ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ​សម្រេច​ចោ​.​ទ​ប្រកាន់​បុរស​២​នាក់ ពាក់ព័ន្ធ​បទល្មើស​នៅ​សណ្ឋាគារ​កណ្ដាល​សួន

6 ខែ មុន
  • ភ្នំពេញ

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣​កន្លង​ទៅ បាន​សម្រេច​​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​២​នាក់​ ក្នុង​ចំណោ​ម​១៦​នាក់ ពាក់ព័ន្ធ​ពី​បទ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣​កន្លង​ទៅ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​២​នាក់​ ក្នុង​ចំណោ​ម​១៦​នាក់ ពាក់ព័ន្ធ​ពី​បទ​រក្សា​ទុក ប្រើប្រាស់​ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន ។

ករណី​ខាងលើ​នេះ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿ.ងញៀ.ន បាន​ចុះ​បង្ក្រាប​នៅ​ស​ណ្ឋាគារ​កណ្តាល​សួន ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ ។ បន្ទាប់​ពី​ការ​បង្ក្រាប​នេះ មនុស្ស​៦​នាក់​ត្រូវ​បាន​​បណ្តេញចេញ និង​ស្ត្រី​៨​នាក់​ ត្រូវ​បាន​ធ្វើការ​អប់រំ​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

សំណុំរឿង​នេះ ស្ថិត​នៅ​លើ​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ស៊ើបសួរ ដែល​មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ង្វៀ​ន ហ្វឹ​ង​ហ្វៀ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ហ្វា​ង ហ្វិ​ន​ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។

សូម​រំឭក​ថា មនុស្ស​ប្រុស​ស្រី​ចំនួន​១៦​នាក់ សុទ្ធ​សឹង​ជា​ជនជាតិ​វៀតណាម កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣ បាន​ត្រូវ​កម្លាំង​កា​រិយា​ល័យ​ទី​៩ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ.ងញៀ.ន សហការជា​​​មួ​យ​កម្លាំង​នគរបាល​រាជធានីភ្នំពេញ ចុះ​បង្ក្រាប​ជាក់ស្តែង​នៅ​ក្នុង​បន្ទប់​លេខ​A៨៣៥-៨២៣ និង​៨២១ នៃ​សណ្ឋាគារ​កណ្តាលសួន ទល់មុខ​ខារ៉ាអូខេ BOEING ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ.ងញៀ.ន បាន​ឲ្យ​ដឹង​នៅ​​រសៀល​​​ថ្ងៃ​ទី​២២ ខែតុលា ថា ក្នុង​ចំណោមមនុស្ស​១៦​នាក់​នេះ មាន​២​នាក់​ត្រូវ​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​តុលាការ ។ ចំណែក​១៤​នាក់​ទៀត ខ្លះ​ត្រូវ​បណ្តេញចេញ​ឲ្យ​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ និង​ខ្លះ​ត្រូវ​ធ្វើការ​អប់រំ ។

លោកនាយក​មន្ទីរ​បញ្ជាក់​ថា ថ្នាំ​ញៀ.ន​ដែល​រឹបអូស​បាន​នៅ​សល់​តិចតួច​ទេ ព្រោះ​ជនល្មើស​បាន​ចាក់​​ចូល​ក្នុង​ចាន​បង្គន់​អស់ហើយ មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គ​ស្នងការ​នគរបាល​ជាតិ ការ​ដឹកនាំ​បញ្ជា​ពី​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿ.ងញៀ.ន និង​ដឹកនាំ​ផ្ទាល់​ដោយ​ឧត្ដម​សេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំងបទល្មើស​គ្រឿ.ងញៀ.ន ។

នៅ​ក្នុង​ការ​បង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង សារធាតុ​ញៀ.ន​ជាង​៣៣០​ក្រាម និង​​ទូរស័ព្ទ​ចំនួន​២៥​គ្រឿង ឡេ​ប​ថប​១​គ្រឿង និង​ម៉ាស៊ីន​ចាក់​ភ្លេង​២​គ្រឿង ។ មនុស្ស​ទាំង​១៦​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ «​ក​៩»​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ.ងញៀ.ន នាំ​យក​ទៅ​សាកសួរ និង​ធ្វើតេស្ត ដើម្បី​រក​សារធាតុ​ញៀ.ន​លើ​ខ្លួន​ពួក​គេ និង​បន្ត​ការ​ស្រាវ​ជ្រាវ​រក​មេខ្លោង​ជូ​ញ​ដូរ អ្នក​ញៀ.ន​គ្រឿ.ងញៀ.ន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។ ជនសង្ស័យ​២​នាក់ ដែល​ម្នាក់​ជា​ម្ចាស់​បន្ទប់​នៃ​សណ្ថាគារ​កណ្តាល​សួន និង​ម្នាក់​ជា​អ្នករក្សា​ទុក និង​ជួញដូរ​ថ្នាំ​ញៀ.ន ត្រូវ​បញ្ជូន​ទៅ​តុលាការ ។

គួរ​រំលឹក​ថា២​នាក់​បញ្ជូន​ទៅ​តុលាការ ១៤​នាក់​បណ្តេញ​ទៅ​ស្រុក​វិញ ពាក់ព័ន្ធ​បទល្មើស​ក្នុង​បន្ទប់​សណ្ឋាគារ​កណ្ដាល​សួន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ