បណ្តាអ្នករៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកទីក្រុងឡុងឆ្នាំ២០១២បានបង្ហាញនូវគម្រោងផែនការរត់បណ្តាក់ភ្លើងគុបដែលមានចម្ងាយ៨០០០ម៉ៃល៍ជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃពុធ។ ពួកអ្នករៀបចំការប្រកួតបានអះអាងថាមានមនុស្ស៨០០០នាក់នឹងកាន់ភ្លើងគុបរត់កាត់ចក្រភពអង់គ្លេសរហូតព្រឹត្តិការណ៍ប្រកួតចាប់ផ្តើមនៅឆ្នាំក្រោយ។
ក្រោយពីបានត្រូវគេដុតនៅក្នុងOlympiaពីបុរាណរួចមក ភ្លើងគុបនេះនឹងត្រូវគេកាន់រត់បណ្តាក់គ្នាម្តងម្នាក់ៗទូទាំងចក្រភពអង់គ្លេស។ ដំណើរចាប់ផ្តើមដំបូងគឺចេញពីទីក្រុងLand’s Endទិសនិរតីប្រទេសអង់គ្លេស។ ចាប់ពីនោះទៅភ្លើងគុបនឹងត្រូវគេរត់បណ្តាក់គ្នា១២ម៉ោងក្នុងមួយថ្ងៃនៃរយៈពេលសរុប៧០ថ្ងៃ។ ដំណើររបស់វានឹងបញ្ចប់នៅពហុកីឡដ្ឋានអូឡាំពិកល្ងាចថ្ងៃទី១២ខែកក្កដាឆ្នាំ២០១២។
សេចក្តីប្រកាសកាលពីថ្ងៃពុធបានបង្ហាញឈ្មោះទីក្រុង៧៤ដែលភ្លើងគុបត្រូវឆ្លងកាត់ក្នុងនោះរួមមានទីក្រុងសំខាន់ៗដូចជា ប្រ៊ីសស្តូល កាឌីហ្វ លីវើភូល បែលហ្វាស ក្លាសស្កូ មែនឆេស្ទ័រ ណូតធីងហាំ និងទីក្រុងអក់ហ្វដជាដើម។ ចំណែកទីក្រុងដទៃទៀងនឹងត្រូវប្រកាសឈ្មោះនៅលើកក្រោយ។
ក្នុងចំណោមអ្នករត់បណ្តាក់៨០០០នាក់ មានពាក់កណ្តាលអាយុចន្លោះពី១២ទៅ២៤ឆ្នាំ ។
ប្រធានអ្នករៀបចំលោកសេបាស្ទៀន ស៊ូបានបញ្ជាក់ថា៖«ភ្លើងគុបអូឡាំពិកនឹងឆេះបញ្ចេញពន្លឺនៅគ្រប់ប្រទេសដែលស្ថិតនៅក្នុងចក្រភពអង់គ្លេស ហើយនេះក៏ជាការបង្ហាញឲ្យដឹងថាតើយើងជាអ្នកណា និងរស់នៅឯណា »។
អ្នកចុះឈ្មោះទិញសំបុត្រចូលមើលការប្រកួតកីឡា២៦ប្រភេទចំនួន៦,៦លានសំបុត្រឥឡូវនេះកំពុងតែរង់ចាំមើលថាតើពួកគេទទួលបានជោគជ័យដែរទេ។ បណ្តាអ្នករៀបចំការប្រកួតបានចាប់ផ្តើមដកប្រាក់ចេញពីគណនេយ្យពួកគេហើយ ប៉ុន្តែនឹងមិនធ្វើវិញ្ញត្តិឲ្យពួកគេចំពោះសំបុត្រដែលពួកគេបានផ្តល់ជូនរហូតដល់ថ្ងៃទី២៤ខែមិថុនា ។
លោកស៊ូនិយាយថាមនុស្ស១,៨លាននាក់ដែលបានដាក់ពាក្យសុំដឹងពីមុនរួចហើយថាពួកគេនឹងមិនដឹងតើសំបុត្រមួយណាដែលត្រូវបង់លុយ។
អ្នករៀបចំការប្រកួតបានព្រមានថាអ្នកដាក់ពាក្យសុំជាវសំបុត្រត្រូវតែមានលុយគ្រប់គ្រាន់នៅក្នុងគណនេយ្យរបស់ខ្លួន ជាពិសេសចន្លោះពីថ្ងៃទី១០ខែឧសភាដល់ថ្ងៃទី១០ខែមិថុនា ៕
ចែករំលែកព័តមាននេះ