ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​ចាប់​ផ្តើម​វាយលុក​ដោយ​រថក្រោះ​លើ​គោល​ដៅ​​សម្រាំង​នៅ​ហ្គា​ហ្សា

6 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​ស្រា​អែ​ល​និយាយ​ថា អ៊ី​​ស្រា​អែ​ល​បាន​ធ្វើការ​វាយលុក​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​ស្រា​អែ​ល​និយាយ​ថា អ៊ី​​ស្រា​អែ​ល​បាន​ធ្វើការ​វាយលុក​ដោយ​រថក្រោះ​ចូល​ភាគ​ខាងជើងជ្រោយ​ហ្គា​ហ្សា កាលពី​យប់​ថ្ងៃ​ទី​២៥​ មក២៦ តុលា​ សំដៅ​បណ្ដា​គោលដៅ​សម្រាំង ។

មុន​នេះ​កងទ័ព​អ៊ី​​ស្រា​អែ​ល​ក៏​ប្រកាស​ផង​ដែរថា កង​យន្តហោះ​របស់​ខ្លួន​បាន​វាយប្រហារ​លើលី​បង់​កាលពី​យប់​ថ្ងៃ​ទី​២៥ តុលា ជា​ការ​សងសឹកចំពោះ​ការ​បាញ់​មី​ស៊ី​ល​ដី​-​អាកាស​មួយ​គ្រាប់​។ ចំណែក​ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ​ថ្លែង​ថា លោក​ចាត់​ទុក​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ថា​ជា​ក្រុម​អ្នក​រំដោះ​ដែល​ការពារ​ដែនដី​ពួក​គេ ។

រីឯ​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​វិញ ពេល​ទៅ​កាន់​ប្រទេស​អេហ្ស៊ី​ប ជួប​ជាមួយ​សម​ភាគី​ប្រទេស​នោះ​កាលពី​ថ្ងៃទី​២៥​ តុលា​ នៅ​ក្រុង​គែរ ប្រកាស​ពី​ការ​បញ្ជូនរយៈពេល​៤៨​ម៉ោង​ទៀត នាវា​យោធា​១​គ្រឿង​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​បណ្ដា​មន្ទីរពេទ្យ​នៅ​ហ្កា​ហ្សា ។ យន្តហោះ​១​គ្រឿង​ក៏​នឹង​ជួយ​ផ្ដល់​ផង​ដែរ​បណ្ដា​សម្ភារ​ពេទ្យ​នា​ថ្ងៃ​ទី​២៦ តុលា នៅ​អេ​ហ្ស៊ី​ប​សម្រាប់​បញ្ជូន​បន្ត​មក​ហ្គា​ហ្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ