ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ៖ ប្រទេស​មួយ​ខ្លាំង ទាល់តែ​ប្រជាជន​រស់​វើក និង​ចេះ​ឆក់​ឱកាស​ពង្រឹងសមត្ថភាព​ខ្លួន

6 ខែ មុន

ខេត្តកណ្តាល ៖ ថ្លែង​ចំពោះ​មុខ​បងប្អូន​កម្មករ នៅ​ក្នុង​ខេត្តកណ្តាល សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ប្រទេស​មួយ​ខ្លាំង…

ខេត្តកណ្តាល ៖ ថ្លែង​ចំពោះ​មុខ​បងប្អូន​កម្មករ នៅ​ក្នុង​ខេត្តកណ្តាល សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ប្រទេស​មួយ​ខ្លាំង ទាល់តែ​ប្រជាជន​រស់​វើក និង​មាន​សមត្ថភាព សុខ​ភាពរឹងមាំ ហើយ​ចេះ​ឆក់​យក​ឱកាស​ក្នុង​ការ ពង្រឹងសមត្ថភាព​ខ្លួន ទើប​ប្រទេស​រឹង​មាំ ។

ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​២​ម៉ឺន​នាក់ មក​ពី​បណ្តា​រោងចក្រ សហគ្រាស ចំនួន​២៩ ក្នុង​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល បាន​កំណត់​គោលដៅ​ឆ្នាំ​២០៥០ កម្ពុជា​ក្លាយជា ប្រទេស​រីក​ចម្រើន ។

សម្ដេច​ធិ​បតី​បាន​បន្ត​ថា គោលដៅ​របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​ជាតិ និង​ប្រជាជន​កម្ពុជា ដែល​ជា​អ្នក​កំណត់​ជោគវាសនា​ប្រទេស​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី​គូសបញ្ជាក់​ថា ៖ «​ប្រទេស​យើង​ខ្លាំង ទាល់តែ​ប្រជាជន​រស់​វើក ទាល់តែ​ប្រជាជន​មាន​សមត្ថភាព មាន​សុខ​ភាពរឹងមាំ ហើយ​សំខាន់​ចេះ ឆក់​យក​ឱកាស ពង្រឹងសមត្ថភាព​ខ្លួន ពង្រឹង​ជីវភាព​រស់នៅ​របស់​ខ្លួន ទើប​ប្រទេស​របស់​យើង​រឹង​មាំ​»​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ប្រទេស​ជាតិ​ប្រៀប​ដូច​ភោជនីយដ្ឋាន ឬ​ហាង​មួយ​ដែរ ជោគជ័យ ត្រូវ​មាន​អតិថិជន​ច្រើន មាន​ចំណូល​ច្រើន និង​ពង្រីក​សាខា​ទៅ​កាន់​តំបន់​ផ្សេង​ៗ ដើម្បី​ជោគជ័យ​ទាំងនេះ គឺ​ត្រូវ​មាន​សុខ​សុវត្ថិភាព មាន​ផា​សុខភាព ការ​ធ្វើ​ដំណើរ​ងាយស្រួល បរិស្ថាន​រស់នៅ និង​ការ​បំពេញការងារ​ស្រួល ព្រមទាំង​មាន​ភាព រួសរាយ​រាក់ទាក់ មាន​សុខភាព​ល្អ មាន​ជំនាញ​វិជ្ជាជីវៈ មាន​សមត្ថ​ភា ព​គ្រប់គ្រាន់​បំពេញ គ្រប់​តម្រូវការ ។

ក្នុង​ឱកាស​នោះ សម្តេច​ធិ​បតី​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព ស្ថេ​រ​ភាព និង​ចូលរួម​ពង្រឹង​ភូមិ ឃុំ ស្រុក ខេត្ត​របស់​ខ្លួន និង​ពង្រឹង​ស្ថាប័ន​របស់​ខ្លួន ដើម្បី​ឲ្យ​ជាតិ​រឹង​មាំ ។ សម្តេច​ធិ​បតី ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​តែ​ចេញ​ក្តាប់​ឲ្យ​បាន​នូវ​ឱកាស​ដែល​ផ្តល់​ឲ្យ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ