ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​យ៉ាងតិច​១៦​នាក់ ក្នុង​ការ​បា.ញ់ប្រហារ​នៅ​រដ្ឋ​មេន សហរដ្ឋ​អា​មេ​រិ​ក​

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មនុស្ស​យ៉ាងតិច​២២​នាក់​ស្លា.ប់​ក្នុង​ការ​បា.ញ់ប្រហារ​ច្រើន​កន្លែង​នៅ​រដ្ឋ​មេន ភាគ​

សហរដ្ឋអាមេរិក ៖ មនុស្ស​យ៉ាងតិច​២២​នាក់​ស្លា.ប់​ក្នុង​ការ​បា.ញ់ប្រហារ​ច្រើន​កន្លែង​នៅ​រដ្ឋ​មេន ភាគ​ឦសាន​សហរដ្ឋអាមេរិក ដោយ​ខ្មាន់កាំភ្លើ.ង​នៅ​តែ​រត់គេច​ខ្លួន​។ នេះ​បើ​តាម​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​និង​អាជ្ញាធរ​មូលដ្ឋាន​។

តាម​FACEBOOK​ប៉ូលិស​រដ្ឋ​មេន​គូសបញ្ជាក់​ថា​មាន​ខ្មាន់កាំភ្លើ.ង​ម្នាក់​នៅ​ក្រុង​LEVISTON រដ្ឋ​មេន​។ ជនសង្ស័យ​នៅ​តែ​រត់គេច​ខ្លួន​។ ប៉ូលិស​បាន​ចេញផ្សាយ​បណ្ដា​រូបថត​បង្ហាញ​បុរស​ស្បែក​សម្នាក់ កាន់​កាំភ្លើង​ពាក់កណ្ដាល​ស្វ័យប្រវត្តិ​មួយ​ដើម​។ ការ​បា.ញ់ប្រហារ​កើត​មាននៅ​កន្លែង​៣​ផ្សេង​គ្នា កន្លែង​មួយ​ជា​បន្ទប់​លេង​BOWLING មួយ​កន្លែង​ទៀត​នៅ​ភោជនីយដ្ឋាន ហើយ​កន្លែង​បា.ញ់បោះ​ទី​៣​នៅ​ក្នុង​ផ្សារ​ទំនើប​WALMART ។ នេះ​បើ​តាម​ទូរទស្សន៍​CNN ដែល​រាយការណ៍​ពី​មនុស្ស​ស្លា.ប់​យ៉ាងតិច​២២​នាក់​និង​រវាង​ពី​៥០​ទៅ​៦០​នាក់​ទៀត​រង​របួស​។

អាជ្ញាធរ​មូលដ្ឋាន​ដែល​ស្នើ​ដល់​ប្រជាជន​ឲ្យ​ស្ថិត​នៅ​ក្នុងផ្ទះ​ក៏​ចេញផ្សាយ​ដែរ រូបថត​នៃ​រថយន្ត​ពណ៌​ស​មួយ​គ្រឿង ដោយ​ស្នើ​ប្រជាជន​រាយការណ៍​មក​បើ​បាន​ស្គាល់​រថយន្ត​នោះ​។ បណ្ដា​សាលារៀន​រដ្ឋ​ត្រូវ​បិទទ្វារ​កាលពី​ថ្ងៃ​ទី​២៦​ តុលា​។ លោក​JARED GOLDEN សមាជិក​សភា​រដ្ឋ​មេន ក្នុង​សេចក្ដី​ប្រកាស​មួយ​លើក​ឡើង​ថា ខុំ្ញ​មានការ​រន្ធ.ត់​ខ្លាំង​ណាស់​ចំពោះ​ព្រឹត្តិការណ៍​នៅ​ក្រុង​LEVISTON នា​យប់​ថ្ងៃ​ទី​២៥​តុលា​នោះ​។

សហរដ្ឋអាមេរិក​ជួប​ប្រទះ​ជា​ញឹកញាប់​បំផុត​ការ​បា.ញ់ប្រហារ​បង្ហូរឈា.ម ដោយសារ​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្រើ​កាំភ្លើង​។ ប្រទេស​នេះ​មាន​កាំភ្លើង​សម្រាប់​បុគ្គល​ច្រើន​ជាង​ចំនួន​ប្រជាជន​ផង​។ ជន​ពេញវ័យ​១​ភាគ​៣​មាន​កាំភ្លើង​ម្នាក់​យ៉ាងតិច​មួយ​ដើម ហើយ​មនុស្ស​ពេញ​ជិត​១​ភាគ​២​រស់នៅ​ក្នុង​គ្រួសារ​មាន​កាំភ្លើង​។ ផលវិបាក​នៃ​ការ​រីកសាយ​អាវុធ​នេះ នាំ​ឲ្យ​អត្រា​នៃ​ការ​ស្លា.ប់​ដោយ​គ្រាប់កាំភ្លើង​មាន​ខ្ពស់​បំផុត​នៅ​អា​មេ​រិ​ក​។ ក្រៅពី​អ្នក​ធ្វើ​អត្តឃា.ត​មនុស្ស​ជាង​១៥.០០០​នាក់​ស្លា.ប់ ក្នុង​អំពើ​ហិ.ង្សា​ដោយ​កាំភ្លើ.ង​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក​ក្នុង​ប្រទេស​។ នេះ​បើ​តាម​សមាគម​GUN VIOLENCE ARCHIVE ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ