ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​រុះរើ​រដ្ឋាភិបាល​ និង​ដក​តំណែង​រដ្ឋមន្ត្រី​ការ​ពារ​​ជាតិ

6 ខែ មុន

ប្រទេស​ចិន ៖ ចិន​កាលពី​ថ្ងៃ​ទី​២៤ តុលា បានធ្វើការ​រុះរើ​រដ្ឋាភិបាល ដោយ​ដក​ចេញ​ជា​ពិសេស

ប្រទេស​ចិន ៖ ចិន​កាលពី​ថ្ងៃ​ទី​២៤ តុលា បានធ្វើការ​រុះរើ​រដ្ឋាភិបាល ដោយ​ដក​ចេញ​ជា​ពិសេស
រដ្ឋមន្ត្រី​ការពារ​ជាតិ និង​អតីតរដ្ឋមន្ត្រី​ការ​បរទេស​ដែល​នៅ​រក្សា​ឈ្មោះ​ក្នុង​រដ្ឋាភិបាល ។ ពុំ​ទាន់​មាន
ការ​ពន្យល់​ភ្លាម​ៗ​ចំពោះ​ការ​រុះរើ​នេះ​នៅឡើយ ។

លោក LI SHANGFU ដែល​កាន់​តំណែង​រដ្ឋ ម​ន្ត្រី​ការពារ​ជាតិចិន ចាប់តាំងពី​ខែមីនា​មក​នោះ
ត្រូវ​បាន​ដកហូត​តំណែង ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទូរទស្សន៍​ចិន CCTV ដែលយោង​​​តាម​សេចក្ដីសម្រេច​មួយ​របស់​គណៈ​ក​ម្មា​ធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន ។ ទូរទស្សន៍​នេះមិន​បាន​ផ្ដល់​ហេតុផល​ពី​ការ​សម្រេច​នោះ ដែលទទួល​ការ​យល់​ស្រប​ពី​សំណាក់​ប្រធានាធិបតី​ចិនលោក​ស៊ី ជី​ង​ពីង ហើយ​ក៏​មិន​បាន​ប្រាប់​ឈ្មោះអ្នក​ដែល​ឡើង​ជំនួស​លោក LI SHANGFU ដែល​កាលពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មុន​នេះ​បាន​ទៅ​កាន់​រុ​ស្ស៊ី ​និង​បេឡា​រុស​ដែរ ។

ចំពោះ​ការ​ដក​តំណែង​រដ្ឋមន្ត្រី​ការពារ​ជាតិចិន នេះ​សហរដ្ឋអាមេរិក​យល់​ថា រដ្ឋមន្ត្រី​រូប​នេះ​ជា
កម្មវត្ថុ​នៃ​ការ​ស៊ើ​ប​អង្កេត​មួយ​របស់​អាជ្ញាធរ និងកើត​មាន​បន្ទាប់​ពី​ការ​ផ្លាស់​ប្ដូរ​ប្រមុខ​កងឯកភាព
យោធា​ចិន​ទទួល​បន្ទុក​ខាង​មី​ស៊ី​ល​យុទ្ធសាស្ត្រពិសេស​មី​ស៊ី​ល​នុយក្លេអ៊ែរ ។ កាលពី​ខែកក្កដា​អាជ្ញា
ធរ​ចិន​ប្រកាស​ពី​ការ​ជ្រើសតាំង​មេដឹកនាំ​ថ្មី​របស់កងឯកភាព​នោះ តែ​ដោយ​មិន​មានការ​ពន្យល់​ឡើយ ។ បណ្ដា​សារព័ត៌មាន​លើក​ពី​ការ​ស៊ើ​បអង្កេត​មួយ​ទាក់ទិន​រឿង​ពុក​រលួយ​ដែល​មានការ
ចូលរួម​របស់​អតីត​ប្រមុខ​កងឯកភាព​យោធាពិសេស​នោះ ដែល​មិនឃើញ​មុខជា​សាធារណៈ
ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ។

មាន​លេច​ពាក្យ​ចចាមអារ៉ាម​នានា​ដែល​ថា​លោក LI SHANGFU មានរឿង​ពុក​រលួយ ពេល
លោក​កាន់​តំណែង​ជា​ប្រធាន​អគ្គនាយកដ្ឋាន​គ្រឿង​សព្វាវុធ ។ នេះ​បើ​តាម​ការ​និយាយ​ប្រាប់​AFP របស់់​អ្នកវិភាគ​ម្នាក់​លោកស្រី​ស៊ុ​​ន​យុន​នាយិកា​កម្មវិធី​ចិន​នៅ​មជ្ឈមណ្ឌល CENTRE STIMSON ក្រុង​វ៉ា​ស៊ី​​ន​តោន ។

រឿង​ដូច​គ្នា​នោះ​ធ្លាប់​កើត​មាន​កាលពី​ខែមិថុនា ចំពោះ​លោក​គី​ន​ហ្គា​ង​ដែល​ពេល​នោះ​ជា​រដ្ឋ
មន្ត្រី​ការ​បរទេស ។ លោក​ត្រូវ​ដក​តំណែង​នោះចេញ​វិញ​នា​ដំណាច់ខែ​កក្កដា ដោយ​គ្មាន​ការ
ពន្យល់​ណាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ