ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​តួ​ក​គី ចង្អុល​ចំ​ៗ​ថា “​ក្រុម​ហា​ម៉ាស់ មិនមែន​ជា​អង្គការ​ភេរវកម្ម​ទេ គឺជា​ក្រុម​រំដោះជាតិ​”

6 ខែ មុន

ទីក្រុង​អ៊ី​ស្តង់​ប៊ុល ៖ ប្រធានាធិបតី​ទួ​រ​គី លោក រី​ស៊ី​ប​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន បាន​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ពុធ ទី​២៥ ខែតុលា ឆ្នាំ​២០២៣​នេះ…

ទីក្រុង​អ៊ី​ស្តង់​ប៊ុល ៖ ប្រធានាធិបតី​ទួ​រ​គី លោក រី​ស៊ី​ប​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន បាន​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ពុធ ទី​២៥ ខែតុលា ឆ្នាំ​២០២៣​នេះ ដោយ​ចង្អុល​ចំ​ៗ​ថា ៖ “​ក្រុម​ហា​ម៉ាស់ មិនមែន​ជា​អង្គការ​ភេរវកម្ម​ទេ ប៉ុន្តែ​ជា​ក្រុម​សម្រាប់​ការ​រំដោះ និង​ការ​ប្រយុទ្ធ​របស់​សហគមន៍ ដើម្បី​ការពារ​ទឹកដី និង​ពលរដ្ឋ​របស់​ពួក​គេ​” ។

លោក រី​ស៊ី​ប​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន ក៏​បាន​ប្រកាស​ថា គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ី​ស្រា​អែ​ល ត្រូវ​បាន​លុប​ចោល ។

ថ្លែង​នៅ​ក្នុង​សភា​ទួ​រ​គី លោក​អ័​រ​ដូ​ហ្គា​ន ថា ៖ “​លោក​ខាងលិច (​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អ៊ី​ស្រា​អែ​ល​) បាន​រួម​គ្នា ហើយ​មើលឃើញ​ក្រុម​ហា​ម៉ាស់ ជា​អង្គការ​ភេរវកម្ម​។ អ៊ី​ស្រា​អែ​ល អ្នក​ទេ​ប្រហែល​ដូច​អង្គការ​មួយ ព្រោះ​លោក​ខាងលិច ជំពាក់​អ្នក​ច្រើន​។ ប៉ុន្តែ តួ​ក​គី មិន​ជំពាក់​អ្នក​ទេ​” ។

លោក អ័​រ​ដូ​ហ្គា​ន ក៏​បាន​បញ្ជាក់​ថា ប្រទេស​ទួ​រ​គី “​គ្មាន​បញ្ហា​ជាមួយ​រដ្ឋ​អ៊ី​ស្រា​អែ​ល​ទេ​” ប៉ុន្តែ​ប្រទេស​នេះ “​មិន​ដែល​យល់ព្រម​ចំពោះ​អំពើ​ឃោរឃៅ ដែល​ប្រព្រឹត្ត​ដោយ​អ៊ី​ស្រា​អែ​ល​ទេ​” ។

លោក​ប្រធានាធិបតី​ទួ​រ​គី បាន​បង្ហាញ​ថា ប្រហែល​ពាក់កណ្តាល នៃ​អ្នក​ស្លា​.​ប់ នៅ​ក្នុង​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល លើ​តំបន់​ហ្គា​ហ្សា គឺជា​កុមារ​។ លោក​បន្ត​ទៀត​ថា “​កុំ​ស​ម្លា​.​ប់​កុមារ​! កា​រស​ម្លា​.​ប់​មនុស្ស​ស្លូតត្រង់ ស្ត្រី និង​កុមារ អស់​ជា​ច្រើន​ថ្ងៃ​កន្លង​មកនេះ មិន​អាច​រាប់​ថា ជា​ភាព​សុចរិត​បាន​ទេ​” ។

ចាប់តាំងពី​ថ្ងៃ​ទី​៧ ខែតុលា យោធា​អ៊ី​ស្រា​អែ​ល បាន​បើក​ការ​វាយប្រហារ​ឥត​ឈប់​ឈរ និង​ការ​បិទ​ខ្ទប់​ទាំងស្រុង​លើ​តំបន់​ហ្គា​ហ្សា ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៥,០៨៧​នាក់ រួម​ទាំង​កុមារ ២,០៥៥​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន នៅ​ហ្គា​ហ្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ