ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរសមត្ថកិច្ច នៅខេត្តជាប់ព្រំដែន ត្រូវ​ឈប់ឱ្យ​យកលុយពីប្រជាពលរដ្ឋ ឆ្លងដែន​ខុសច្បាប់​

6 ខែ មុន
  • ភ្នំពេញ

​ ភ្នំពេញ៖ ក្នុងសារជាសំឡេង ជូនអាជ្ញាធរសមត្ថកិច្ចខេត្តជាប់ព្រំដែន និងមេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នេះ លោកឧបនាយករដ្ឋមន្ត្រី…

ភ្នំពេញ៖ ក្នុងសារជាសំឡេង ជូនអាជ្ញាធរសមត្ថកិច្ចខេត្តជាប់ព្រំដែន និងមេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នេះ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បាន​ណែនាំដល់​អាជ្ញាធរសមត្ថកិច្ចខេត្តជាប់ព្រំដែន ឈប់ឱ្យ​យកលុយពីប្រជាពលរដ្ឋ ឆ្លងដែនខុសច្បាប់​។

បទ​បញ្ជា​ផ្ទាល់​មាត់​របស់​​លោក​​​ឧបនាយក​​រដ្ឋ​​មន្ត្រី​ នេត សាវឿន ខាងលើនេះ បានធ្វើឡើង ក្រោយពីលោកបាន​រាយការណ៍​ជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយលើកឡើង​ថា «បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីនគរបាលប៉ុស្តិ៍៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង យកលុយពីប្រជាពលរដ្ឋ ពេលឆ្លងដែនទៅធ្វើការនៅប្រទេសថៃ លោក​​បានចាត់ឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ក្នុងនោះ ទទួលបានលទ្ធផល ដូចខាងក្រោម៖ ពិតជាមានករណី មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនតំបន់៤០០ ស្រុកសំឡូត ចំនួន ២ នាក់ បានយកប្រាក់ពីពលខ្មែរយើង ៥ នាក់ ក្នុង ១ នាក់ ចំនួន ២ម៉ឺនរៀល ដោយពួកគាត់ទាំង៥ នោះ បានពឹងពាក់ឲ្យជួយសម្រួលទាំងខាងខ្មែរ និង ថៃ ដោយសារពួកគាត់ ពុំមានឯកសារគ្រប់គ្រាន់ដើម្បីឆ្លងដែន។ បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យមន្ត្រីនគរបាលទាំង ២​រូប ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសឆ្គងរបស់ខ្លួន»។

លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានជម្រាបជូនសម្តេចធិបតី ដោយយកករណីនេះ ជាបទពិសោធ ណែនាំដល់ប៉ុស្តិ៍ព្រំដែនទាំងអស់ ដើម្បីឲ្យមន្ត្រីតាមប៉ុស្តិ៍យើង បញ្ឈប់សកម្មភាពយកប្រាក់ពីប្រជាពលរដ្ឋឆ្លងកាត់តាមព្រំដែន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ