ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​ខេត្ត សម្រេច​ឃុំខ្លួន​អ្នកកា​.​ប់​ដើម​ឈើ​​ព្រៃ​លិច​ទឹក ក្នុង​តំបន់​អភិរក្ស​ហើយ​(​វី​ដេ​អូ​)

10 ខែ មុន
  • កំពង់ឆ្នាំង

សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣​នេះ បាន​សម្រេច​ឃុំខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២​នាក់ ដែល​ធ្វើ​សកម្មភាព​កា​.​ប់​ដើម​ឈើ​ព្រៃ​លិច​ទឹកធំ​ៗ​អស់​ជា​ច្រើន​ដើម នៅ​ចំណុច​

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣​នេះ បាន​សម្រេច​ឃុំខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២​នាក់ ដែល​ធ្វើ​សកម្មភាព​កា​.​ប់​ដើមឈើ​ព្រៃ​លិច​ទឹកធំ​ៗ​អស់​ជា​ច្រើន​ដើម នៅ​ចំណុច​ព្រែក​ថ្លាន់ ស្ថិត​ក្នុងភូមិ​ដំណាក់​រាជ្យ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូណ៌ ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​ជលផល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣​។

លោក តាត សី​ហាក់ នាយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រ​ម៉ា​ណ​៨​យប់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ស្តី​ពី​សកម្មភាព​ជនជាតិ​វៀតណាម​ទាំង​២​នាក់​នាំ​គ្នា​កា​.​ប់​ដើមឈើ​ធំ​ៗ ដែល​ជា​ព្រៃ​លិច​ទឹក ដោយ​បាន​បណ្ដែត​ជាមួយនឹង​ប៊ីដុង​ជ័រ​ចំណុះ​៣០​លី​ត្រ​រាប់​សិប​ពី​ដុ​ង រួច​ប្រើ​កាណូត​អូស​ចេញ បំរុង​យក​ទៅ​ធ្វើ​ជា​សម្រាស់​ដាក់​ត្រី​។

នាយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​បន្ត​ថា ពេល​នោះ កម្លាំង​ផ្នែក​រដ្ឋបាល​ជលផល​របស់​លោក ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ជា​ជនជាតិ​វៀតណាម​ទាំង​២​នាក់​ដែល​ប្រព្រឹត្ត​បទ​ជាក់ស្តែង​។ ជនល្មើស​ទាំង​២​នាក់​នេះ​មាន ៖ ១- ឈ្មោះ វៀង យាំង​ទឺ អាយុ​៤៧​ឆ្នាំ និង​២- ឈ្មោះ ដែន យាំង​សង អាយុ​៤៦​ឆ្នាំ ទាំង​២​នាក់​នេះ​រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ប៉ុន្តែ​មក​ស្នាក់​នៅ​ភូមិ​ក្រ​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង​។

នាយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ចំពោះ​វត្ថុ​តាង​ដែល​រឹបអូស​បាន​រួម​មាន ៖ កាណូត​ចំនួន​៣​គ្រឿង ក្នុង​នោះ​២​គ្រឿង​ជា​កាណូត​ឈើ និង​១​គ្រឿង​ទៀត​ជា​កាណូត​បា​ឡា​ស្មាច់​, ដើមឈើ​ធំ​ៗ​ចំនួន​១៥​ដើម និង​ប៊ីដុង​ជ័រ​ចំណុះ​៣០​លី​តរាប់​សិប​ពី​ដុ​ង​ទៀត​ផង​។

តាម​ប្រភព​ពី​មន្ត្រី​តុលាការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ជនល្មើស​ទាំង​២​នាក់​នេះ ត្រូវ​ចោទប្រកាន់​ពី​បទ «​កា​.​ប់​ដាក់​រំលំ​ដើមឈើ​ព្រៃ​លិច​ទឹក ក្នុង​ដែន​អភិរក្ស​មេ​ពូ​ត្រី​» ហើយ​​ត្រូវ​បាន​ចៅក្រម​សម្រេច​ឃុំខ្លួន​ក្នុង​សំណុំរឿង​លេខ ១១០៦ និង​លេខ​១១០៧ (២​នាក់ ២​សំណុំរឿង) តាម​ច្បាប់​ស្ដី​ពី​ជលផល​។ ហើយ​ចំពោះ វត្ថុ​តាង​វិញ ត្រូវ​បាន​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​។

គួររំលឹកថាហ៊ានមែន! ​​វៀតណាម​២​នាក់​កា​.​ប់​ដើមឈើ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​អភិរក្ស

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ