ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​​ជឹកអ្នក​ដំណើរ​របស់​ក្រុមហ៊ុន​ពន្លឺ​អង្គរ​ខ្មែរ​បុកម៉ូតូ​ស្លា.ប់​​​២នាក់ របួស​ធ្ងន់​១

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​អ្នកដំណើរ​​​របស់ក្រុមហ៊ុន​​ពន្លឺ​​​អង្គរ​ខ្មែរ​​បានបើក​​បុកម៉ូតូ​​មួយគ្រឿង​​​បណ្តាល​ឱ្យមនុស្ស​​​២នាក់​ស្លា.ប់​ភ្លាមៗ​​នៅនឹង​​កន្លែង​​ និងម្នាក់ទៀត​​​រង​របួស​ធ្ងន់​​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​​ម​ន្ទីរ​ពេទ្យ​កាលពីវេលា​ម៉ោង​​​​​២​និង​​៤៥នាទី​​​រសៀល​ថ្ងៃទី​​​១៩ ឧសភា ២០១១ ​លើ​ផ្លូវជាតិលេខ​៥ ស្ថិត​ក្នុង​​​​ភូមិដួង ​សង្កាត់​សំរោង​​ ខណ្ឌសែនសុខ

រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​អ្នកដំណើរ​​​របស់ក្រុមហ៊ុន​​ពន្លឺ​​​អង្គរ​ខ្មែរ​​បានបើក​​បុកម៉ូតូ​​មួយគ្រឿង​​​បណ្តាល​ឱ្យមនុស្ស​​​២នាក់​ស្លាប់​ភ្លាមៗ​​នៅនឹង​​កន្លែង​​ និងម្នាក់ទៀត​​​រង​របួស​ធ្ងន់​​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​​ម​ន្ទីរ​ពេទ្យ​កាលពីវេលា​ម៉ោង​​​​​២​និង​​៤៥នាទី​​​រសៀល​ថ្ងៃទី​​​១៩ ឧសភា ២០១១ ​លើ​ផ្លូវជាតិលេខ​៥ ស្ថិត​ក្នុង​​​​ភូមិដួង ​សង្កាត់​សំរោង​​ ខណ្ឌសែនសុខ ខណៈ​យាន​យន្ត​​ទាំង​​​២នេះ ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា ហើយ​បុក​គ្នា​​ពេញទំហឹង​ ។

​​យោងតាម​សម្តីរបស់​​សមត្ថ​កិច្ច​​ខណ្ឌ​សែន​សុខ​​​បាន​​​ឱ្យ​ដឹង​​ថា មុនពេល​កើតហេតុ​​មានម៉ូតូ​​១គ្រឿង​ ម៉ាក​ឌ្រីម C125 ស៊េរី​​២០១១ ​​ពណ៌​ខ្មៅ ​ពាក់ស្លាកលេខ​ ភ្នំពេញ 1AJ-3967 ជិះ​​​គ្នា​​​៣នាក់ ក្នុងនោះ​មានក្មេង​ប្រុស​ម្នាក់​​ផង​ បើក​ពី​ជើងទៅ​​ត្បូង​លើ​កំណាត់​ផ្លូវ​ជាតិលេខ​​៥ ក្នុង​​គោល​បំណង​​យកម៉ាស៊ីន​​​ចាក់ ​VCD ​ទៅ​ជួស​ជុល ​ស្រាប់តែ​​មក​ដល់​កន្លែង​​កើតហេតុ ​ក៏​មាន​រថយន្ត​​ក្រុង​​១គ្រឿង​​របស់ក្រុមហ៊ុន​​ពន្លឺ​អង្គរ​​ខ្មែរ​បើក​ពីត្បូងទៅជើង (បញ្ច្រាស​ទិសគ្នា​) ​មក​បុក​​ចំពីមុខ​​ពេញទំហឹង បណ្តាល​​​​ឱ្យក្មេង​​ប្រុស​​១​នាក់ ត្រូវ​​​រថយន្ត​កិនបែក​ខ្ទេច​ខ្លួន​ស្លាប់ និង​​​បុរស​ម្នាក់ទៀត​​​​​បោក​ក្បាល​​ស្លាប់ភ្លាមៗនៅ​នឹង​​កន្លែង​​ចំណែក​​ម្នាក់​​ទៀតរង​របួស​ធ្ងន់​​ត្រូវបញ្ជូនទៅ​​​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ ​មិនដឹង​ថា យ៉ាង​ម៉េច​យ៉ាង​ម៉ា​នោះទេ?​

សមត្ថកិច្ច​​​និយាយ​ថា ជន​រងគ្រោះ​​ទាំង​​៣​នាក់​​​គឺ​១-​ក្មេង​​ប្រុស​ឈ្មោះ​ស៊ឹម ​ស៊ីដេត ​អាយុ​១២​ឆ្នាំ ​(ស្លាប់) ​ស្នាក់នៅ​ភូមិ​​ស្លែង​​​ដី​ដុះ ​ឃុំ​ព្រែក​​​តា​​ទែន ស្រុក​ពញា​ឮ ខេត្ត​កណ្តាល ២-​​​​​​ឈ្មោះ​ទិត ​ទឹម ភេទប្រុស​ អាយុ​២៦​​ឆ្នាំ ស្នាក់នៅ​ភូមិ​​​​ពោធិ​មង្គល ​​ឃុំព្រែក​តាទែន ​ស្រុក​ពញា​ឮ ខេត្ត​កណ្តាល (ស្លាប់) ​និង​​៣-​​​មិន​ទាន់​ស្គាល់ឈ្មោះ​ទេ ព្រោះ​ពេល​រងគ្រោះ​ត្រូវ​​សមត្ថ​កិច្ច​​ចាត់បញ្ជូន​​ទៅសង្គ្រោះ​​​នៅមន្ទីរពេទ្យ​​ភ្លាមៗ​បាត់ទៅហើយ។ ចំណែក​រថ​យន្ត​​​ដែលបង្ក​ហេតុ​​ត្រូវ​​​សមត្ថកិច្ច​​ខណ្ឌ​​​សែនសុខ​​យកទៅ​​រក្សា​ទុក​ដើម្បីរង់ចាំ​​​ដោះ​ស្រាយ​​​​តាមផ្លូវច្បាប់​ ៕​