ការបង្ក្រាបទីតាំងលួ.ចធ្វើសកម្មភាពថតកុនអា.សអា.ភា.សកកណ្តាលក្រុងភ្នំពេញកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានក្លាយជាព្រឹត្តិការណ៍ក្តៅគគុកដែលមហាជន ខ្មែរបានហួសចិត្ត។ វាមិនត្រឹមជាជជែកធម្មតាៗនោះទេ ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរជាច្រើន បានហៅសកម្មភាពនោះថា សកម្មភាពយ៉ាងគឃ្លើន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់កម្ពុជា ជាពិសេសបានប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

មហាជនបានទទួចឱ្យអាជ្ញាធរ ចាត់វិធានលើលើជនប្រព្រឹត្តិឱ្យបានម៉ឺងម៉ាត់បំផុត។ សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនជនជាតិចិន៣៧នាក់ និងខ្មែរ៨នាក់ នៅខុនដូរមួយកន្លែងឈ្មោះ «Wow Now» ក្នុងសង្កាត់បឹងកេង១ កាលយប់ថ្ងៃទី២៤ តុលា។ ក្នុងចំណោមជនសង្ស័យទាំងនោះ គឺមានជនជាតិចិន១០នាក់ ត្រូវបានបញ្ជូនទៅតុលាការ។ ក្រុមមនុស្សទាំងអស់នេះ បានសង្ស័យថា ជាប់ទាក់ទងការថតភាពយន្តអា.សអា.ភា.ស។

ដោយមិនគិតដល់សកម្មភាពថតកុន ឬបានចូលរួមសម្តែងដោយផ្ទាល់ផងនោះ កន្លងមក សូម្បីកន្លែងបញ្ចាំងរឿងអា.សអា.ភា.ស ដូចជាតាមហាងកាហ្វេជាដើមនោះ ក៏អាជ្ញាធរចុះបង្ក្រាបមិនបន្ធូរដៃដែរ។ ភាពយន្តអា.សអា.ភា.ស ត្រូវបានគេចាត់ទុកថា ជាផ្នែកសំខាន់មួយបានបំពុលសីលធម៌សង្គម ប៉ះពាល់វប្បធម៌ សេចក្តីថ្លៃថ្នូ សណ្តាប់ធ្នាប់សង្គម។ រឿងអា.សអា.ភា.ស ជាដើមហេតុមួយនាំឱ្យមានអំពើរំលោ.ភផ្លូវភេ.ទ និងបង្កឱ្យមានអំពើហិ.ង្សានៅក្នុងគ្រួសារ និងអំពើឃា.តក.ម្មជាដើម។

ចុះទម្រាំរហូតដល់មានសកម្មភាពថតរឿងអា.សអា.ភា.សដោយផ្ទាល់នៅកណ្តាលក្រុងភ្នំពេញទៀតនោះ តើវាបានប៉ះពាល់មុខមាត់ និងសេចក្តីថ្លៃថ្លូររបស់ប្រទេសជាតិយ៉ាងណា?
ប្រជាពលរដ្ឋខ្មែរជាច្រើនបានសម្តែងការហួសចិត្ត និងបានស្តីបន្ទោសចំពោះហេតុការណ៍នេះ។ ពលរដ្ឋថា សកម្មភាពនេះ ប៉ះពាល់មុខមាត់កម្ពុជាយ៉ាងខ្លាំង ជាពិសេសវាអាចប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ។
រឿងនេះអាចបណ្តាលមកពីការអនុវត្តច្បាប់នៅកម្ពុជា មានការខ្វះចន្លោះប្រហោង និងម្យ៉ាងទៀត បញ្ហាសេដ្ឋកិច្ច ជាផ្នែកសំខាន់ដែលអាចជំរុញឱ្យស្ត្រីខ្មែរមួយចំនួនតូចអោយដាច់ចិត្តធ្វើសកម្មភាពមិនគប្បីនេះឡើង។

មានមតិបានលើកឡើងថា ស្ត្រីខ្មែរមានសេចក្តីខ្មាស់អៀនខ្លាំង ជាពិសេសទាក់ទងបញ្ហាផ្លូវភេ.ទនេះ។ ដូច្នេះការជំរុញឱ្យពួកគេធ្វើសកម្មភាពនេះ បើមិនមានការបង្ខំទេនោះ វាពិតជាបណ្តាលមកពីការខ្វះខាតខាងថវិកាជាខ្លាំង ទើបពួកគេសម្រេចចិត្តធ្វើសកម្មភាពនេះ។ គឺធ្វើសកម្មភាពចូលរួមនៅក្នុងការសម្តែងដោយផ្ទាល់នៅក្នុងរឿងអា.សអា.ភា.សនោះ។
ខណៈសមត្ថកិច្ចកំពុងសិក្សាស្រាវជ្រាវបន្តឱ្យបានស៊ីជម្រៅលើករណីនេះ ពលរដ្ឋបានទាមទារឱ្យសមត្ថកិច្ចអនុវត្តច្បាប់ដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរបំផុតដល់មេខ្លោងដែលបង្កើតបទល្មើសយ៉ាងគឃ្លើននេះ ដើម្បីកុំឱ្យសកម្មភាពនេះ កើតមាន ឬរីករាលដាលបន្ត ពីព្រោះករណីនេះ គ្មាននរណារងគ្រោះក្រៅពីនារីខ្មែរ ពលរដ្ឋខ្មែរ មុខមាត់ខ្មែរនោះទេ។ សកម្មភាពអសីលធម៌នេះ បានបង្កការខូចខាតធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា និងអាចជំរុញ ឱ្យផ្ទុះឡើងនូវករណីរំលោ.ភផ្លូវភេ.ទ អំពើហិ.ង្សា និងការជួញដូរមនុស្សជាដើម៕
ដោយ ៖ ប្រេ វីន

ចែករំលែកព័តមាននេះ