ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជ​ធានី​ភ្នំពេញ​មាន​ផ្សារ​ទំនើប​ចំនួន​១៨ហើយ

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ផ្សារ​បឹង​ត្របែក​ផ្លាហ្សា​ដែល​ជា​ផ្សារ​ដ៏​ទំនើប​មួយ​ទើប​នឹង​សាង​សង់​រួច​នា​ពេល​ថ្មីៗ​កន្លង​មក​នេះ​បាន​រៀប​ចំ​ពិធី​សម្ពោធ​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ក្រោម​អធិបតី​ភាព​លោក​ចម​ ប្រសិទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​។ ផ្សារ​បឹង​ត្របែក​ផ្លា​ហ្សា​គឺ​ជា​ផ្សារ​ដ៏​ទំនើប​មួយ​ដែល​សង់​ឡើង​មាន​កំពស់​ខ្ពស់​ មាន​ជណ្តើរ​យន្ត

រាជ​ធានី​ភ្នំពេញ​ ៖​ ផ្សារ​បឹង​ត្របែក​ផ្លាហ្សា​ដែល​ជា​ផ្សារ​ដ៏​ទំនើប​មួយ​ទើប​នឹង​សាង​សង់​រួច​នា​ពេល​ថ្មីៗ​កន្លង​មក​នេះ​បាន​រៀប​ចំ​ពិធី​សម្ពោធ​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ក្រោម​អធិបតី​ភាព​លោក​ចម​ ប្រសិទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​។

ផ្សារ​បឹង​ត្របែក​ផ្លា​ហ្សា​គឺ​ជា​ផ្សារ​ដ៏​ទំនើប​មួយ​ដែល​សង់​ឡើង​មាន​កំពស់​ខ្ពស់​ មាន​ជណ្តើរ​យន្ត​ ម៉ាស៊ីន​ត្រជាក់​ សន្តិ​សុខ​ និង​ចំណត​យាន​យន្ត​ត្រឹម​ត្រូវ​ទៅ​តាម​ស្តង់​ដាអន្តរ​ជាតិ​។ ផ្សារ​នេះ​មាន​អាជីវ​ករ​លក់​ដូរ​​ជា​ច្រើន​នាក់​កំពុង​បើក​តូប​លក់​ដូរ​ ដូច​ជា​ខោអាវ​បុរស​ស្ត្រី​ កាបូប​បុរស​ស្ត្រី​ ស្បែក​ជើង​​បុរស​ស្ត្រី​ គ្រឿង​អលង្ការ គ្រឿង​អគ្គិសនី​ សំភារតាំង​លំអ​ និង​ទំនិញ​ជា​ច្រើន​មុខ​ទៀត​ក្នុង​ចំណោម​តូប​ទាំង​អស់​ដែល​មាន​ច្រើន​ជាង​៣០០​តូប​ឯណោះ​។ មាន​អាហារ​ដ្ឋាន​បំពាក់​ទៅ​ដោយ​ម៉ាស៊ីន​ត្រជាក់​ ទី​តាំង​ក្មេង​លេង​ ចំណត​រថ​យន្ត​ក្រុង​។

អ្នក​តំណាង​ទី​ផ្សារ​បាន​ឡើង​ថ្លែង​សុន្ទរកថា ឱ្យ​ដឹង​ថា ផ្សារ​បឹង​ត្របែក​ផ្លាហ្សា​​មាន​កំពស់​៦​ជាន់​ មាន​ជាន់​ក្រោម​ដី​ ជាន់​ផ្ទាល់​ដី និង​ជាន់​ទី​១ ទី​២ ទី​៣ និង​មាន​គម្រោង​ក្លឹប​រាត្រី​នៅ​ជាន់​ទី​៤​ មាន​ជណ្តើរ​យន្ត​ទំនើប​គ្រប់​ជាន់​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​អតិ​ថិ​ជន​ដែល​ចេញ​ចូល​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ​នេះ​ ។ ផ្សារ​នេះ​មាន​គំរោង​អភិវឌ្ឍ​បន្ថែម​នៅ​ជាន់​ខាង​លើ​ជាបន្ត​ទៀត​ដើម្បី​បំពេញ​តំរូវ​ការ​របស់​ប្រជា​ជន​កម្ពុជា​។

លោក​ចម​ ប្រសិទ្ធ បាន​កោត​សរ​សើរ​ដល់​ការ​បង្កើត​ឱ្យ​មាន​ផ្សារ​បឹង​ត្របែក​ផ្លា​ហ្សា​នេះ​ ហើយ​លោក​សង្ឃឹម​ថា ផ្សារ​បឹង​ត្របែក​ផ្លា​ហ្សា​​នឹង​​ទាក់​ទាញ​អតិ​ថិ​ជន​ក្នុង​ទី​ក្រុង​បាន​កាន់​​តែ​ច្រើន​ជាង​ផ្សារ​ទំនើប​ដទៃ​ទៀត​ ពីព្រោះ​តំបន់​ជុំ​វិញ​ផ្សារ​បឹង​ត្របែក​ផ្លា​ហ្សា​នេះ​មិន​ទាន់​មាន​ផ្សារ​ទំនើប​ទេ គឺ​មាន​តែ ផ្សារ​បឹង​ត្របែក​ផ្លា​ហ្សា​នេះ​ហើយ​ដែល​នៅ​ជិត​ផ្ទះ​របស់​ប្រជា​ពលរ​ដ្ឋ​ជាង​ផ្សារ​ទំនើប​ដទៃ​ទៀត​។

លោក​ចម ប្រសិទ្ធ​ បញ្ជាក់​ថា​ បច្ចុប្បន្ន​រាជ​ធានី​ភ្នំពេញ​មាន​ផ្សារ​ទំនើប​ៗ​ចំនួន​១៨​ហើយ នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ជាមួយ​នឹង​ភាព​រីក​ចំរើន​របស់​ប្រទេស​ជាតិ ​ជីវភាព​ប្រជា​ជន​ក៏​ធូរធារ​កាន់​តែ​ច្រើន​ណាស់​ដែរ ៕