ចំណាប់ខ្មាំងជាជនជាតិអ៊ីស្រាអែលជិត៥០នាក់ស្លា.ប់ដោយការទម្លាក់គ្រាប់បែ.ក
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ កងកម្លាំងប្រដាប់អាវុ.ធរបស់ក្រុមហាម៉ាស់នៅហ្គាហ្សាបាន
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ កងកម្លាំងប្រដាប់អាវុ.ធរបស់ក្រុមហាម៉ាស់នៅហ្គាហ្សាបាន
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ កងកម្លាំងប្រដាប់អាវុ.ធរបស់ក្រុមហាម៉ាស់នៅហ្គាហ្សាបានវាយតម្លៃកាលពីថ្ងៃទី២៦តុលា ពីចំណាប់ខ្មាំងជាជនជាតិអ៊ីស្រាអែលដែលស្លា.ប់នៅហ្គាហ្សាថា មានជិត៥០នាក់ ដោយសារការទម្លាក់គ្រាប់បែករបស់កងទ័ពអ៊ីស្រាអែល។
ក្នុងសារតេឡេក្រាមមួយកងកម្លាំងប្រដាប់អាវុធហាម៉ាស់ ហៅក្រុមកងពលតូចកាសាមគូសបញ្ជាក់ថា ចំនួនចំណាប់ខ្មាំងជាជនអ៊ីស្រាអែលដែលស្លា.ប់ដោយការទម្លាក់គ្រាប់បែករបស់ពួកស្យូនីស្តកើនដល់ជិត៥០នាក់។ ព័ត៌មាននោះមិនទាន់មានការផ្ទៀងផ្ទាត់ពីប្រភពឯករាជ្យណាមួយនៅឡើយ។ ក្រុមហាម៉ាស់ដែលប្រើពាក្យស្យូនីស្តគឹសំដៅលើអ៊ីស្រាអែលនោះ កាលពីថ្ងៃទី១៦តុលារៀបរាប់ពីសំណាប់ខ្មាំងស្លា.ប់២២នាក់។
ចំណែកអ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលវិញកាលពីថ្ងៃទី២៦តុលា បង្កើនចំនួនចំណាប់ខ្មាំងក្នុងដៃពួកហាម៉ាស់ថា មានដល់២២៤នាក់ ដែលមុននេះថាមានត្រឹម២២២នាក់។ រីឯក្រសួងការបរទេសបារាំងក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃទី២៦ តុលា គូសបញ្ជាក់ថា ជនជាតិបារាំងដែលស្លា.ប់ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល កើនដល់៣៥នាក់ហើយ៩នាក់ទៀតនៅតែបា.ត់ខ្លួន៕
ចែករំលែកព័តមាននេះ