ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ា ​អ៊ឹង ម៉េង​ជឺ​ ប្រគល់​​រថយន្ត​មួយ​គ្រឿង​​ជូន​អធិ​ការ​​​ដ្ឋាន​​នគរបាល​ខណ្ឌ​សែន​សុខ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ឧកញ៉ា អ៊ឹង ​ម៉េង​ជឺ បាន​ប្រគល់​​រថយន្តមួយ​គ្រឿង​​ប្រភេទ​​ហ៊ីយ៉ាន់​ដាយ ​ដល់​អធិ​ការ​ដ្ឋាន​នគរ​បាល​​​ខណ្ឌ​សែន​សុខ ដើម្បី​ទុក​បម្រើ​​ការ​ងារ​​​ក្នុង​អង្គ​ភាព​។ ​ពិធី​ប្រគល់​​​-ទទួល​រថយន្ត​នេះ​ធ្វើឡើង​​នៅ​​វេលាម៉ោង​១១​ព្រឹក ​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១១ ​នៅ​ឯ​គេហ​ដ្ឋាន​​របស់​លោក​ឧកញ៉ា ​ស្ថិត​នៅ​សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ

រាជធានីភ្នំពេញ ៖ លោក​ឧកញ៉ា អ៊ឹង ​ម៉េង​ជឺ បាន​ប្រគល់​​រថយន្តមួយ​គ្រឿង​​ប្រភេទ​​ហ៊ីយ៉ាន់​ដាយ ​ដល់​អធិ​ការ​ដ្ឋាន​នគរ​បាល​​​ខណ្ឌ​សែន​សុខ ដើម្បី​ទុក​បម្រើ​​ការ​ងារ​​​ក្នុង​អង្គ​ភាព​។ ​ពិធី​ប្រគល់​​​-ទទួល​រថយន្ត​នេះ​ធ្វើឡើង​​នៅ​​វេលាម៉ោង​១១​ព្រឹក ​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១១ ​នៅ​ឯ​គេហ​ដ្ឋាន​​របស់​លោក​ឧកញ៉ា ​ស្ថិត​នៅ​សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ។

លោក​ឧកញ៉ា ​អ៊ឹង ម៉េង​ជឺ បាន​មាន​ប្រសាសន៍​​ថា ដោយ​មើល​​ឃើញ​ការ​ខ្វះខាត​​របស់​​អធិ​ការ​ដ្ឋាន​នគរបាល​​​ខណ្ឌ​​សែន​សុខ ​​ដែល​មាន​រថយន្ត​សម្រាប់​​ធ្វើ​សណ្តាប់​ធ្នាប់​​​ចាស់ទ្រុឌ​ទ្រោម​​នោះ ​លោក​ឧកញ៉ា​ បាន​ទិញ​រថយន្ត​​ប្រភេទ​​ខាង​លើ​ដែល​មាន​​តម្លៃ​៥.០០០​ដុល្លារ ​ប្រគល់​​ជូន​អធិ​ការ​​​ដ្ឋាន​នគរបាល​​​ ដើម្បី​​​ទុក​ប្រើ​ប្រាស់​ក្នុង​ការ​ងារ ។ ​លោក​ឧកញ៉ា ​​ប​ន្តថា លោក​​ធ្លាប់​ឧបត្ថម្ភ​​ប្រាក់​ជា​ច្រើន​​ក្នុងការ​សាង​សង់​អធិ​ការ​ដ្ឋាន​នគរបាល​ និង​​ទី​បញ្ជា​ការកង​រាជ​អាវុធ​ហត្ថ​​ថ្មី​ ដែលស្ថិត​ក្នុង​សង្កាត់​​ភ្នំពេញ​ថ្មីថែម​ទៀត​ផង ។

លោក​ម៉ក់ ហុង អធិ​ការ​​​​នគរបាល​​ខណ្ឌ​សែន​សុខ ​​ដែល​ជា​អ្នក​ទទួល​យក​រថយន្ត​ខាង​លើ​បានថ្លែង​អំណរ​គុណ​​ដល់​លោកឧកញ៉ា ​អ៊ឹង ម៉េង​ជឺ ដែល​មាន​សន្តាន​ចិត្ត​​​ល្អ​ជួយ​ឧបត្ថម្ភ​​រថយន្ត​សម្រាប់​​សមត្ថ​កិច្ច​បម្រើ​ការ​​ងារ​​ជូន​ប្រជា​ពល​រដ្ឋ។​ លោក​សូម​​ជូន​ពរ​ឱ្យ​​​លោក​ឧកញ៉ា ​និង​ក្រុម​គ្រួសារ​​រក​ស៊ី​មាន​បាន​ក្នុង​មុខរបរ​សព្វថ្ងៃ​​ឱ្យ​កាន់តែ​​រីក​ចម្រើន​ថែម​ទៀត៕