​រថយន្តម៉ា​ឡង់​គ្រី​ស្ស័រ​នោះ​ខ្លួន​បាន​ខ្ចី​មេ​របស់​ខ្លួន បម្រើ​ការ​ងារ​នៅ​អគ្គ​​បញ្ជា​ការ​កង​ទ័ព​ជើង​គោក ។  ​

បើ​ទោះ​បីជា​បែប​ណា​​ក្តី​នេះ ជា​ចម្លើយ​របស់​​ឈ្មោះវង់​ដួង តារ៉ា​វិវឌ្ឍន៍ ជាជំហាន​​ដំបូង​តែ​ប៉ុណ្ណោះ ដែល​សមត្ថ​កិច្ច​មាន​ការ​សង្ស័យថា ​ជា​ចម្លើយ​​​មិន​ទាន់​ជា​ផ្លូវការទេ ហើយ​សមត្ថ​កិច្ច​​បន្ត​សាក​សួរ​​តាម​ជំនាញ​​ទៀត ​ដើម្បី​រក​ការ​ពិត ថា​ បុរសនេះ​ស្លាប់​ដោយមូលហេតុ​អ្វី​ ។ ​ប៉ុន្តែ​បើ​តាម​​សាក្សី​ជា​ជាង​ធ្វើ​របង​នៅ​ក្នុងវត្ត​នោះ​បាន​និយាយថា ​គេ​បាន​ឃើញ​រថយន្តម៉ាក​ឡង់​​គ្រីស្ស័រ​ខាង​លើ​បើក​យ៉ាង​លឿន​ចូល​មក​ក្នុង​វត្ត​នៅ​ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់​​ថ្ងៃ​កើត​ហេតុ​ គឺ​ផ្ទុយ​ពី​ចម្លើយ​ម្ចាស់​រថយន្ត ។ បច្ចុប្បន្ន​​សាក​សព​ត្រូវ​បាន​យក​ទៅ​​កម្កល់​​ទុក​នៅ​មន្ទីរ​ពេទ្យ​ជ័យ​ជម្នះ​​ក្រុងតា​ខ្មៅ ដើម្បី​រង់​ចាំ​សាច់​ញាតិ​​មក​​ទទួល​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕