ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​​ស្រា​អែ​ល​បន្ត​បង្កើន​ការ​វាយលុក​ទាំង​តាម​ជើង​គោក​និង​ជើង​អាកាស​លើ​ហ្គា​ហ្សា

6 ខែ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ៖ សង្គ្រាម​រវាង​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន ឈាន​ដល់​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ៖ សង្គ្រាម​រវាង​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន ឈាន​ដល់​ថ្ងៃ​ទី​២៣​ហើយ​។ នា​ថ្ងៃ​ទី​២៩​តុលា​គ្រោះថ្នាក់​ពិតជា​ខ្លាំង​បំផុត​នៅ​ជ្រោយ​ហ្គា​ហ្សា ជាប់​ក្នុង​ការ​ឡោម ព័ទ្ធ​ជិត​ពី​សំណាក់់​អ៊ី​​ស្រា​អែ​ល ដែល​បន្ត​ការ​វាយលុក​ខ្លាំងក្លា​ទាំង​តាម​ជើង​គោក ជើង​អាកាស​ព្រមទាំង​តាម​ជើង​ទឹក​ផង​ដែរ​។ បែប​នេះ​នាំ​ឲ្យ​ឋាននរក​ចាប់ផ្ដើម​នៅ​ហ្គា​ហ្សា​។

កងទ័ព​អ៊ី​​ស្រា​អែ​ល​បាន​បង្កើន​ការ​វាយលុក​ចាប់តាំងពី​ថ្ងៃ​ទី​២៧ ​តុលា​មក ក៏​ទោះបី​មានការ​អំពាវនាវ​ឲ្យ​បន្ធូរ​ដៃ​ក្ដី​។ ចំនួន​មនុស្ស​ស្លាប់​កើន​រាល់ថ្ងៃ ដោយ​ក្រសួងសុខាភិបាល​ក្រុម​ហា​ម៉ាស់ ប្រកាស​ថា មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩​តុលា​ជន​ប៉ា​ឡេ​ន​ស្ទី​ន​ដែល​ស្លា.ប់ កើន​ដល់​លើស​៨០០០​នាក់់​ហើយ​ភាគច្រើន​ជា​ជន​ស៊ី​​វិល ក្នុង​នោះ​មាន​កុមារ​ដល់​ជាង​៤០០០​នាក់​។ នៅ​អ៊ី​​ស្រា​អែ​ល​ចំនួន​អ្នក​ស្លា.ប់មាន​ជាង​១៤០០​នាក់​ភាគច្រើន​ជា​ជន​ស៊ី​វិល​ដែរ​។ ចាប់តាំងពី​យប់​ថ្ងៃ​ទី​២៧ ​តុលា​មក កងទ័ព​អ៊ី​ស្រា​អែ​ល បាន​ធ្វើ​ប្រតិបត្តិការ​តាម​ជើង​គោក​ជាមួយ​កង​ទាហាន​និង​រថក្រោះ និង​ដោយ​បន្ត​ទម្លាក់​គ្រាប់បែក​និង​បាញ់​ផ្លោង​ខ្លាំងក្លា​លើ​ជ្រោយ​ហ្គា​ហ្សា ជា​ការ​សងសឹក​ចំពោះ​ការ​វាយប្រហារ​បង្ហូរឈាម របស់​ចលនា​អ៊ិ​ស្លា​ម​ប៉ា​ឡេ​ស្ទី​ន​ចូល​ដែនដី​ខ្លួន​កាលពី​ថ្ងៃ​ទី​៧​តុលា​។

ជន​ស៊ី​វិល​ប៉ា​ឡេ​ស្ទី​ន​ច្រើន​នាក់​ត្រូវ​ស្លាប់ កាលពី​យប់​ថ្ងៃ​ទី​២៨​មក​២៩​តុលា ក្នុង​ការ​វាយប្រហារ​តាម​អាកាស លើ​ជំរំ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​២​កន្លែង នា​ភាគ​ខាងជើង​ជ្រោយ​ហ្គា​ហ្សា​។ មុន​នេះ​ទីបញ្ជាការដ្ឋាន​យោធា​អ៊ី​ស្រា​អែ​ល​បាន​ព្រមាន​ប្រាប់​ប្រជាជន​ក្រុង​ASHSDOD និង​ក្រុង​ASHKELON ភាគ​ខាងត្បូង​អ៊ី​​ស្រា​អែ​ល ពី​ការ​បាញ់​មី​ស៊ី​ល​និង​គ្រាប់​រ៉ុក្កែត​របស់​ក្រុម​ហា​ម៉ាស់​។ ផ្នែក​ជួយ​សង្គ្រោះ​មិន​មាន​សេចក្ដីរាយការណ៍​ពី​មនុស្ស​ស្លា.ប់​ថ្មី​តែ​និយាយ​ពី​មនុស្ស​៣​នាក់​រង​របួស កាលពី​ថ្ងៃ​ទី​២៨ ​តុលា​ដោយសារ​គ្រាម់​រ៉ុក្កែត​បាញ់​ចេញពី​ហ្គា​ហ្សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ