ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកកាសែត​ប៉ា​ឡេ​ស្ទី​ន​២២​នាក់​​​បាន​ស្លា.ប់​​ក្នុងសង្គ្រាម​អ៊ីស្រាអែល-ក្រុមហាម៉ាស់​

1 ឆ្នាំ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​-​ហា​ម៉ាស់ ៖ ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន គេច​ពី​ការ​វា.យប្រហារ​របស់​អ៊ី​​ស្រា​អែ​ល​លើ​ក្រុង​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​-​ហា​ម៉ាស់ ៖ ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន គេច​ពី​ការ​វា.យប្រហារ​របស់​អ៊ី​​ស្រា​អែ​ល​លើ​ក្រុង​ហ្គា​ហ្សា អ្នកកាសែត​ប៉ា​ឡេ​ស្ទី​ន​ច្រើន​រយ​នាក់​នៅ​តែ​ក្រាញ​យក​ព័ត៌មាន​ពី​សង្គ្រាម​ទាំង​ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​និង​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​បំផុត​។

ក្រោម​ដំបូល​តង់​នៅ​ទីធ្លា​នៃ​មន្ទីរពេទ្យ អ្នកកាសែត​ទាំងនោះ​យក​ធ្វើ​ជា​កន្លែង​សរសេរ​អត្ថបទ​កាសែត​នា​ពេល​ថ្ងៃ​និង​ជា​កន្លែងដេក​នា​ពេល​យប់​។ ក្នុង​ចំណោម​អ្នកកាសែត​ទាំងនោះ​មួយ​ចំនួន​ធ្វើការ​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​និង​មួយ​ចំនួន​ទៀត ធ្វើការ​ឲ្យ​សារព័ត៌មាន​អន្តរជាតិ​។ ទោះបី​ជួប​ស្ថានភាព​ពិបាក​និង​គ្រោះថ្នាក់​បំផុត​ប្រថុយប្រថាន​ដល់​អាយុ​ជីវិត​ក្ដី ក៏​ពួក​គេ​នៅ​តែ​ក្រាញ​បំពេញ​វិជ្ជាជីវៈ​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​រវាង​អ៊ី​​ស្រា​អែ​ល ​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ពី​ថ្ងៃ​ទី​៧​ តុលា​មក​។

យោង​តាម​សហជីព​ពួក​គេ​ថា អ្នកកាសែត​ប៉ា​ឡេ​ស្ទី​ន​ដល់​២២​នាក់​ហើយ​ស្លាប់ នៅ​ជ្រោយ​ហ្គា​ហ្សា​តាំងពី​កើត​មាន​សង្គ្រាម​ថ្មី​នោះ​មក​។ មុន​ចាប់ផ្ដើម​ជម្លោះ​បណ្ដា​អ្នកកាសែត​ប៉ា​ឡេ​ស្ទី​ន​ធ្វើការ​នៅ​តាម​ការិយាល័យ​ស្ថិត​នៅ​ក្នុង​អគារ​ខ្ពង់​ៗ​នា​កណ្ដាល​ក្រុង​ហ្គា​ហ្សា តែ​ការ​ទម្លាក់​គ្រាប់​យ៉ាង​ខ្លាំងក្លា​របស់​អ៊ី​ស្រា​អែ​ល បាន​កម្ទេច​អគារ​ខ្ព្​ស់​ៗ​ជា​ច្រើន ដោយ​បង្ខំ​បណ្ដា​អ្នកកាសែត​ឲ្យ​ចាកចេញ​ទៅ​កាន់​ភាគ​ខាងត្បូង​ហ្គា​ហ្សា ទោះបី​ការ​វាយប្រហារ​របស់​អី​ុ​ស្រា​អែ​ល​មិន​អនុគ្រោះ​ដល់​តំបន់​ណាមួយ​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ