ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​រើស​បាន​ប្រធាន​សភា​ថ្មី​ហើយ​

6 ខែ មុន

សហរដ្ឋអាមេរិក ៖ អ្នក​អភិរក្សនិយម​នៃ​គណបក្ស​សាធារណរដ្ឋ​លោក​MIKE JHONSON ជា​មនុស្ស​

សហរដ្ឋអាមេរិក ៖ អ្នក​អភិរក្សនិយម​នៃ​គណបក្ស​សាធារណរដ្ឋ​លោក​MIKE JHONSON ជា​មនុស្ស​ជិតដិត​បំផុត​ជាមួយ​អតីត​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៥​ តុលា​ ត្រូវ​បាន​បោះ​ឆ្នោត​ជាប់​ជា​ប្រធានសភា​អា​មេ​រិ​ក​ហើយ ដែល​បែប​នេះ​ជា​ការ​បញ្ចប់​ការ​ជាប់​គាំង​អស់​ពេល​៣​ស​ប្ដា​ហ៍​មក​ហើយ ព្រោះ​មិន​អាច​ជ្រើសតាំង​ប្រធាន​សភា​មួយ​រូប​បាន​។

មេធាវី​រូប​នេះ​ជា​សកម្មជន​សម្រាប់​តម្លៃ​ប្រពៃណី​អាយុ​៥១​ឆ្នាំ ជា​អ្នក​ធ្លាប់​គាំទ្រ​ដល់​ការ​ប៉ុនប៉ង​ខាង​ផ្លូវច្បាប់​បដិសេធ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​នោះ ក្នុង​ការ​បោះ​ឆ្នោត​ទទួល​បាន​សំឡេង​គាំទ្រ​២២០​ក្នុង​សភា​។ ការ​ជាប់​ឆ្នោត​របស់​លោក​ទទួល​ការ​ទះដៃ​អប​សាទរ​ពី​បណ្ដា​សមា​ជិក​នៃ​គណបក្ស​លោក ដែល​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​គឺ​គណបក្ស​សាធារណរដ្ឋ​។ លោក​ជា​បេក្ខជន​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ទី​៤ ដែល​ត្រូវ​ជ្រើសតាំង​រយៈពេល​២២​ថ្ងៃ​ចុង​ក្រោយ​នេះ​។ លោក​ពិតជា​មាន​កិច្ចការ​ធ្ងន់ធ្ងរ​នានា​ដែល​ត្រូវ​បំពេញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ