ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ ២៧ រួម​គ្នា​ទប់ស្កាត់​ក្រុម​​ជ្រុលនិយម​

9 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ ចំនួន​២៧ ដែល​ចង់​ស័​ម្ព​ន្ធ​ភាព រួម​គ្នា​ទប់ស្កាត់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ ចំនួន​២៧ ដែល​ចង់​ស័​ម្ព​ន្ធ​ភាព រួម​គ្នា​ទប់ស្កាត់ ចំពោះ​ក្រុម​នយោបាយ​ជ្រុលនិយម នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព រវាង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​បណ្ដា​គណបក្ស​នយោបាយ​នៅ​កម្ពុជា ចំនួន​២៧​ផ្សេង​ទៀត នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ នៅ​វិមាន ៧​មក​រា នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ចំណុច​ដែល​យើង​ចង់បាន គឺ​រួម​គ្នា​ទប់ស្កាត់ នយោបាយ​ជ្រុលនិយម ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ៖ «​នយោបាយ​ជ្រុលនិយម គឺ​វា​គ្រោះថ្នាក់​ណាស់ ហើយ​ជា​មូលហេតុ នៃ​ការ​បង្កើត​សង្គ្រាម​។ នយោបាយ​ជ្រុលនិយម មិន​ថា ឆ្វេង ឬ​ស្តាំ ប៉ុន្តែ​វា​សុទ្ធតែ​គ្រោះថ្នាក់​ទាំងអស់ យើង​ពិនិត្យ​មើល មិន​ថា​ប្រទេស​យើង​ទេ​។ អ្នក​ដែល​រស់នៅ​ប្រទេស​បារាំង ដឹង​ហើយ​ថា ការ​បោះ​ឆ្នោត​នៅ​បារាំង រវាង​បេក្ខជន​ពី​នាក់ គឺ​ម៉ា​ក្រុង និង​ម៉ា​រី​ឡឺ​ប៉ែន តើ​នៅ​ប្រទេស​បារាំង គេ​ចាត់​យក​វិធានការ​ណាខ្លះ ? បារាំង​គេ​ចាត់វិធានការ​ទប់ស្កាត់ ម៉ា​រី​ឡឺ​ប៉ែន រហូត​ដល់​ម៉ា​ក្រុង និយាយ​ថា ខ្ញុំ​យល់​សន្លឹក​ឆ្នោត​មួយ​ចំនួន មិនមែន​សន្លឹក​ឆ្នោត​ម៉ា​ក្រុង​នោះ​ទេ តែ​ជា​សន្លឹក​ឆ្នោត​ទប់ស្កាត់ ក្រុម​ជ្រុលនិយម​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា នៅ​គ្នុ​ង​ប្រទេស​កម្ពុជា គឺ​ត្រូវ​ទប់ស្កាត់​ក្រុម​ចលនា​ជ្រុលនិយម ហើយ​យើង​អាច​ទប់ស្កាត់​ចលនា​ជ្រុលនិយម អាច​ទៅ​បាន គឺ​ទាមទារ​ឲ្យ​ធ្វើការ​អប់រំ សមាជិក​សមាជិក​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ដើរ​តាម​លំនាំ​នូវ​នយោបាយ​ជ្រុលនិយម ។

សម្តេច​តេ​ជោ បន្ថែម​ថា នយោបាយ​ជ្រុលនិយម គឺជា​មូលហេតុ ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​ពិតប្រាកដ​មួយ​ចេញ​។ យើង​បាន​ស្គាល់ នូវ​មុន​អ្នក​ជ្រុលនិយម នៅ​កន្លែង​ខ្លះ​។ ខ្ញុំ​គ្រាន់តែ​កត់សម្គាល់ តិច​ថា រឿង​ប្រាសាទកោះកេរ្តិ៍ ដែល​ទើបតែ​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ មនុស្សជាតិ នៅ​អង្ក​ការ​យូ​ណេ​ហ្គូ មាន​គណបក្ស​នយោបាយ នៅ​ទី​នេះ ភាគី​ច្រើន​សុទ្ធតែ​បាន​ប្រកាស​គាំទ្រ ប៉ុន្តែ​គណបក្ស​នយោបាយ​ខ្លះ មិន​បាន​អបអរសាទ​នោះ​ទេ ព្រោះ​គេ​ខ្លាច​ថា បើ​អបអរសាទ គឺជា​គុណ សម្បត្តិ​របស់​គណបក្ស​ប្រជាជន ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា គណបក្ស​នយោបាយ ដែល​បាន​ចងសម្ព័ន្ធភាព ត្រូវ​តែ​រួម​គ្នា ដើម្បី​កម្ចាត់​ចោល​នូវ​នយោបាយ​ជ្រុលនិយម ដូច​អ្វី ដែល​សម្តេច​ធ្លាប់​បាន​ដាក់​ចេញ​ទិស​ដៅ​ថា ត្រូវ​កម្ចាត់​ចោល នៃ​អង្ក​ការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ខ្មែរក្រហម ខ្ញុំ​ធ្វើ​បាន ។

សម្តេច​គូសបញ្ជាក់​បន្ថែម​ថា ៖ «​ឥឡូវ ខ្ញុំ​ចង់​ប្រមូល​អ្នក​ទាំងអស់​គ្នា ធ្វើ​កិច្ចការ​ដ៏​លំបាក​នេះ កិច្ចការ ដែល​ត្រឹមត្រូវ​បំផុត កុំ​ឲ្យ​ជ្រុលនិយម មិន​ថា ជ្រុលនិយម​ឆ្វេង ឬ​ស្តាំ គឺ​ត្រូវ នៅ​ផ្លូវ​កណ្តាល​» ៕

អត្ថបទសរសេរ ដោយ