ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​១០​នាក់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ បន្ទាប់​ពី​ញ៉ាំ​នំ​បញ្ចុក​សល់​ក្នុង​ពិធីបុណ្យ​ស​.​ព​៧​ថ្ងៃ

6 ខែ មុន
  • កំពង់ឆ្នាំង

មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​១០​នាក់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ បន្ទាប់​ពី​ពួក​គាត់​មាន​អាកា​រៈ​ចុក​ក្អួត រាករូស ដែល​សង្ស័យ​ថា បណ្ដាល​មក​ពី​ពុ​.​ល​នំ​បញ្ចុក នៅ​ក្នុង​ពិធីបុណ្យ​ស​.​ព​គម្រប់​៧​ថ្ងៃ​។ ហេតុការណ៍​នេះ

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​១០​នាក់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ បន្ទាប់​ពី​ពួក​គាត់​មាន​អាកា​រៈ​ចុក​ក្អួត រាករូស ដែល​សង្ស័យ​ថា បណ្ដាល​មក​ពី​ពុ​.​ល​នំ​បញ្ចុក នៅ​ក្នុង​ពិធីបុណ្យ​ស​.​ព​គម្រប់​៧​ថ្ងៃ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​១​រសៀល ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​តាំង​ធ្នឹម ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូណ៌​។

បើ​តាម​លោក កែវ យ​ន ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ពេ​ជ​ចង្វារ បាន​បញ្ជាក់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា នេះ​ថា នៅ​ក្នុងភូមិ​មាន​វិធី​បុណ្យ​ស​.​ព​៧​ថ្ងៃ ដែល​ម្ចាស់ផ្ទះ​មានឈ្មោះ ហៀ​ង សាមី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ដោយ​បាន​រៀបចំ​ពិធីបុណ្យ​ជូន​អ្នក​ម្ដាយ​ឈ្មោះ ប៊​យ មុ​ច គម្រប់​៧​ថ្ងៃ​។ ក្នុង​ពិធីបុណ្យ​ស​.​ព​នោះ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ ដោយ​ម្ចាស់​កម្មវិធី​បាន​រៀបចំ​នំ​បញ្ចុក ដើម្បី​ទទួលភ្ញៀវ​ផង​ដែរ​។

លោក​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ពេជ្រ​ចង្វារ បាន​បន្ត​ថា តាំងពី​រសៀល​ថ្ងៃ​ទី​២៤ រហូត​ព្រឹក​ឡើង​ថ្ងៃ​ទី​២៥ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ជា​ការ​ចាប់អារម្មណ៍​នោះ គឺ​នំ​បញ្ចុក​ដែល​នៅ​សល់​ចំនួន​២​កញ្ឆេ តាំង​ពេល​រសៀល​ថ្ងៃ​ទី​២៤​នោះ ម្ចាស់ផ្ទះ​ក៏​មិន​បាន​រៀបចំ​ដាក់​ទទួលភ្ញៀវ​ដែរ ហើយ​ប្រជាពលរដ្ឋ​អ្នក​ជិតខាង និង​អ្នក​ដែល​ទៅ​ចូលរួម​ជួយ​ក្នុង​ពិធីបុណ្យ ក៏​នាំ​គ្នា​យកនំ​បញ្ចុក​ដែល​នៅ​សល់​នោះ​ទៅ​ហូប ទើប​បណ្ដាល​ឱ្យ​មាន​អាកា​រៈ​បែប​នេះ​តែ​ម្ដង​។

លោក​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ពេជ្រ​ចង្វារ បាន​បន្ត​ទៀត​ថា ដោយ​ចាប់ពី​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៥ ប្រជាពលរដ្ឋ​បាន​ហូប​នំ​បញ្ចុក​នៅ​សល់​នោះ មាន​អាកា​រៈ​ចុក រាករូស និង​ក្អួត​ផង​ដែរ ដែល​សង្ស័យ​ថា «​មក​ពី​ហូប​នំ​បញ្ចុក​នៅ​សល់​» ហើយ​ក៏​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព សរុប​អ្នក​រង​គ្រោះ​មាន​ចំនួន​១០​នាក់ ស្រី​៦​នាក់ ក្នុង​នោះ​ក្មេង​៣​នាក់​ផង​ដែរ​។ យ៉ាងនេះ​ក្តី ពុំ​មាន​នរណា​ម្នាក់​រង​គ្រោះ​ដល់​អាយុ​ជី​វិ​.​ត​នោះ​ទេ ហើយ​ពួក​គាត់​ខ្លះ​ក៏​បាន​ធូរស្រាល រួច​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ហើយ​ដែរ​។

ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា​នោះ​ដែរ គេ​ក៏​សង្កេត​ឃើញ​លោក​មេឃុំ​ពេជ្រ​ចង្វារ លោក​អភិបាលស្រុក​បរិបូរណ៍ បាន​ចុះ​សាកសួរ​សុខទុក្ខ និង​ផ្ដល់​អំណោយ​ជូន​ដល់​ជន​រង​គ្រោះ​ដែល​កំពុង​សម្រាក​នៅ​មណ្ឌល​សុខភាព​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ