ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះសង្ឃរា​វា.យប្រហារ​លើ​ម៉ិក​ស៊ិក​អ្នក​ស្លា.ប់មាន​ដល់​២៧​នាក់

6 ខែ មុន

ប្រទេស​ម៉ិក​ស៊ិក ៖ តុល្យការ​ដំបូង​របស់​រដ្ឋាភិបាល​រដ្ឋ​GUERRERO ម៉ិក​ស៊ិក​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​

ប្រទេស​ម៉ិក​ស៊ិក ៖ តុល្យការ​ដំបូង​របស់​រដ្ឋាភិបាល​រដ្ឋ​GUERRERO ម៉ិក​ស៊ិក​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយសារ​ការ​វា.យប្រហារ​របស់​ព្យុះសង្ឃរា​ឈ្មោះ​OTIS កាលពី​យប់​ថ្ងៃ​ទី​២៤​ មក​២៥ ​តុលា រៀបរាប់​ពី​មនុស្ស​ស្លា.ប់​យ៉ាងតិច​២៧​នាក់​និង​៤​នាក់​បាត់​ខ្លួន​។

រដ្ឋាភិបាល​ម៉ិក​ស៊ិក​ប្រកាស​នា​ថ្ងៃ​ទី​២៦ តុលា​ថា មនុស្ស​យ៉ាងតិច​២៧​នាក់​ស្លា.ប់​និង​៤​នាក់​បា.ត់​ខ្លួន ក្រោយ​ព្យុះ​ដ៏​ខ្លាំង​នោះ​វាយប្រហារ​ចំំ​ទីក្រុង​ACAPULCO​និង​តំបន់​ទីក្រុង​នោះ​នា​ភាគ​និរតី​ម៉ិក​ស៊ិក​។

ព្យុះ​នោះ​ជា​ព្យុះសង្ឃរា​ខ្លាំង​បំផុត​កម្រិត​ទី​៥ ដែល​បោកបក់​ក្នុង​ល្បឿន​ពី​២៦៩​ទៅ​៣១៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​បង្ក​ការ​បំផ្លិចបំផ្លាញ​ក្រុង​ACAPULCO​ធ្ងន់ធ្ងរ ដោយ​កញ្ចក់​បណ្ដា​អគារ​ត្រូវ​បែក​ធ្លាក់​រាត់រាយ ដំបូល​នានា​ត្រូ​ង​ប៉ើ​ង ​ព្រមទាំង​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​និង​ការ​បាក់​ដី​ហូរ​ភក់​ពេញ​ក្រុង​។ ពេល​នេះ​រដ្ឋាភិបាល​កំពុ​​ង​ធ្វើការ​វាយតម្លៃ​ពី​ការ​បំផ្លាញ​ដោយ​ព្យុះ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ