ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដាក់​បទបញ្ជា​ដល់​នគរបាល​ឲ្យ​បំពេញភារកិច្ច ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ និង​កុំ​ពាក់ព័ន្ធ​គ្រឿងញៀ.ន

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្ដាំផ្ញើ និង​ចេញ​បទបញ្ជា​ដល់​មន្ត្រី​នគរបាល ឲ្យ​បំពេញភារកិច្ច ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ និង​កុំ​ពាក់ព័ន្ធ​គ្រឿងញៀន ។ ការ​ផ្តាំផ្ញើ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្ដាំផ្ញើ និង​ចេញ​បទបញ្ជា​ដល់​មន្ត្រី​នគរបាល ឲ្យ​បំពេញភារកិច្ច ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ និង​កុំ​ពាក់ព័ន្ធ​គ្រឿងញៀន ។

ការ​ផ្តាំផ្ញើ និង​ចេញ​បទបញ្ជា​នេះ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មេបញ្ជាការ​ព្រំដែន អធិការ និង​នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា​ឆ្នាំ​២០២៣ ។

ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​ថា ជា​កងកម្លាំង​នគរបាល​ជាតិ ខុស​ពី​ប្រជាពលរដ្ឋ​ធម្មតា ដែល​ត្រូវ​គោរព​វិន័យ អនុវត្ត​បទបញ្ជា និង​បំពេញ​តួនាទី​ភារកិច្ច ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម ។

ឯកឧត្ដម សង្កត់ធ្ងន់​ថា រាល់​ការ​បំពេញភារកិច្ច គប្បី​ចៀស​ឱ្យ​ឆ្ងាយ​កុំ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ ករណី​រក​ឃើញ​នគរបាល​រូប​ណា ជាប់​ទាក់ទង​នឹង​បទល្មើស​គ្រឿងញៀន ក្រសួង​នឹង​អនុវត្ត​វិន័យ​តឹង​រឹង​បំផុត ដោយ​អាច​បណ្ដេញ​ចេញពី​ក្រប​ខណ្ឌ​ជាដើម ។

ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា បន្ត​ទៀត​ថា ដោយសារ​កា​រវិ​វត្ត នៃ​សង្គម ក្នុង​នាម​កងកម្លាំង​នគរបាល គប្បី​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​បទល្មើស​មួយ​ចំនួន ដែល​កំពុង​កើត​មាន ជា​អាទិ៍ បញ្ហា​គ្រឿងញៀន បទល្មើស​ព្រហ្មទណ្ឌ ទូទៅ​គ្រប់​ប្រភេទ បញ្ហា​ក្មេង​ទំនើង និង​បញ្ហា​ចរាចរណ៍​។ ពិសេស​ជាង​នេះ ការ​ជួញដូរ​ផ្លូវភេទ ការ​ជួញដូរ​មនុស្ស ដែល​ស្នងការដ្ឋាន​នគរបាល គួរ​ពិនិត្យ​លទ្ធភាព​បង្កើត​យន្តការ​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់ ឧបាយកល វិធី​បង្ការ និង​មធ្យោបាយ​រំដោះខ្លួន​ជាដើម ដល់​យុវនារី អាណាព្យាបាល ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ ។

ដើម្បី​អនុវត្ត​តួនាទី​ភារកិច្ច ផ្ដល់​ជូន​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​លើកទឹកចិត្ត​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ឱ្យ​បន្ត​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ឱ្យ​ស្រប​តាម​ការ​ប្រែប្រួល​សង្គម​បច្ចុប្បន្ន ជា​ពិសេស​កា​រវិ​វត្ត​ផ្នែក​បច្ចេកវិទ្យា តាម​រយៈ​ការ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ផ្សេង​ៗ ឬ​ការ​រៀបចំ​វគ្គ​បំប៉ន​សមត្ថភាព​ផ្ទៃក្នុង​ជាដើម​។

ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត បញ្ជាក់​ថា នា​ពេល​ខាង​មុខក្រសួង​មហាផ្ទៃ នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​សំខាន់​ៗ សម្រាប់​គណៈ​ដឹកនាំ​ស្នងការដ្ឋាន​រាជធានី​ខេត្ត និង​កម្រិត​ថ្នាក់ដឹកនាំ​តាម​អង្គភាព​នគរបាល​ចំណុះ​ក្រសួងមហាផ្ទៃ​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ