ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជំរុញ​ការ​ធ្វើ​កំណែទម្រង់​ច្រក​ចេញចូល​តែ​មួយ ដើម្បី​ផ្ដល់​សេវាជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ថា ច្រក​ចេញចូល​តែ​មួយ ជា​អាទិភាព​មួយ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ថា ច្រក​ចេញចូល​តែ​មួយ ជា​អាទិភាព​មួយ ដែល​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ផ្ដោត​ការ​យកចិត្តទុកដាក់ ដូច្នេះ​ក្នុង​នាម​ក្រសួងមហាផ្ទៃ ឯកឧត្ដម ជំរុញ​លើក​ទឹក​ចិ ត្ត ដល់​រដ្ឋបាល​ខេត្ត និង​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ផ្ទាល់ គប្បី​យកចិត្តទុកដាក់​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ជា​អ្នក​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ។

ការ​លើក​ឡើង​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើក​ឡើង​ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង និង​អង្គភាព​ចំណុះ ។

ឯកឧត្ដម បាន​លើក​ឡើង​ថា កំណែទម្រង់​លើ​ការងារ​ច្រក​ចេញចូល​តែ​មួយ ត្រូវ​ចាប់ផ្ដើម​ធ្វើ ដោយ​ចាប់ផ្ដើម​ពី​ដើម​ទី​នេះ​ទៅ មិន​អាច​អូស​បន្លាយ ពេល​នោះ​ទេ ព្រោះ​កា​រវិ​វត្ត នៃ​បច្ចេកវិទ្យា​ផង ពិសេស​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ជា​ត្រីមុខ ដែល​កំពុង​មាន​សន្ទុះ​គាំទ្រ​ការ ផ្ដល់​សេវា​របស់​មន្ត្រី​ជា​ប្រតិបត្តិ​ករ​។ ក្នុង​នោះ​ភាព​ងាយស្រួល នៃ​ការ​ទទួល​សេវា ជា​គន្លឹះ​ដែល​ត្រូវ​ដោះស្រាយ ពោល​គឺ​សម្រួច​យន្តការ​ផ្ដល់​សេវា ឱ្យ​បាន​កាន់តែ​ច្រើន និង​លឿន​រហ័ស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ។

ក្រោយ​ពី​បាន​ពិនិត្យ​ច្រក​ចេញចូល​តែ​មួយ ខេត្តបាត់ដំបង ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត កត់សម្គាល់​ឃើញ​ថា ដំណើរការ​បាន​ល្អ​ប្រសើរ​បន្តិច​ម្ដង​ៗ តែ​ក៏​ពុំ​ត្រូវ​ស្កប់ស្កល់​នឹង​អ្វី​ដែល​ទទួល​បាន​នា​ពេល​នេះ​ត្រឹម​ប៉ុណ្ណឹង​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្ដម បាន​លើក​ទឹក​ដល់​រដ្ឋបាល​ខេត្ត និង​អង្គភាព​ច្រក​ចេញចូល​តែ​មួយ បន្ត​សិក្សា​ស្រាវជ្រាវ​ដកស្រង់​បញ្ហា​ខ្វះចន្លោះ​នានា ដើម្បី​រក​មូលហេតុ នៃ​ដំណើរ​រអាក់រអួល​ក្នុង​ការ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​។

ទន្ទឹម​នេះ ក្រសួងមហាផ្ទៃ ក៏​នឹង​បន្ត​សិក្សា​ដូច​គ្នា រួម​ជាមួយ​ក្រសួង​ស្ថាប័ន​វិស័យ​ផ្សេង​ៗ ថា​តើ​សេវា​អ្វីខ្លះ​ទៀត ដែល​គួរ​ទម្លាក់​ទៅ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​បន្ត​ផ្ដល់​ជូន​អ្នកមាន​តម្រូវការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ