ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ថៃ​​​ចំនួន៥៤​នាក់​ជាប់​ជា​ចំណាប់ខ្មាំ​.ង​នៅ​ហ្គា​ហ្សា

6 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​ និង​ហា​ម៉ាស់ ៖ រដ្ឋាភិបាល​អ៊ី​​ស្រា​អែ​ល​ថ្លែង​កាលពី​ថ្ងៃ​ទី​២៥​ តុលា​ថា ជនជាតិ​ថៃ​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​ និង​ហា​ម៉ាស់ ៖ រដ្ឋាភិបាល​អ៊ី​​ស្រា​អែ​ល​ថ្លែង​កាលពី​ថ្ងៃ​ទី​២៥​ តុលា​ថា ជនជាតិ​ថៃ​ដល់​៥៤​នាក់​ជាប់​ជា​ចំណាប់ខ្មាំង​របស់​ក្រុម​ហា​ម៉ាស់​ចាប់ពី​ថ្ងៃ​ទី​៧​តុលា​មក​។

តាម​រដ្ឋាភិបាល​អ៊ី​​ស្រា​អែ​ល​ថា ជាង​ពាក់កណ្ដាល​នៃ​ចំណាប់​ជាង​២២០​នាក់ ឃុំ​ទុក​ដោយ​ពួក​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន មាន​លិខិតឆ្លងដែន​របស់​ប្រទេស​២៥​ផ្សេង​ៗ​គ្នា​ក្នុង​នោះ​មាន​ជនជាតិ​ថៃ​៥៤​នាក់​។ ដោយ​ផ្ដល់​តួលេខ​បច្ចុប្បន្ន​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​ក៏​គូសបញ្ជាក់​ផង​ដែរ​ថា មនុស្ស​៣២៨​នាក់​មាន​ដើម​កំណើត​មក​ពី​ប្រទេស​៤០ ត្រូវ​បាន​អះអាង​ថា​ស្លា.ប់​ឬ​បា.ត់​ខ្លួន ក្រោយ​ការ​វាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​លើ​ភាគ​ខាងត្បូង​អ៊ី​​ស្រា​អែ​ល​។

សរុប​មនុស្ស​ជាង​១៤០០​នាក់​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​នៅ​អ៊ី​​ស្រា​អែ​ល​ដោយសារ​ការ​វាយប្រហារ​នេះ​។ អ៊ី​​ស្រា​អែ​ល​និយាយ​ថា ចំណាប់ខ្មាំង​១៣៨​នាក់ កាន់​លិខិតឆ្លងដែន​បរទេស ក្នុង​នោះ​មាន​ជនជាតិ​អា​ហ្ស​ង់​ទី​ន​១៥​នាក់ អា​លឺ្ល​ម៉​ង់​១២​នាក់ អា​មេ​រិ​ក​១២​នាក់ បារាំង​៦​នាក់​និង​រុ​ស្ស៊ី​៦​នាក់​។ នៅ​មាន​ចំណាប់ខ្មាំង​ចិន​ម្នាក់ ស្រី​លង្កា​ម្នាក់​តង់​ហ្សា​នី​២​នាក់​និង​ហ្វ៊ី​លី​ពី​ន​២​នាក់​។ អ្នក​រង​គ្រោះ​ច្រើន​នាក់​ជា​ជនជាតិ​ថៃ​ជាមួយ​អ្នក​ស្លា.ប់​៣១​នាក់​និង​បា.ត់​ខ្លួន​២១​នាក់​។

ថៃ​ជា​ប្រភព​សំខាន់​នៃ​ការ​បញ្ជូន​ពលករ​ទៅ​អ៊ី​ស្រា​អែ​ល​ពិសេស​បម្រើ​ការ​ក្នុង​វិស័យ​កសិកម្ម ដែល​មាន​ប្រមាណ​ជា​៣០.០០០​នាក់​។ ក្រសួងការបរទេស​ថៃ​ថ្លែង​ថា​រង់ចាំ ការ​អះអាង​របស់​រដ្ឋាភិបាល​អ៊ី​​ស្រា​អែ​ល​ដែល​ថា ជនជាតិ​ថៃ​៥៤​នាក់​កំពុង​ជាប់​ជា​ចំណាប់ខ្មាំង​។

ក្នុង​ចំណោម​ជនបរទេស​ដែល​ស្លា.ប់​ក្នុង​ពេល​មានការ​វាយលុក​របស់​ក្រុម​ហា​ម៉ាស់ មាន​ជនជាតិ​អា​មេ​រិ​ក​៣៤​នាក់ អ៊ុយ​ក្រែ​ន​២៥​នាក់ បារាំង​២៣​នាក​និង​រុ​ស្ស៊ី​២៣​នាក់​។ ជនជាតិ​ចិន​៥​នាក់​ក៏​ស្លា.ប់​ដែរ​ចំណែក​នេ​ប៉ា​ល់​មាន​ជនជាតិ​ខ្លួន​៥​នាក់​ស្លា.ប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ