នាវាកាហ្គោ២គ្រឿងបុ.កគ្នាក្នុងសមុទ្រខាងជើងស្លា.ប់ម្នាក់ បា.ត់ខ្លួន៤នាក់
ប្រទេសអាល្លឺម៉ង់ ៖ នាវាកាហ្គោ២គ្រឿងបានបុកគ្នាកាលពីវេលាម៉ោង៥ព្រឹកម៉ោងក្នុងស្រុកថ្ងៃទី២៥
ប្រទេសអាល្លឺម៉ង់ ៖ នាវាកាហ្គោ២គ្រឿងបានបុកគ្នាកាលពីវេលាម៉ោង៥ព្រឹកម៉ោងក្នុងស្រុកថ្ងៃទី២៥
ប្រទេសអាល្លឺម៉ង់ ៖ នាវាកាហ្គោ២គ្រឿងបានបុកគ្នាកាលពីវេលាម៉ោង៥ព្រឹកម៉ោងក្នុងស្រុកថ្ងៃទី២៥តុលា ក្នុងសមុទ្រខាងជើងត្រង់កន្លែងមួយស្ថិតនៅចម្ងាយត្រឹម២២គីឡូម៉ែត្រ ភាគនិរតីកោះអាល្លឺម៉ង់HELGOLAND បណ្ដាលឲ្យនាវាកោហ្គោដែលតូចជាងលិច។ សម្រាប់ពេលនេះមូលហេតុនៃគ្រោះថ្នាក់នោះនៅមិនទាន់ដឹងនៅឡើយ។
តាមតុល្យការបណ្ដោះអាសន្នរបស់ភ្នាក់ងារសង្គ្រោះតាមសមុទ្រអាលឺ្លម៉ង់ថា ការបុកគ្នាបណ្ដាលឲ្យនាវាមួយគ្រឿងមានមនុស្សក្នុងនោះ៧នាក់លិច ដែលនោះជារឿងដ៏កម្រមួយ។ មនុស្ស២នាក់បានត្រូវជួយសង្គ្រោះនិងម្នាក់រកឃើញស្លាប់ រួចមនុស្ស៤នាក់បាត់ខ្លួន។ ពួកអ្នកមុជទឹកបានមុជទៅកាន់នាវាដែលលិច ក្នុងជម្រៅប្រមាណ៣០ម៉ែត្រ រុករកអ្នកដែលអាចនៅរស់រានមានជីវិត។ ពួកអ្នកមុជទឹកមិនបានទទួលលទ្ធផល ហើយចរន្តទឹកខ្លាំងរារាំងការប៉ុនប៉ងមុជរុករកជាថ្មីទៀត។ ម្យ៉ាងទៀតសីតុណ្ហភាពទឹកមានត្រឹម១២អង្សាសេ អាចឲ្យមនុស្សទ្រាំរស់បានត្រឹមតែ២០ម៉ោងយោងតាមសម្លៀកបំពាក់ដែលគេពាក់់។
នាវាកាហ្គោដែលលិចជានាវាតូចឈ្មោះVERITY មានប្រវែង៩១ម៉ែត្រនិងទទឹង១៤ម៉ែត្រ។ នាវានោះដោតទង់ ជាតិអង់គ្លេសដឹកដែក ចេញពីកំពង់ផែអាល្លឺម៉ង់BREMEទៅកាន់IMMINGGHAM អង់គ្លេស៕
ចែករំលែកព័តមាននេះ