- ភ្នំពេញ
ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលតែងតែចាត់ទុកវិស័យសុខាភិបាលជាវិស័យអាទិភាពមួយ មកដល់ពេលនេះវិស័យសុខាភិបាលកម្ពុជា បានបោះជំហានចេញពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កុំភ្លេច
ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលតែងតែចាត់ទុកវិស័យសុខាភិបាលជាវិស័យអាទិភាពមួយ មកដល់ពេលនេះវិស័យសុខាភិបាលកម្ពុជា បានបោះជំហានចេញពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កុំភ្លេច
ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលតែងតែចាត់ទុកវិស័យសុខាភិបាលជាវិស័យអាទិភាពមួយ មកដល់ពេលនេះវិស័យសុខាភិបាលកម្ពុជា បានបោះជំហានចេញពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កុំភ្លេចបញ្ហាប្រឈមថ្មី។
ការរីកចម្រើននៃវិស័យសុខាភិបាលកម្ពុជា ត្រូវបានគេមើលឃើញខ្លាំងចាប់តាំងពីសម័យកាលនៃការរាតត្បាតនៃជំងឹកូវីដ១៩ ដោយកម្ពុជាអាចទ្រទ្រង់ និងទប់ស្កាត់ការរីករាលដាលបានយ៉ាងជោគជ័យ ហើយចាប់ពីពេលនោះមក ស្តង់ដា និងទំនើបកម្មវិស័យសុខាភិបាលក៏ត្រូវ បានពង្រឹង។
មកដល់ពេលនេះ សឹងតែគ្រប់មន្ទីរពេទ្យដែលសាងសង់ថ្មីទាំងអស់ គឺសុទ្ធតែបំពាក់ទៅដោយឧបករណ៍ និងសម្ភារៈដ៏ទំនើបៗ និងស្តង់ដា សមស្របតាមគោលដៅ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាអណត្តិថ្មី ដែលកំពុងតែផ្តោតទៅលើការពង្រឹងអ្វីដែលមានស្រាប់។
មន្ទីរពេទ្យដែលទើបតែសាងសង់ថ្មីមិនថា ដោយរូបភាពណានោះទេ គឺកំពុងតែបំពាក់ដោយឧបរកណ៍ទំនើបៗបំផុត ប៉ុន្តែក្តីបារម្ភ គឺខ្លាចមន្ទីរពេទ្យទាំងនោះមិនមានធនធានមនុស្សល្អៗ ដែលមានសមត្ថភាព និងចេះប្រើប្រាស់នូវឧបករណ៍ទាំងនោះ ដើម្បីប្រើវាអោយអស់សមត្ថភាពនៅក្នុងការជួយសង្គ្រោះពលរដ្ឋយើង។
វាពិតជាមោទនភាពណាស់ ដែលឃើញវិស័យសុខាភិបាលរបស់យើងបន្តរីកចម្រើនឡើងយ៉ាងឆាប់រហ័ស ពោលគឺសឹងតែគ្រប់មន្ទីរពេទ្យថ្មីៗដែលបានសាងសង់ហើយទាំងអស់ គឺសុទ្ធតែបំពាក់ឧបករណ៍ឯកទេសល្អៗទំនើប ដែលសឹងតែនៅប្រទេសខ្លះនៅក្នុងតំបន់មិនទាន់មាន។
ជាក់ស្តែង ដូចជាករណីមន្ទីរពេទ្យតេជោសែនកោះធំ ដែលមានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាលជាដើម គឺពិតជាឃើញហើយភ្ញាក់ផ្អើល ។ មន្ទីរពេទ្យនេះ ត្រូវបានសាងសង់ថ្មី ដោយចំណាយថវិកាសរុបប្រមាណ ១០លានដុល្លារ។
ដ្បិតតែវាមានទីតាំងនៅស្រុកមួយនៃខេត្តកណ្តាល ក្បែរនឹងព្រំដែនវៀតណាម ប៉ុន្តែមន្ទីរពេទ្យនេះ មានអគារថ្មីចំនួន៣ខ្នង មានទំហំសរុបស្មើនឹង ១២.៥៤៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន១៥០គ្រែ ហើយមានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប សម្ភារៈបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល។
ឃើញអគារដែលបានសាងសង់ហើយ និងឃើញឧបករណ៍ដែលបំពាក់ គឺពិតជាកក់ក្តៅ ហើយពិតជាត្រេកអរសម្រាប់ពលរដ្ឋនៅខាងស្រុកកោះធំ និងតំបន់នៅជិតៗនោះ ពីព្រោះឧបករណ៍ដែលបំពាក់នៅទីនោះ គឺពិតជាទំនើបមែន។ ប៉ុន្តែកុំភ្លេចថា ទោះបីជាមន្ទីរពេទ្យបំពាក់ឧបករណ៍ទំនើបយ៉ាងណា ប៉ុន្តែប្រសិនបើមន្ទីរពេទ្យខ្វះគ្រូពេទ្យ ឬវេជ្ជបណ្ឌិតជំនាញពិតប្រាកដ ដែលយល់ច្បាស់អំពីការប្រើប្រាស់ឧបករណ៍ និងបរិក្ខារសុខាភិបាលទាំងនេះ មិនច្បាស់លាស់ទេនោះ វានឹងនៅតែជាបញ្ហាសម្រាប់ការពិនិត្យ និងព្យាបាលជំងឺ។
សូមបន្តរិះគិត និងពង្រាយល្បាយគ្រូពេទ្យដែលមានសមត្ថភាពឲ្យបានគ្រប់គ្រាន់សម្រាប់មន្ទីរពេទ្យ អោយស្របតាមការខិតខំរបស់រាជរដ្ឋាភិបាល ដែលនៅតែបន្តចាត់ទុកវិស័យសុខាភិបាល នៅតែជាវិស័យអាទិភាពបំផុតរបស់ប្រទេស ។
នៅក្នុងឆ្នាំនេះ តាមពង្រាងច្បាប់ថវិកាជាតិរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានបន្ធូរដៃលើការចំណាយបន្តិច ដោយថវិកាជាតិឆ្នាំនេះ គឺប្រុងចាយលុយតែត្រឹមប្រមាណជា ៣៧.១១០.៤០៤ ពាន់លានរៀល ដោយថយចុះ ៥,៣ភាគរយ ធៀបនឹងថវិកាជាតិឆ្នាំ២០២៣នេះ ដែលមានទឹកប្រាក់សរុប ៣៩.២០៦.២០៥ ពាន់លានរៀល ប៉ុន្តែការចំណាយនៅលើវិស័យសុខាភិបាល គឺមិនទម្លាក់ដៃឡើយ ។
រាជរដ្ឋាភិបាលនៅតែបន្តគាំទ្រដល់ការលើកកម្ពស់គុណភាព សេវាសុខាភិបាល និងពង្រីកការទទួលសេវាថែទាំសុខភាព ពិសេសសម្រាប់ប្រជាជនក្រីក្រ ក្រុមជនងាយរងគ្រោះ ស្ត្រីនិងកុមារ រួមទាំងការបន្តគាំទ្រសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាយថាហេតុជាដើម ។
តាមពង្រាងច្បាប់ថវិកានោះ គឺគ្រាន់តែនៅលើការពង្រីកសេវាថែទាំងសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល រាជរដ្ឋាភិបាលគ្រោងនឹងទម្លាក់ថវិកាសរុបដល់ទៅ ៣៤០ ពាន់លានរៀន ដែលមានសមមូលប្រមាណជា ៨៣ លានដុល្លារ។ ចំណែកវិស័យសុខាភិបាលទាំងមូល រដ្ឋគ្រោងចំណាយដល់ទៅប្រមាណជា២.៦៦៨ ពាន់លានរៀល ។
សរុបមកវិញ ជាមួយនឹងធនធានដែលរាជរដ្ឋាភិបាលដាក់ចេញ សប្បុរជន និងប្រទេសជំនួយផ្សេងៗទៀត យើងសង្ឃឹមថា វិស័យសុខាភិបាលយើងចាប់ពីពេលនេះតទៅ នឹងកាន់តែកែលម្អឡើងមួយកម្រិតថែមទៀត សំដៅលុបបំបាត់អោយបាននូវបញ្ហាអសកម្ម និងការរិះគន់កន្លងមក ៕
ដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ