ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​វា.យប្រហារ​ទីតាំង​២​របស់​អ៊ី​​រ៉​ង់​នៅ​ស៊ី​​រី

6 ខែ មុន

អា​មេ​រិ​ក​-​អ៊ី​​រ៉​ង់ ៖ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​មួយ​ចំនួន​ពី​សំណាក់​ពួក​ជីវពល​គាំទ្រ​ដោយ​អ៊ី​​រ៉​

អា​មេ​រិ​ក​-​អ៊ី​​រ៉​ង់ ៖ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​មួយ​ចំនួន​ពី​សំណាក់​ពួក​ជីវពល​គាំទ្រ​ដោយ​អ៊ី​​រ៉​ង់ ប្រឆាំង​បុគ្គលិក​អា​មេ​រិ​ក​នៅ​អ៊ី​​រ៉ា​ក់​និង​នៅ​ស៊ី​រី ក្រុង​វ៉ា​ស៊ី​ន​តោន​ប្រកាស​ថា បាន​វាយ​កាលពី​ថ្ងៃ​ទី​២៦​តុលា​លើ​ទីតាំង​២​កន្លែង​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​​រ៉​ង់​នៅ​ភាក​ខាងកើត​នៃ​ដែនដី​ស៊ី​រី​។

ទិ​តាំង​ទាំងនោះ​តាម​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​LLOYD AUSTIN​ថា ប្រើប្រាស់​ដោយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉ង់​និង​បណ្ដា​ក្រុម​ជា​សាខា​របស់​គេ​។ ការ​ទម្លាក់​គ្រាប់បែក​ទាំងនេះ​ប្រកាស​ដោយ​មន្ទីរ​ប៉ង់​តា​ហ្កោ​ន កើត​មាន​ក្រោយ​ការ​ព្រមាន​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន ចំពោះ​មេដឹកនាំ​អ៊ី​រ៉​ង់​លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី ក្រោយ​ការ​វាយប្រហារ​សំដៅ​កងទ័ព​អា​មេ​រិ​ក​និង​ការ​គំរាម​ពង្រីក​សង្គ្រាម​ដែល​កំពុ​ង​កើត​មាន​រវាង​អី​ុ​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​ថា នឹង​នាំ​ឲ្យ​មានការ​ឆ្លើយ​តប​វិញ​ខាង​យោធា​។

តាម​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថា ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ស្លាប់​ដោយ​គាំងបេះដូង ពេលរ​ត់រក​ជម្រក​ខណៈ​មានការ​វាយប្រហារ​មួយ ក្នុង​ចំណោម​ការ​វាយប្រហារ​នានា រួច​ជនជាតិ​អា​មេ​រិ​ក​២១​នាក់​ទៀត​រង​របួសស្រាល ដែល​ពេល​នេះ​ពួក​គេ​ចូល​ធ្វើការ​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ