ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្ន.ក​ស្លា.ប់​ដោយសារ​ការ​បាក់​ផ្លូវ​នៅ​ប្រទេស​ចិន​កើន​ដល់​៤៨​នាក់

2 អាទិត្យ មុន

ទី​ក្រុង​ប៉េកាំង៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​បាក់​កំណាត់​ផ្លូវ​ហាយ​វេ​នៅ​ខេត្ត​ក្វាង​ទុង​ ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ពុធ​នោះ​ឥឡូវ​នេះ​បាន​កើន​ឡើង​ដល់​៤៨​នាក់​ហើយ​​។ បញ្ហា​នេះ​បណ្ដាល​មក​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​​ធ្វើ​ឱ្យ​ដី​មាន​សភាព​ទន់​ជ្រាយ​​​គួប​ផ្សំ​នឹង​​​មនុស្ស​សម្រុក​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ទិវា​ពល​កម្ម​អន្តរ​ជាតិ​។ កំណាត់​ផ្លូវ​ដែល​បាក់​នោះ​ស្ថិត​នៅ​ចន្លោះ​ទី​ក្រុង​ម៉ីចូវ និង​ខណ្ឌ​ដាប៊ូនៅ​វេលា​ម៉ោង​២:១០​ព្រឹក​ថ្ងៃ​ពុធ​។ នេះ​បើ​​​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​ចិន​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។​ នៅ​សុខ​ៗ​ស្រាប់​តែ​​កំណាត់​ផ្លូវ​នេះ​​ស្រុត​​ប្រវែង​​​១៨​ម៉ែត្រ​ និង​ធ្លាក់​អាចម៍​ដី​​ចុះ​ទៅ​ជម្រាល​ភ្នំ​។​ ដូច្នេះ…

ទី​ក្រុង​ប៉េកាំង៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​បាក់​កំណាត់​ផ្លូវ​ហាយ​វេ​នៅ​ខេត្ត​ក្វាង​ទុង​ ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ពុធ​នោះ​ឥឡូវ​នេះ​បាន​កើន​ឡើង​ដល់​៤៨​នាក់​ហើយ​​។ បញ្ហា​នេះ​បណ្ដាល​មក​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​​ធ្វើ​ឱ្យ​ដី​មាន​សភាព​ទន់​ជ្រាយ​​​គួប​ផ្សំ​នឹង​​​មនុស្ស​សម្រុក​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ទិវា​ពល​កម្ម​អន្តរ​ជាតិ​។ កំណាត់​ផ្លូវ​ដែល​បាក់​នោះ​ស្ថិត​នៅ​ចន្លោះ​ទី​ក្រុង​ម៉ីចូវ និង​ខណ្ឌ​ដាប៊ូនៅ​វេលា​ម៉ោង​២:១០​ព្រឹក​ថ្ងៃ​ពុធ​។ នេះ​បើ​​​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​ចិន​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។​

នៅ​សុខ​ៗ​ស្រាប់​តែ​​កំណាត់​ផ្លូវ​នេះ​​ស្រុត​​ប្រវែង​​​១៨​ម៉ែត្រ​ និង​ធ្លាក់​អាចម៍​ដី​​ចុះ​ទៅ​ជម្រាល​ភ្នំ​។​ ដូច្នេះ រថ​យន្ត​ដែល​បើក​ទៅ​ដល់​ចំណុច​នោះ​​មិន​​​បាន​ចាប់​អារម្មណ៍ ឬ​ដឹង​ទុក​មុន​ថា​បាក់​កំណាត់​ផ្លូវ​នេះ​ទាល់​តែ​សោះ​។ ​នេះ​ជា​​ផ្លូវ​ល្បឿន​លឿន​ដែល​តម្រូវ​ឱ្យ​យាន​យន្ត​គ្រប់​ប្រភេទ​ត្រូវ​តែ​បើក​លឿន​ៗ​។ ដូច្នេះ​នៅ​ពេល​បើក​​ដល់​ទី​នោះ រថ​យន្ត​ក៏​ហោះ​បោះ​ពួយ​ចុះ​ទៅ​ក្រោម​ ឬ​បើក​ទៅ​បុក​ផ្ទប់​នឹង​ជង្ហុក​ដែល​បាក់​នៅ​ជ្រុង​ម្ខាង​ទៀត​បណ្ដាល​ឱ្យ​អ្នក​​ជិះ​​​នៅ​ក្នុង​រថ​យន្ត​​ទាំង​ប៉ុន្មាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​។

ក្វាង​ទុង​ជា​ខេត្ត​​សម្បូរ​រោង​ចក្រ​-​ឧស្សា​កម្ម​តូច​ធំ។​ ​អាច​និយាយ​បាន​ថា​ជា​មជ្ឈ​មណ្ឌល​ផលិត​របស់​ពិភព​លោក​។ ​​ខេត្ត​នេះ​ក៏​​ ​​កើត​មាន​​​គ្រោះ​ធម្ម​ជាតិ​ផ្ទួន​ៗ​គ្នា​ផង​ដែរ​​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ ទើប​តែ​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ​មាន​ខ្យល់​ព្យុះ​កំ​បុត​ត្បូង​បោក​បក់​ទៅ​លើ​ខេត្ត​នេះ​បណ្ដាល​ឱ្យ​ស្លាប់​​​៥​នាក់​​​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួ​ផ្សាយ​ថា​ចំណុច​ដែល​បាក់​ផ្លូវ​ល្បឿន​លឿន​ខាង​លើ​នេះ​បាន​ស្ទាក់​ជាប់​រថ​យន្ត​ម្ភៃ​គ្រឿង និង​អ្នក​ដំណើរ​៥៤​នាក់​។ មាន​ន័យ​ថា​អ្នក​ទាំង​នេះ​ស្លាប់​ស្ទើរ​តែ​ទាំង​អស់​។

គិត​មក​ដល់​ពេល​នេះ​​នៅ​រស់​ម្នាក់​ព្រោះ​ស្លាប់​អស់​៤៨​នាក់​ហើយ គិត​តែ​សាក​សព​ដែល​គេ​កំណត់​អត្ត​សញ្ញាណ​ដឹង​​។ ក្រៅ​ពី​នេះ មនុស្ស​៣​នាក់​ទៀត​កំពុង​ត្រូវ​គេ​ផ្ទៀង​ផ្ទាត់​ឌីអឹន​អេ (DNA) ដើម្បី​ប្រគល់​សាក​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​។ បើ​ផ្ទៀង​ផ្ទាត់​គ្នា​ទៅ​ឃើញ​ថា​ស្លាប់​ដោយ​សារ​ឧបទ្ទវ​ហេតុ​កាល​ពី​ថ្ងៃ​ទី​១​ ខែ​ឧសភា​​​មាន​ន័យ​ថា​ស្លាប់​សឹង​តែ​ទាំង​អស់​។​ សំណាង​ល្អ​ មនុស្ស​៣០​នាក់​ដែល​រង​របួស​នៅ​ថ្ងៃ​នោះ​មិន​ធ្ងន់​ធ្ងរ​ដល់​អាយុ​ជីវិត​ទេ​។​

ទូរ​ទស្សន៍​រដ្ឋ​ចិន​ផ្សាយ​ថា​ឧបទ្ទ​វ​ហេតុ​លើក​នេះ​ជា​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​សុទ្ធ​សាធ​ដែល​បណ្ដាល​មក​ពី​សណ្ឋាន​ដី​ជ្រាយ​ក្រោយ​ការ​ធ្លាក់​ភ្លៀង​។ ប្រធានា​ធិបតី​ចិនបាន​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ជួយ​សង្គ្រោះ និង​ព្យា​បាល​អ្នក​របួស​ឱ្យ​បាន​ជា​សះ​ស្បើយ​ឡើង​វិញ​។ អាជ្ញាធរ​បាន​បញ្ជូន​ក្រុម​ការ​ងារ​សរុប​៥០០​រយ​នាក់​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ពន្លឿន​ការ​​ជួយ​សង្គ្រោះ។ គេ​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ប្រភេទ​អេស្កាវ៉ាទ័រ និង​ដង​ស្ទូច​ដើម្បី​ជីក​កកាយ​ដី និង​សណ្ដោង​រថ​យន្ត​ឡើង​មក​​ផ្នែក​ខាង​លើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ