ផ្ទុះក្នុងអណ្ដូងរ៉ែមួយនៅកាហ្សាក់ស្ថាន ស្លា.ប់៤២នាក់
ប្រទេសកាហ្សាក់ស្ថាន ៖ តាមតុល្យការថ្មីមួយកាលពីថ្ងៃទី២៩ តុលាថា ការផ្ទុះក្នុងអណ្ដូងរ៉ែមួយកាលពី
ប្រទេសកាហ្សាក់ស្ថាន ៖ តាមតុល្យការថ្មីមួយកាលពីថ្ងៃទី២៩ តុលាថា ការផ្ទុះក្នុងអណ្ដូងរ៉ែមួយកាលពី
ប្រទេសកាហ្សាក់ស្ថាន ៖ តាមតុល្យការថ្មីមួយកាលពីថ្ងៃទី២៩ តុលាថា ការផ្ទុះក្នុងអណ្ដូងរ៉ែមួយកាលពីថ្ងៃទី២៨ តុលា នៅកាហ្សាក់ស្ថាន ចំនួនកម្មកររ៉ែដែលស្លាប់កើនដល់៤២នាក់ ។ បែបនេះនាំឲ្យគ្រោះថ្នាក់នោះក្លាយជាគ្រោះថ្នាក់់អណ្ដូងរ៉ែដែលមានមនុស្សស្លា.ប់ច្រើនបំផុតនៃប្រវត្តិសាស្ត្ររបស់ប្រទេសអាស៊ីកណ្ដាលនោះ ចាប់តាំងពីការដួលរលំសហភាពសូវៀតមក ។
ភពវាសនាតាមរកឃើញនៅរស់រានមានជីវិតនៃកម្មកររ៉ែ៤នាក់ ជាប់ក្នុងអណ្ដូងរ៉ែរបស់ក្រុមហ៊ុន ARCELOR MITTAL នោះ ស្ទើរតែសូន្យមកដល់ថ្ងៃទី២៩ តុលា ជាថ្ងៃកាន់ទុក្ខជាតិចំពោះកម្មកររ៉ែដែលស្លាប់សម្រាប់ប្រទេសដ៏ធំសម្បូរដោយធនធានធម្មជាតិនោះ ។
តាមក្រសួងសភាពការណ៍បន្ទាន់កាហ្សាក់ស្ថានថា សាកសពកម្មកររ៉ែ៤២នាក់ត្រូវបានរកឃើញ
តែ៤នាក់ទៀតនៅតែបាត់ខ្លួន និងកំពុងតាមរកខណៈក្នុងពេលផ្ទុះមានកម្មកររ៉ែដល់ជាង២៥០
នាក់ជាប់ក្នុងអណ្ដូងរ៉ែនេះ ៕
ចែករំលែកព័តមាននេះ