ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ចិញ្ចឹម​បង្កង​អូស្ត្រាលីម្នាក់​​កំពុង​ទទួល​ជោគ​ជ័យ​ក្នុង​​ការ​​បង្កាត់កូន​ខ្យង​​លក់​​បន្ថែមទៀត​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​​ចិញ្ចឹម​បង្កង​អូ​ស្ត្រា​លី​ទទួល​បាន​ជោគជ័យ កសិករ​​រស់​ក្នុងភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​បន្ថែម​មុខរបរ​មួយទៀត​ គឺ​ការ​ចិញ្ចឹម​ខ្យង​ប័​រ ​ឬ​ខ្យង​ធុ​រេ​ន ដែល​បច្ចុប្បន្ន​…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​​ចិញ្ចឹម​បង្កង​អូ​ស្ត្រា​លី​ទទួល​បាន​ជោគជ័យ កសិករ​​រស់​ក្នុងភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​បន្ថែម​មុខរបរ​មួយទៀត​ គឺ​ការ​ចិញ្ចឹម​ខ្យង​ប័​រ ​ឬ​ខ្យង​ធុ​រេ​ន ដែល​បច្ចុប្បន្ន​ កំពុង​តែ​មាន​អតិថិជន​គាំទ្រ​ជា​ច្រើន​ក្នុង​ការ​កុម្ម៉ង់​​ទិញ​កូន​ខ្យង​យក​ទៅ​បន្ត ។

​យ៉ាងនេះ​ក្តី​ ការលក់​មិន​ទាន់ឈាន​ដល់​ការ​លក់​ខ្យង​សាច់ ឬ​ភ្លក់​រសជាតិ​វា​នៅឡើយ​ទេ ខណៈ​ដែល​ប្រភព​ព័ត៌មាន​ពី​ខាងក្រៅ​ថា​ ខ្យង​ប្រភេទ​នេះ​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​តម្លៃ​ថ្លៃ រហូត​ពី​៣០​ទៅ​៧០​ដុល្លា​រក្នុង​១​គីឡូក្រាម ប៉ុន្តែ​ម្ចាស់​កសិដ្ឋាន​រូប​នោះ​ថា​ មិនបាន​ថ្លៃ​ដល់​ម្លឹ​ង​ទេ ត្រឹមតែ​១​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាមក៏​បាន​ដែរ ​។

លោក ន​ង ណា​រិ​ទ្ធ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​អូស្ត្រាលី ចិត្ត​ស្រី​អូន នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែតុលា ឆ្នាំ​២០២៣  បាន​បញ្ជាក់​ប្រាប់​ថា​ លោក​បាន​ទទួល​ពូជ​ខ្យង​ពី​មិត្ត​ភ​ក្កិ​របស់​លោក​នៅ​ខេត្តរតនគិរី ចំនួន​១០០​ក្បាល កាលពី​ជាង​ខែ​មុន​ ។ ដែល​កាលនោះ​ ជា​កូន​ខ្យង​នៅ​តូច​ៗ​ទំហំ​ប៉ុន​ៗ​ម្រាមដៃ​។​

លោក​ចិញ្ចឹម​បាន​ប្រមាណ​ជាង​មួយ​ខែ ខ្យង​ទាំងនោះ​ចាប់ផ្ដើម​ពង ហើយ​ក៏​ចាប់ផ្ដើម​ញាស់​កូន រហូត​ដល់​បច្ចុប្បន្ន ​បើ​គិត​ទៅ​ប្រមាណ​ជា​២​ខែ​កន្លះ លោក​មានកូន​ខ្យង​សម្រាប់​លក់​ចេញ​ប្រមាណ ៤​ម៉ឺន​កូន និង​កំពុង​តែ​ញាស់​ដ​ណ្ដើ​រ​ៗ​ដោយសារ​តែ​ខ្យង​នេះ​ពង​ច្រើន​និង​ញឹកញាប់​ណាស់ ហើយ​ក៏​មាន​អតិថិជន​កុម្ម៉​ង់​ទិញ​រាល់ថ្ងៃ ដែល​កសិក​ដ្ឋា​ន​របស់​លោក បាន​ផ្ញើ​ទៅឱ្យ​តាម​បណ្តា​ខេត្ត និង អ្នក​ខេត្តកំពង់ឆ្នាំងក៏​​មាន​មក​ទិញ​ដល់​កន្លែង​ដែរ​ ។

លោក ន​ង ណា​រិ​ទ្ឋ បាន​បន្ថែម​ថា ខ្យង​ប្រភេទ​នេះ​នៅ​ស្រុក​ខ្មែរ​ គេ​ហៅ​ខ្យង​ប័​រ ឬ​ខ្យង​ធុ​រេ​ន ដែល​មាន​ប្រភព​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​ ។​ ខ្យង​នេះ​ មាន​លក្ខណៈ​ប្លែក​ពី​ខ្យង​ខ្មែរ​ និង​ខ្យង​ថៃ​ ដោយសារ​តែ​វា​មាន​ពណ៌​សម្បុរ​ដូច​សាច់​ធុ​រេ​ន ហើយ​វា​មិន​ស៊ី​ស្រូវ​ដូរ​ខ្យង​ថៃ​ទេ ។ សម្រាប់​សាច់​វា​ តាម​លោក​ទទួល​ព័ត៌មាន វា​មាន​តម្លៃ​ចាប់ពី​៣០​ដុល្លារ​ ទៅ៧០​ដុល្លារ​ក្នុង​១​គីឡូក្រាម ។

​លោក​ថា បើ​បាន​ប៉ុណ្ណឹង​មែន ​មិនដឹង​ចំណេញ​យ៉ាងណា​ទេ? ​តែ​លោក​ថា​ ​ពេល​កើត​ច្រើន​ត្រឹមតែ​១​ម៉ឺន​រៀល​ ក្នុង​១​គីឡូក្រាម​ក៏​​ចំណេញ​ដែរ​ ។ សម្រាប់​ការ​ចិញ្ចឹម​ គឺ​មិន​លំបាក​ដល់​ថ្នាក់​ប្រើ​អុក​ស៊ី​សែន​នោះ​ទេ សំខាន់​ទឹក​រាក​ស្អាត​មិន​ក្តៅ មិន​ស្អុយ ចំណី​របស់​វា​គឺ​បន្លែ ។ យ៉ាងនេះ​ក្តី​ ម្ចាស់​កសិ​ដ្ឋាន​បាន​បញ្ជាក់​ថា ​មក​ទល់ពេល​នេះ​ លោក​មិន​ទាន់​បាន​ភ្លក់​រសជាតិ​វា​នៅឡើយ​ទេ ព្រោះ​កំពុង​តែ​យក​បា​បង្កាត់​ពូជ ប៉ុន្តែ​ឮ​ថា ​មាន​រស់ជាតិ​ឆ្ងាញ់​ណាស់ ។

គួរ​រំលឹក​ដែ​រ​ថា ​លោក ន​ង ណា​រិ​ទ្ធ ដែល​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ចិត្ត​ស្រី​អូន​បាន​ទទួល​ជោគ​ជ័យ​លើ​មុខរបរ​ចិញ្ចឹម​បង្កង ហើយ​បច្ចុប្បន្ន​កំពុង​តែ​ពង្រីក​មុខរបរ​ចិញ្ចឹម​ខ្យង​ប័​រ ​ឬ​ខ្យង​ធុ​រេ​ន ​។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ