ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ការ​បោះ​ឆ្នោត ជា​កុងត្រា​លទ្ធិប្រជាធិបតេយ្យ រវាង​អ្នកដឹកនាំ​នយោបាយ ជាមួយ​ប្រជាពលរដ្ឋ

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ពី​ទឹកដី​ខេត្តកំពង់ចាម សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា ការ​បោះ​ឆ្នោត…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ពី​ទឹកដី​ខេត្តកំពង់ចាម សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា ការ​បោះ​ឆ្នោត គឺជា​កុងត្រា​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ រវាង​អ្នកដឹកនាំ​នយោបាយ ជាមួយនឹង​ប្រជាពលរដ្ឋ ខណៈ​រាជរដ្ឋាភិបាល ធ្វើ​មិនល្អ ប្រជាពលរដ្ឋ​នឹង​ផ្ដាច់​កុងត្រា ហើយនឹង​មិន​បោះ​ឆ្នោត​ឲ្យ ដើម្បី​គាំទ្រ​ការ​ដឹកនាំ​នៅ​ក្នុង​អាណត្ដិ​ក្រោយ បន្ដ​ទៀត​ទេ ។

សម្តេច​ធិ​បតី ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​-​និយោជិត ចំនួន​១២,០៦០​នាក់ នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស ដែល​មាន​មូលដ្ឋាន​ស្ថិត​នៅ​ក្នុងស្រុក​ព្រៃឈរ និង​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី ២៥ ខែតុលា ឆ្នាំ​២០២៣ ថា កុងត្រា​នេះ មាន​រយៈពេល​៥​ឆ្នាំ​ម្ដង ហើយ​ប្រសិនបើ​រាជរដ្ឋាភិបាល ធ្វើ​មិនល្អ ប្រជាពលរដ្ឋ​នឹង​ផ្ដាច់​កុងត្រា ក្នុង​ពេល​ទៅ​បោះ​ឆ្នោត​។ ប៉ុន្ដែ​បើ អ្នកធ្វើការ​កាន់តែ​ល្អ ប្រជាពលរដ្ឋ​គឺជា​អ្នក​ផ្ដល់​កុងត្រា ហើយ​ផ្ដល់​សំឡេង​កាន់តែ​ច្រើន​ថែម​ទៀត និង​កាន់តែ​កើនឡើង ។

សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ជាក់ស្ដែង​ការ​បោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ ក្នុង​អាណ​ត្ដទី​៧ ឆ្នាំ​២០២៣​នេះ គឺ​ប្រមាណ ៨២,០៣​ភាគរយ ដែល​ស្មើនឹង​ជាង ៦​លាន​នាក់ និង​ជាង​៤០​ម៉ឺន​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង ៥៥​ម៉ឺន​នាក់ នៅ​ក្នុង​ខេត្ដកំពង់ចាម ដែល​បាន​ផ្ដល់​កុងត្រា​ផ្ដល់​នូវ​ទំនុកចិត្ដ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​កុងត្រា​នេះ កាន់តែ​រឹង​មាំ​ថែម​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី បាន​ថ្លែង​ទៀត​ថា នៅ​ពេល ដែល​អ្នកដឹកនាំ ឬ​ក៏​រាជរដ្ឋាភិបាល ធ្វើ​កាន់តែ​ល្អ គឺ​ប្រជាពលរដ្ឋ កាន់តែ​បោះ​ឆ្នោត​ឲ្យ ហើយ​សំឡេង​ឆ្នោត ក៏​កាន់តែ​កើតឡើង ផ្ដល់​កុងត្រា​ឲ្យ​គណបក្ស​នយោបាយ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។

នៅ​ចំពោះ​មុខ​កម្មករ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​អះអាង​ថា ៖ «​កុងត្រា​កាន់តែ​រឹង​មាំ ការ​គាំទ្រ ក៏​កាន់តែ​រឹង​មាំ អ៊ីចឹង ដើម្បី​បាន​បន្ដ​កុងត្រា នៅ​ឆ្នាំ​២០២៨ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ដ និង​ដាក់​ទិស​ដៅ​យ៉ាង​ច្បាស់លាស់ រៀបចំ​ផែនការ និង​គោលនយោបាយ​បាយ​ច្បាស់លាស់ ដើម្បី​បន្ដ​បម្រើ​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អ និង​បន្ដ​បាន​ផល​ច្រើន​ថែម​ជាង​នេះ​តទៅ​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ