ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាច់​បង្កក​និង​ប្រហិត​ចម្រុះ​ដែល​បង្ក្រាប​បាន ​គឺ​មាន​​ចំនួន​ជាង​៥​តោន​​

6 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ក្រោយ​ពី​ទទួល​ការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា​ ឆ្នាំ​២០២៣ មន្ត្រី​ពេទ្យសត្វ​ខេត្តកំពង់ឆ្នាំង​ និង​សមត្ថកិច្ច​ចម្រុះ​បាន​រើ​និង​ត្រួតពិនិត្យ​សាច់​បង្កក ​និង​ប្រហិត​ដែល​បាន​ចាប់​ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា​ ២០២៣។…

ខេត្តកំពង់ឆ្នាំង ៖ក្រោយ​ពី​ទទួល​ការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា​ ឆ្នាំ​២០២៣ មន្ត្រី​ពេទ្យសត្វ​ខេត្តកំពង់ឆ្នាំង​ និង​សមត្ថកិច្ច​ចម្រុះ​បាន​រើ​និង​ត្រួតពិនិត្យ​សាច់​បង្កក ​និង​ប្រហិត​ដែល​បាន​ចាប់​ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា​ ២០២៣។

លោក ហ៊ុន លី អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ឱ្យធ្វើ​ការ​រុះរើ​ត្រួតពិនិត្យ​រាប់​នូវ​សាច់​បង្កក​និង​ប្រហិត​ដែល​នាំ​ចូល​ដោយ​ខុស​ច្បាប់ ជា​លទ្ធផល​​គឺ​សរុប​មាន​ចំនួន​ជាង​៥​តោន​ ។

លោក​អនុប្រធាន​ការិយាល័យ​ផលិតកម្ម​បក្ស​សុ​ជា​ព្យាបាល​ខេត្ត​បាន​បញ្ជាក់​ថា​ សាច់​បង្កក​និង​ប្រហិត​ទាំងនោះ​មាន កោះមាន់​១៥៨​កេះ ស្លាបមាន់​បង្ក​១៨១​កេះ ប្រហិត​ចម្រុះ​១៨១​កេះ ដែល​មាន​ទម្ងន់​សរុប​៥២០០​គីឡូក្រាម​ ។

លោក ហ៊ុន លី បាន​បញ្ជាក់​ទៀត​ថា លោក​ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្ត​ឱ្យ​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់​ ដូច្នេះ​ សាច់​បង្កក​និង​ប្រហិត​ទាំងនោះ​នឹង​ត្រូវ​ដុត​កម្ទេច​ចោល ដោយ​មិន​ធ្វើការ​ផាកពិន័យ​នោះ​ឡើយ​ ។

លោក ជិន សុ​ផាត ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចនៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ម​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ​ការ​ស្ទាក់​ចាប់​រថយន្ត​ដឹក​សាច់​បង្កក ​និង​ប្រហិត​គ្មាន​ច្បាប់​អនុញ្ញាត កាលពី រសៀល​ថ្ងៃ​ទី​២៦​ខែតុលា ម្សិលមិញ​នេះ​ គឺជា​ការ​ចាប់​លើក​ទី​២​ហើយ​ ដែល​រថយន្ត​ដដែល​នេះ​ដឹក​សាច់​បង្កក​និង​ប្រហិត​ចូល​ដោយ​ខុសច្បាប់​ ។​

ទោះ​យ៉ាងណា លោក​ពុំ​បាន​បញ្ជាក់​ថា​ ការ​ដឹក​សាច់​បង្កក និង​ប្រហិត​ទាំងនោះ ចេញពី​ច្រក​ណា​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា​សាច់​បង្កក​និង​ប្រហិត​ទាំងនោះ​ចូល​មក​ពី​ប្រទេស​ថៃ​។

គួរ​រំលឹក​ថា ​ប្រមុខ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​បាន​បញ្ឈប់​ការ​នាំ​ចូល​ប្រហិត​និង​សាច់​បង្កក​ចូល​ព្រះរាជាណាចក្រ​កម្ពុជា ​ដូច្នេះ​ហើយ​ទើប​ឈ្មួញ​តែងតែ​លួច​នាំ​ចូល​មក តាម​ច្រករបៀង​ដែល​ពេល​ខ្លះ​ មន្ត្រី​តាម​ច្រកព្រំដែន​មានការ​បិទ​ភ្នែក​បិទ​ច្រមុះ​ខ្លះ​ទើបបាន​ចូល​មក​ដល់​កណ្ដាល​ប្រទេស​បែប​នេះ​ ។

អត្ថបទសរសេរ ដោយ