ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កោះកុង ប្រកាស​ផ្ដល់​៤​លាន​រៀល ជូន​អ្នក​ផ្ដល់​ដំណឹង ឈាន​ទៅ​ឃាត់​ជន ដែល​សំពង​ស​ម្លា​.​ប់​សត្វ​ឈ្លូស​១​ក្បាល

6 ខែ មុន

ខេត្តកោះកុង ៖ លោក​ជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​ប្រកាស​ផ្ដល់​ថវិកា​ចំនួន ៤​លាន​រៀល និង​រក្សា​ទុកជា​ការ​សម្ងាត់​ជូន​ចំពោះ​នរណា…

ខេត្តកោះកុង ៖ លោក​ជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​ប្រកាស​ផ្ដល់​ថវិកា​ចំនួន ៤​លាន​រៀល និង​រក្សា​ទុកជា​ការ​សម្ងាត់​ជូន​ចំពោះ​នរណា ដែល​បាន​ផ្តល់​ព័ត៌មាន ពី​អត្តសញ្ញាណ​របស់​ជន ដែល​បាន​វាយ​សំពង​កូន​ឈ្លូស​១​ក្បាល កំពុង​ហែល​ទឹកសមុទ្រ បណ្តាល​ឲ្យ​ងា​.​ប់​នៅ​ហ្នឹង​កន្លែង នៅ​ឆ្នេរ​កុក​ហាវ ស្រុក​គិរី​សាគរ កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ ។

យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ជំទាវ មិថុនា ភូ​ថង បាន​សរសេរ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា​នេះ​ថា ៖ «​ពាក់ព័ន្ធ​ករណី​ជន ដែល​បាន​ប្រព្រឹត្ត​អំពើ​មិន​គ​ម្បី ខ្វះ​សីលធម៌ អគតិ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត បាន​យក​ដំបង​ឈើ​ជ្រុង វាយ​សំពង​ក្បាល​កូន​ឈ្លូស ដែល​កំពុង​ហែល​ទឹក ទៅ​រក​ដីគោក បណ្តាល​ឲ្យ​ស្លា​.​ប់​បាត់បង់​ជីវិត នៅ​ហ្នឹង​កន្លែង​» ។

លោក​ជំទាវ មិថុនា ភូ​ថង ក៏​បាន​ប្រកាស​យ៉ាង​ដូច្នេះ​ថា ៖ «​ពាក់ព័ន្ធ​ករណី​ខាងលើ ខ្ញុំ​សូម​លើកទឹកចិត្ត​ជា​ថវិកា​ចំនួន ៤,០០០,០០០​រៀល (​បួន​លាន​រៀល​) ដល់​អ្នក ដែល​បាន​ផ្តល់​ព័ត៌មាន អត្តសញ្ញាណ របស់​ជន ដែល​បាន​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌ នូវ​ភិនភាគ រូបរាង ដូចដែល​មាននៅ​ក្នុង​វី​ដេ​អូ​នេះ​។ ចំពោះ​អ្នក ដែល​បាន​ផ្តល់​ព័ត៌មាន​នេះ យើងខ្ញុំ នឹង​រក្សា​ទុកជា​ការ​សម្ងាត់​» ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ជំទាវ​អភិបាលខេត្ត​កោះកុង ក៏​បាន​ស្នើ​សុំ​ឲ្យ​សាធារណជន ជា​ពិសេស​អ្នក ដែល​បាន​នៅ​ក្នុង​ហេតុការណ៍​នោះ មេត្តា​ចូលរួម​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ឈាន​ទៅ​រក​ចាប់​ឃាត់ខ្លួន​ជន​នោះ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង​ឡើយ ។

សូម​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣ ម្សិលមិញ​នេះ លោក ចេ​ង មុនី​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាលស្រុក​គិរី​សាគរ បាន​ចាត់តាំង​លោក ទួន ឪ​ទី អភិបាលរង​ស្រុក និង​ជា​អនុប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​គិរី​សាគរ ឲ្យ​ដឹកនាំ​កម្លាំង និង​សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​មួយ​ក្រុម ដែល​បាន​វា​យស​ម្លា​.​ប់​សត្វ​ឈ្លូស ដែល​កំពុង​ហែល​ទឹកសមុទ្រ នៅ​ចំណុច​ឆ្នេរ​កុក​ហាវ ស្ថិត​ក្នុងភូមិ​ពាម​កាយ ឃុំ​កោះ​ស្ដេច ស្រុក​គិរី​សាគរ ខេត្តកោះកុង ។

យោង​តាម​វី​ដេ​អូ ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​២៥ តុលា​នេះ បាន​បង្ហាញ​អោយ​ឃើញ​ថា សត្វ​ឈ្លូស​មួយ​ក្បាល មិនដឹង​វង្វេង​មក​ពី​ទីណា​ទេ វា​បាន​ហែល​ទឹកសមុទ្រ មក​ដល់​ឆ្នេរ​កុក​ហាវ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម យក​កំណាត់ឈើ មក​វាយ​សំពង​ក្បាល​ឈ្លូស​នោះ​ទាល់តែ​ងា​.​ប់ រួច​ហើយ​នាំ​គ្នា លើកយក​ទៅ​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ