ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​ចំនួន​៤៥​ និង​កីឡាករ-​កីឡា​ការិ​នី​ជិត​១៦០០​នាក់​​​​ចូលរួម​ប្រ​កួត​នារសៀលថ្ងៃនេះ

6 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ទូកង​ដែល​មាន​ប្រវែង​គ្រប់​ខ្នាត​ប្រមាណ​៤៥​ទូក និង​កីឡាក​រ-កីឡា​ការិ​នី​ប្រមាណ​ជិត​១៦០០​នាក់ ដែល​មក​ពី​តាម​បណ្ដា​ខេត្ត​ចំនួន​០៤ ​​ត្រូវ​ចូលរួម​ប្រណាំងប្រជែង ក្នុង​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប ដែល​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៨ តុលា​នេះ…

ខេត្តបាត់ដំបង​ ៖ ទូកង​ដែល​មាន​ប្រវែង​គ្រប់​ខ្នាត​ប្រមាណ​៤៥​ទូក និង​កីឡាក​រ-កីឡា​ការិ​នី​ប្រមាណ​ជិត​១៦០០​នាក់ ដែល​មក​ពី​តាម​បណ្ដា​ខេត្ត​ចំនួន​០៤ ​​ត្រូវ​ចូលរួម​ប្រណាំងប្រជែង ក្នុង​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប ដែល​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៨ តុលា​នេះ នៅ​ក្នុង​ដងស្ទឹង​សង្កែ ស្ថិត​នៅ​ចំ​កណ្ដាល​បេះដូង​នៃ​ទីក្រុង​បាត់ដំបង​។

យោង​តាម​របាយ​ការ​ណ៍​សង្ខេប​របស់​លោក អ៊ុ​ច ​អ៊ុំ​ភី​នី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរ​ណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា ចំនួន​ទូក​ដែល​នឹង​ត្រូវ​ចូល​ប្រ​កូត​ក្នុង​ពិធីបុណ្យ​អុំទូក​ក្នុងឆ្នាំនេះ​ មាន​សរុប​ចំនួន​៤៥​ទូក និង មាន​កីឡាករ កីឡា​ការិ​នី​ចំនួន​១៥៩៦​នាក់​ ។ លោក​បាន​សរសេរ​នៅ​ក្នុង​របាយ​ការ​ណ៍​​ដដែល​ថា ទូកផ្កាចា ដែល​មាន​ចំណុះ​ពី​០៦​ទៅ​១០​នាក់​មាន​ចំនួន​០៨​ទូក​។ ទូក​ខ្នាត​អន្តរជាតិ បុរស នារី ចំណុះ​២២​នាក់​មាន​ចំនួន​០៨​ទូក​ ។ ទូក​ខ្លី​ប្រពៃណី​ជាតិ​ចំណុះ​២៣​នាក់ មាន​ចំនួន​២៣​ទូក ក្នុង​នោះ​ មាន​០៣​ទូក​ជា​ទូក​មិត្តភាព និង ទូកង​វែង​ប្រពៃណី​ជាតិ​ចំណុះ​៦៨​នាក់​ មាន​ចំនួន​០៦​ទូក​ ។

​បើ​តាម​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប​នេះ បាន​ឲ្យ​ដឹង​ថា ចំនួន​ទូក និង កីឡាករ កីឡារិនី ដែល​បាន​មក​ចូលរួម​ប្រ​កូត​ប្រជែង​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ដ៏​ពេញ​និយម មាន​មក​ពី​ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ​។

ពិធី​ប្រណាំងទូក​នេះ​នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២៨ តុលា​នេះ ក្រោម​អធិប​តីភាព លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង ថ្នាក់ដឹកនាំ​តាម​ខេត្ត​នានា​ផង ដែល​បាន​ចូលរួម និង​ថ្នាក់ដឹកនាំ​តាម​អង្គភាព​រដ្ឋ​នានា​នៅ​ក្នុង ហើយនឹង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ តុលា ក្រោម​អធិប​តិ​ភាព​សម្ដេច​ក្រឡាហោម ស ខេ​ង ឧត្តម​ក្រុមប្រឹក្សា ព្រះមហាក្សត្រ អញ្ជើញ​ប្រកាស និង ប្រគល់​ពានរង្វាន់​ដល់​ទូក​ដែល​ទ​ទូល​ជ័យ​លា​ភី​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប ដែល​ជា​ទំនៀមទំលាប់​ដ៏​ធំដុំ​ពី​ដូនតា​ខ្មែរ​នេះ ការ​ប្រណាំងទូក​បាន​ធ្វើ​ឡើង​នៅ​ពេល​ថ្ងៃ លុះ​នៅ​ពេល​រាត្រី​ក៏​មានការ​រៀបចំ​បណ្ដែត​ប្រទីប បង្ហោះគោម ប្រគុំ​តន្ត្រី បាញ់​កាំ​ជ្រូ​ច និង​ការ​ចូលរួម​សម្ដែង​សិល្បៈ​ពី​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​ដ៏​ល្បីល្បាញ ដើម្បី​ទស្សនា​កម្សាន្ត ហើយ​ក៏​មាន​ស្ដង់ ​ឬ​តូប​លក់ទំនិញ​គ្រប់​ប្រភេទ និង​លក់​អាហារ​រាប់រយ​កន្លែង សម្រាប់​តម្រូវការ​ដល់​មហាជន​ដែល​ធ្វើ​ដំណើរ​កំ​ម្សា​ន្ត​ទៀត​ផង​។ នេះ​បើ​តាម​ការ​ជូនដំណឹង​របស់​មន្ទីរ​ទេសចរ​ណ៏​ខេ​ត្ត ​៕​

អត្ថបទសរសេរ ដោយ