ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មន្ត្រី​អាវុធហត្ថ​៦​រូប សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន

5 ខែ មុន
  • កំពង់ស្ពឺ

មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត​មួយ​រូប និង​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច ព្រមទាំង​មន្ត្រី​អាវុធហត្ថ​ចំនួន​០៤​រូប​ទៀត​ត្រូវ​ឃាត់ខ្លួន ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ទទួលផល​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន

ខេត្តកំពង់ស្ពឺ ៖ មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត​មួយ​រូប និង​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច ព្រមទាំង​មន្ត្រី​អាវុធហត្ថ​ចំនួន​០៤​រូប​ទៀត​ត្រូវ​ឃាត់ខ្លួន ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ទទួលផល​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន​។

មន្ត្រី​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​នេះ រួម​មាន ៖ លោក​វរសេនីយ៍ឯក ទិ​ត្យ វណ្ណៈ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​, លោក​វរសេនីយ៍ត្រី យស ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច និង​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន​០៤​រូប​ទៀត ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ដោយ​សង្ស័យ​ពាក់ព័ន្ធ​រឿង​ទទួលផល​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន​។

យោង​តាម​សេចក្តី​ប្រកាស​របស់​លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​អ្នក​ព័ត៌មាន​យើង​ទទួល​បាន ក្នុង​នោះ​មាន​ន័យ​ថា សូម​ធ្វើការ​ប្រកាស​ព័ត៌មាន​ជូន​សាធារណជន និង​អ្នក​សារព័ត៌មាន​ជ្រាប​ដូច​តទៅ ៖

១- កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន និង​បាន​ធ្វើការ​ស្រាវជ្រាវ​បន្ត​រក​ឃើញ​បុគ្គល​ពាក់ព័ន្ធ​មួយ​ចំនួន​។ កម្លាំង​ជំនាញ ក៏​ធ្វើការ​ពន្លាត​ដែនដី​សមត្ថកិច្ច​ដល់​ខេត្តកំពង់ស្ពឺ​តាម​នីតិវិធី ដោយ​រាយការណ៍​ជូន​ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ និង​តាម​ឋានានុក្រម​។

២- នៅ​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៣​ដដែល កម្លាំង​មន្ត្រី​នគរបាល​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្តាប់​ចម្លើយ​បុគ្គល​ពាក់ព័ន្ធ​នឹង​បទល្មើស​ចំនួន​០៦​រូប ដែល​ជា​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​។ តាម​ការ​សារភាព បុគ្គល​ទាំង​៦​រូប​នោះ អាច​ពាក់ព័ន្ធ​នឹង​ករណី​ទទួលផល​ពី​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន​។

៣- តាម​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​សារធាតុ​ញៀ​.​ន បុគ្គល​សង្ស័យ​ទាំង​០៦​រូប​នេះ ពុំ​មាន​ផ្ទុក​សារធាតុ​ញៀ​.​ន​នោះ​ទេ​។

៤- មន្ត្រី​នគរបាល​យុត្តិធម៌ បាន​និង​កំពុង​បន្ត​កសាង​នីតិវិធី​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ និង​ការ​គោរព​នូវ​បទ​ប្បញ្ញត្តិ «​ការ​សម្ងាត់​នៃ​ការ​ស៊ើបអង្កេត​»​។

៥- ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បុគ្គល​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់ បញ្ជូន​ទៅ​តុលាការ គឺ​ដោយ​ប្រកាន់​ខ្ជាប់ខ្ជួន​នូវ​ពាក្យស្លោក «​ចំពោះ​ប្រទេស​ត្រូវ​តែ​ការពារ ចំពោះ​ប្រជាពលរដ្ឋ​ត្រូវ​តែ​បម្រើ ច្បាប់​ត្រូវ​តែ​គោរព បទល្មើស​ត្រូវ​តែ​បង្ក្រាប​»​។

មជ្ឈដ្ឋាន​មហាជន រង់ចាំ​មើល​ថា ក្រោយ​ការ​ចាប់ខ្លួន​លោក​វរសេនីយ៍ឯក ទិ​ត្យ វណ្ណៈ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​, លោក ពេជ្រ ទី​ន នាយការិយាល័យ​គ្រឿ​.​ង​ញៀ​.​ន​អាវុធហត្ថ​ខេត្ត​, លោក​វរសេនីយ៍ត្រី យស ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​, លោក មុន្នី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ភ្នំស្រួច និង​មន្ត្រី​តាម​ស្នាក់​ការ​២​នាក់​ទៀត​មិន​ទាន់​ស្គាល់ឈ្មោះ​នោះ តើ​ថ្នាក់លើ​នឹង​មាន​ចំណាត់ការ​បែប​ណា? តើ​ថ្នាក់លើ​អាច​លុបឈ្មោះ​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ទាំង​៦​នាក់​ដែរ​ឬទេ? ឬ​មួយ​ក៏​ថ្នាក់លើ​ទុក​មន្ត្រី​ទាំង​៦​រូប ដែល​មានការ​ពាក់ព័ន្ធ​ទទួល​ផល​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន​ដូច​ក្នុង​សេចក្តី​ប្រកាស​នេះ​ហើយ​បន្ត​ឱ្យ​នៅ​កាន់​តួនាទី​វិញ​ដដែល​ទៀត?​។

ដោយឡែក យោង​តាម​មន្ត្រី​ការិយាល័យ​ផ្សព្វផ្សាយ​កងរាជអាវុធហត្ថ​ខេត្ត​មួយ​រូប បាន​ប្រាប់​ឱ្យ​ដឹង​ថា «​មន្ត្រី​ទាំង​៦​រូប​ដែល​ត្រូវ​បាន​ឃាត់ខ្លួន អាច​នឹង​ត្រូវ​ថ្នាក់លើ​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​មន្ត្រី​កងរាជអាវុធហត្ថ​តែ​ម្ដង តែ​នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ​តែ​ប៉ុណ្ណោះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ