រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន១៦នាក់ ដែលសុទ្ធសឹងជាជនជាតិវៀតណាម កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២ ៣ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យទី៩ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបជាក់ស្តែងនៅក្នុងបន្ទប់ A៨៣៥.៨២៣ និង ៨២១ នៃសណ្ឋាគារកណ្តាលសួន ទល់មុខការ៉ាអូខេ «BOEING» ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន បានឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែតុលា នេះថា ក្នុងចំណោមមនុស្សទាំង១៦នាក់នោះ កឺមាន២នាក់ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចំណែកឯ១៤នាក់ទៀតត្រូវរៀបចំបណ្ដេញចេញឲ្យទៅស្រុកកំណើតរបស់ពួកគេវិញ។
លោកនាយកមន្ទីរ បានបញ្ជាក់ថា ថ្នាំញៀ.នដែលរឹបអូសបាននៅសល់តិចតួចនោះទេ ព្រោះថា ជនល្មើសបានចាក់ថ្នាំចូលទៅក្នុងចានបង្គន់អស់ជាច្រើនទៅហើយ មុនពេលដែលសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ។

ប្រតិបត្តិការចុះបង្ក្រាបនោះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជាពីនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿ.ងញៀ.ន និងរូបលោក (ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន) ដឹកនាំផ្ទាល់ ។
កិច្ចបង្ក្រាបកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើដកហូតវត្ថុតាងសារធាតុញៀ.នមួយចំនួន រួមទាំងទូរស័ព្ទចំនួន២៥គ្រឿង, Laptob ១គ្រឿង និងម៉ាស៊ីនចាក់ភ្លេងចំនួន២គ្រឿង ។ ចំណែកមនុស្សទាំង១៦នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ច (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន នាំយកទៅធ្វើការសាកសួរ និងធ្វើតេស្ត ដើម្បីរកសារធាតុញៀ.នលើខ្លួនពួកគេ និងបន្តធ្វើការស្រាវជ្រាវបង្ក្រាបរកមេខ្លោងជូញដូរគ្រឿ.ងញៀ.ន និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ។
ដូច្នោះជនសង្ស័យ២នាក់ ក្នុងនោះម្នាក់ជាម្ចាស់បន្ទប់នៃសណ្ឋាគារកណ្តាលសួន និងម្នាក់ទៀតជាអ្នករក្សាទុក និងជួញដូរថ្នាំញៀ.ន នឹងត្រូវបញ្ជូនទៅកាន់តុលាការ ចំណែកមនុស្សចំនួន១៤នាក់ទៀត ត្រូវបណ្តេញចេញឲ្យទៅស្រុកកំណើតរបស់ពួកគេវិញ៕
ចែករំលែកព័តមាននេះ