ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហាម៉ាស់​ប្រាប់​ថា​ពួក​គេ​ត្រៀម​ដោះ​លែង​​ជន​ជាតិ​ថៃ​ទាំង​អស់

8 ខែ មុន

តំបន់​ហ្កាហ្សា៖ ការ​ចរ​ចា​ដើម្បី​ដោះ​លែង​ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​កំពុង​ប្រព្រឹត្ត​ទៅ​​​ដោយ​រលូន​ ដោយ​មាន​ប្រទេស​អ៊ីរ៉ង់​ជា​អ្នក​សម្រប​សម្រួល​។​ ក្រុម​ហាម៉ាស់​ហាក់​ដូច​ជា​ចង់​ដោះ​លែង​ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​ទាំង​អស់​ជា​បន្ទាន់​។ នេះ​បើ​យោង​តាម​ប្រធាន​សមាគម​​មូស្លីម​នៅ​ប្រទេស​ថៃ​។ លោក​​ថ្លែង​ថា​គណៈ​ប្រតិ​ភូ​ដែល​​ផ្ដួច​ផ្ដើម​ឡើង​​​ដោយ​ប្រធាន​រដ្ឋ​សភា​ថៃ​លោក​វ៉ាន់​មហា​ម៉ាត់​ បាន​​ទៅ​ដល់​ទី​ក្រុង​តេអេរ៉ង់​ ប្រទេស​អ៊ីរ៉ង់​​ និង​ចរ​ចា​ជា​មួយ​អ្នក​តំណាង​ក្រុម​ហាម៉ាស់​នៅ​​​ម៉ោង​១០​ព្រឹក​ម្សិល​មិញ​។ គណៈ​ប្រតិ​ភូ​នេះ​ដឹក​នាំ​ដោយ​អតីត​អ្នក​តំណាង​រាស្ត្រ​​ខេត្ត​ណារ៉ា​ធីវ៉ាត់​២​រូប​។…

តំបន់​ហ្កាហ្សា៖ ការ​ចរ​ចា​ដើម្បី​ដោះ​លែង​ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​កំពុង​ប្រព្រឹត្ត​ទៅ​​​ដោយ​រលូន​ ដោយ​មាន​ប្រទេស​អ៊ីរ៉ង់​ជា​អ្នក​សម្រប​សម្រួល​។​ ក្រុម​ហាម៉ាស់​ហាក់​ដូច​ជា​ចង់​ដោះ​លែង​ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​ទាំង​អស់​ជា​បន្ទាន់​។ នេះ​បើ​យោង​តាម​ប្រធាន​សមាគម​​មូស្លីម​នៅ​ប្រទេស​ថៃ​។ លោក​​ថ្លែង​ថា​គណៈ​ប្រតិ​ភូ​ដែល​​ផ្ដួច​ផ្ដើម​ឡើង​​​ដោយ​ប្រធាន​រដ្ឋ​សភា​ថៃ​លោក​វ៉ាន់​មហា​ម៉ាត់​ បាន​​ទៅ​ដល់​ទី​ក្រុង​តេអេរ៉ង់​ ប្រទេស​អ៊ីរ៉ង់​​ និង​ចរ​ចា​ជា​មួយ​អ្នក​តំណាង​ក្រុម​ហាម៉ាស់​នៅ​​​ម៉ោង​១០​ព្រឹក​ម្សិល​មិញ​។

គណៈ​ប្រតិ​ភូ​នេះ​ដឹក​នាំ​ដោយ​អតីត​អ្នក​តំណាង​រាស្ត្រ​​ខេត្ត​ណារ៉ា​ធីវ៉ាត់​២​រូប​។ ជន​ជាតិ​អ៊ីរ៉ង់​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម​និកាយ​ស៊ីអា (Shia) ចំណែក​ជន​ជាតិ​ប៉ាឡេស្ទីន និង​ក្រុម​ហាម៉ាស់​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម​និកាយ​ស៊ុន​នី (Sunni)។​ គេ​ជឿ​ជាក់​ថា​អ៊ីរ៉ង់​គាំទ្រ​ក្រុម​ហាម៉ាស់​ទាំង​ផ្នែក​ហិរញ្ញ​វត្ថុ អាវុធ និង​ការ​ហ្វឹក​ហាត់​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីស្រា​អែល​។

ដូច​នេះ​ អ៊ីរ៉ង់​​អាច​​ជួយ​​សម្រុះ​សម្រួល​​ដោយ​ប្រសិទ្ធ​ភាព​។​ សេចក្ដី​លម្អិត​នៃ​ការ​ចរចា​គ្នា​មិន​ទាន់​​បញ្ចេញ​ឱ្យ​ដឹង​នៅ​ពេល​នេះ​ទេ។​ ត្រូវ​រង់​ចាំ​រហូត​ដល់​បាន​លទ្ធផល​ជាក់​ស្ដែង​។​ ប៉ុន្តែ​​ក្រុម​អ្នក​ចរចា​បង្ហើប​ឱ្យ​ដឹង​ថា​ក្រុម​ហាម៉ាស់​បង្ហាញ​សញ្ញាថា​ពួក​គេ​អាច​នឹង​ដោះ​លែង​ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​​នៅ​ពេល​ដែល​មាន​​សុវត្ថិ​ភាព​គ្រប់​គ្រាន់​​។ ប៉ុន្តែ​ពេល​នេះ ពួក​គេ​​ថា​អ៊ីស្រាអែល​​វាយ​ប្រហារ​តំបន់​ហ្កាហ្សា​គ្រប់​ទី​កន្លែង​​​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ចំណាប់​ខ្មាំង​ស្លាប់​ឱ្យ​អស់​​។​ ​រួច​ហើយ​ទម្លាក់​កំហុស​ដាក់​ក្រុម​ហាម៉ាស់​។​

អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ថៃ​ថ្លែង​ថា​លោក​វ៉ាន់​មហាម៉ាត់​កំពុង​ចរ​ចា​ជា​មួយ​​គ្រប់​ភាគី​នៃ​ជម្លោះ​​​អ៊ីស្រាអែល​ និង​ហាម៉ាស់​​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​រំដោះ​ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​​។ ​​មុន​ដំបូង, លោក​​ចង់​ទៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​នា​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ​។ ប៉ុន្តែ​ត្រូវ​ផ្អាក​សិន​បន្ទាប់​ពី​រដ្ឋាភិបាល​អារ៉ាប៊ី​សាអូឌីត​មិន​ចង់​​ទទួល​ភ្ញៀវ​​នៅ​ក្នុង​ពេល​នេះ​ទេ​ ​ខណៈ​ដែល​សង្គ្រាម​នៅ​តែ​បន្ត​។​​

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ទៀត នាយក​រដ្ឋ​មន្ត្រី​ថៃ​ច្រាន​ចោល​​ព័ត៌មាន​​ដែល​ថា​​ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​មាន​​រហូត​ដល់​៥៤​នាក់​​។ ​តាម​ពិត​មាន​តែ​​​១៨​នាក់​​ប៉ុណ្ណោះ​។​ ​លោក​បញ្ជាក់​​ឡើង​វិញថា​​​បញ្ហា​ចោទ​​សម្រាប់​​ពល​ករ​ជន​ជាតិ​ថៃ​​នៅ​អ៊ីស្រាអែលគឺ​​ ​ថៅ​កែ​​មិន​​​ទាន់​បើក​ប្រាក់​ខែ​ឱ្យ​ពួក​គេ​​ ខណៈ​ដែល​ពួកគេ​​ចង់​ចាក​ចេញ​ពី​អ៊ីស្រា​អែល​​​ជា​ប្រញាប់​។​ ​​ស្ថាន​ទូត​អ៊ីស្រាអែល​​​​​ប្រាប់​ថា​​​ពល​ករ​​ថៃ​ចាក​ចេញ​ពី​អ៊ីស្រាអែល​ពេល​ណា​ ថៅកែ​​នឹង​បើក​លុយ​ឱ្យ​ពេល​ហ្នឹង​​​។

​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ​​ធ្វើ​បច្ចុប្បន្ន​ភាព​ថា​​​ជន​ជាតិ​ថៃ​ស្លាប់​៣៣​នាក់, របួស​១៨​នាក់ និង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​១៨​នាក់​។ សព​ជន​ជាតិ​ថៃ​១៥​នាក់​ដឹក​ទៅ​ដល់​មាតុភូមិ,​ ​ពល​ករ​ជន​ជាតិ​ថៃ​៤៧៧១​នាក់​​បាន​វិល​ទៅ​ដល់​ប្រទេស​ថៃ​វិញ​តាម​ជើង​ហោះ​ហើរ​២៣​ខ្សែ​​​។​ ​អ្នក​នាំ​ពាក្យ​រូប​នេះ​យល់​ថា​​និស្សិត​ជន​ជាតិ​ថៃ​ដែល​​សិក្សា​ផ្នែក​កសិកម្ម​នៅ​អ៊ីស្រាអែល​គួរ​គិតទៅ​ដល់​អាយុ​ជីវិត​ជា​រឿង​សំខាន់​។ ​ប្រទេស​ថៃ​មិន​បញ្ជូន​ពល​ករ​​​ត្រឡប់​ទៅ​អ៊ីស្រាអែលទេ​​រហូត​ដល់​​សង្គ្រាម​​នេះ​​ចង់​សិន​​​​៕​​

ប្រភព៖ Bangkok Post
https://www.bangkokpost.com/thailand/general/2673106/hamas-ready-to-free-all-thais

លោក​វ៉ាន់​មហាម៉ាត់​ ប្រធាន​រដ្ឋ​សភា​ថៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ