ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតមកដល់​ថ្ងៃ​ទី​១៩​នៃ​សង្គ្រាម​ ជន​ប៉ា​ឡេ​ស្ទី​ន​ស្លា.ប់​ដល់​ជាង​៥​ពាន់​​នាក់

6 ខែ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ក្រុម​ហា​ម៉ាស់​ដែល​ត្រួតត្រា​តំបន់​ហ្កា​ហ្សា ប្រកាស​នា​ថ្ងៃ​ទី​២៥​តុលា ពី​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ក្រុម​ហា​ម៉ាស់​ដែល​ត្រួតត្រា​តំបន់​ហ្កា​ហ្សា ប្រកាស​នា​ថ្ងៃ​ទី​២៥​តុលា ពី​តុល្យការ​ថ្មី​នៃ​ជន​រង​គ្រោះ​ប៉ា​ឡេ​ស្ទី​ន​ដែល​ត្រូវ​អ៊ី​ស្រា​អែ​ល​សម្លា.ប់ ថា កើន​ដល់​ជាង​៥៧៥០​នាក់ ក្នុង​នោះ​មាន​កុមារ​ដល់​ជាង​២៣៦០​នាក់ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​ថ្មី​ពី​ថ្ងៃ​ទី​៧​តុលា​មក​។

មុន​ពេល​ចាប់ផ្ដើម​ការ​វាយលុក​ចូល​ជ្រោយ​ហ្គា​ហ្សា​តាម​ជើង​គោក កងទ័ព​អ៊ី​​ស្រា​អែ​ល​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​បាន​បង្កើន​ការ​ទម្លាក់​គ្រាប់បែក​និង​បាញ់​ផ្លោង​ខ្លាំងក្លា​លើ​ជ្រោយ​ហ្គា​ហ្សា ដែល​មាន​ផ្ទៃដី​ទំហំ​ត្រឹម​៣៦២​គី​ម៉ែត្រក្រឡា​និង​មាន​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​២,៤​លាន​នាក់​រស់នៅ​។ តាម​បណ្ដាញ​សង្គម​X នាយសេនាធិការ​កងទ័ព​អ៊ី​ស្រា​អែ​ល​ឧត្ដមសេនីយ​HERZI HALEVI អះអាង​ថា យើង​ចង់​កម្ទេច​ពួក​ហា​ម៉ាស់​ឲ្យ​ខ្ទេច​ទាំងស្រុង​។

ជម្លោះ​ដែល​កំពុង​ក្ដៅ​គគុក​នោះ ខាង​អ៊ី​​ស្រា​អែ​ល​មាន​មនុស្ស​ស្លាប់​ជាង​១៤០០​នាក់ និង​ប្រមាណ​២២០​នាក់​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​។ ជំនួយ​មនុស្សធម៌​ចាប់​ប​ញ្ចូ​ន​ទៅ​តក់​ៗ​ទៅ​កាន់​ហ្គា​ហ្សា​ពី​​អេហ្ស៊ី​ប​ជួយ​ដល់​បណ្ដាជន​ស៊ី​​វិល ដែល​កំពុង​រស់នៅ​សែន​វេទនា​បំផុត ក្រោម​ការ​ឡោម​ព័ទ្ធ​ជិត​របស់​កងទ័ព​អ៊ី​​ស្រា​អែ​ល​ដែល​កាត់​ផ្ដាច់​ទឹក​និង​ភ្លើង​។ ជំនួយ​អង្ករ​ឬ​ម្សៅ​ដែល​បញ្ជូន​ទៅ​មិន​ទាំង​អាច​ប្រើ​កើត​ផង​ដោយសារ​គ្មាន​ទឹក​។

ពេល​មក​កាន់​អ៊ី​ស្រា​អែ​ល​ដើម្បី​សម្ដែង​ការ​គាំទ្រ​របស់​បារាំង​ចំពោះ​អ៊ី​​ស្រា​អែ​ល​ក្នុង​ការ​ច្បាំង​ជាមួយ​ក្រុម​ហា​ម៉ាស់ ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង ស្នើ​ចំពោះ​អ៊ី​​ស្រា​អែ​ល​នា​ថ្ងៃ​ទី​២៤​តុលា ឲ្យ​ក្រុមចម្រុះ​អន្តរជាតិ​ដែល​ដាក់​ពង្រាយ​កម្លាំង​នៅ​អ៊ី​រ៉ា​ក់​និង​នៅ​ស៊ី​រី ចូលរួម​ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួក​ហា​ម៉ាស់​។ ក្រោយ​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ី​​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម លោក​ម៉ា​ក្រុង​សម្ដែង​សាមគ្គីភាព​ជាមួយ​អ៊ី​​ស្រា​អែ​ល​និង​សម្ដែង​ការ​ក្ដុកក្ដួល​របស់​បារាំង ចំពោះ​ការ​បាត់បង់​ជិ​វិត​ជនជាតិ​បារាំង​៣០​នាក់​ក្នុង​ការ​វាយប្រហារ​របស់​ពួក​ហា​ម៉ាស់​នៅ​អ៊ី​ស្រា​អែ​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ