ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​​ស្រា​អែ​ល​​​ខឹង​​ច្រឡោ.ត​ខ្លាំង​ណាស់​ចំពោះ​អគ្គលេខាធិការ​ អ​.​ស​.​ប

6 ខែ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​-​ហា​ម៉ាស់ ៖ មានការ​បន្ដឹង​សរសៃ​ក​ដាក់​គ្នា​ខ្លាំង​ណាស់​នៅ​ អ​.​ស​.​ប​ កាលពី​ថ្ងៃ​ទី​២៤​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​-​ហា​ម៉ាស់ ៖ មានការ​បន្ដឹង​សរសៃ​ក​ដាក់​គ្នា​ខ្លាំង​ណាស់​នៅ​ អ​.​ស​.​ប​ កាលពី​ថ្ងៃ​ទី​២៤​តុលា ដោយ​អ៊ី​ស្រា​អែ​ល​អំពាវនាវ​ឲ្យ​អគ្គលេខាធិការ​លោក​អាន​តូ​នី​ញ៉ូ​ហ្គូ​ទ័​រ​រេស​លាលែង​ចេញពី​តំណែង​។

ពាក្យពេចន៍​របស់​លោក​អាន​តូ​នី​ញ៉ូ​ហ្គូ​ទ័​រ​រេស នាំ​ឲ្យ​អ៊ី​​ស្រា​អែ​ល​ឆេះដុំ​ខ្លាំង ដោយ​តំណាង​ប្រទេស​នេះ​ប្រចាំ​អ​.​ស​.​ប​វាយ​ត​មៃ្ល​ថា យើង​ត្រូវ​ពិនិត្យ​ឡើង​វិញ​ទំនាក់ទំនង​ទាំងមូល​របស់​ប្រទេស​លោក​ជាមួយ​អ​.​ស​.​ប​។ ពេល​ប្រមុខ​អ​.​ស​.​ប​ថ្លែង​ថា ការ​វាយប្រហារ​ភេរវកម្ម​របស់​ក្រុម​ហា​ម៉ាស់​មិន​មាន​ឡើយ ប្រសិនបើ់​គ្មាន​នយោបាយ​កាន់កាប់​ដែនដី​ប៉ា​ឡេ​ស្ទី​ន​របស់​អ៊ី​ស្រា​អែ​ល​៥៦​ឆ្នាំ​មក​ហើយ​ទេ​នោះ​។

ពាក្យ​សម្ដី​នោះ​នាំ​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​ស្រា​អែ​ល លោក​អ៊ី​​លី​កូ​ហេ​ន​វាយប្រហារ​តបត​វិញ​យ៉ាង​ចាស់ដៃ​ចំពោះ​លោក​ហ្គូ​ទ័​រ​រេស​។ លោក​ថា​លោក​អគ្គលេខាធិការ​តើ​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ពិភពលោក​ណា? ពិតជា​មិនមែន​ក្នុង​ពិភពលោក​យើង​នេះ​ទេ​។

ការ​អំពាវនាវ​ឲ្យ​លោក​ហ្គូ​ទ័​រ​រេស​លាលែង ដំបូង​លើក​ឡើង​តាម​សារ​មួយ​លើ​បណ្ដាញ​សង្គម​X ដោយ​ឯកអគ្គរដ្ឋទូត​អ៊ី​​ស្រា​អែ​ល​ប្រចាំ​អ​.​ស​.​ប លោក​ហ្ស៊ី​ឡា​ត​អ័​រ​ដាន​។ ប៉ុន្តែ​ពេល​គេ​សួរ​លោក​ថា តើ​លោក​អំពាវនាវ​ឲ្យ​លោក​ហ្គូ​ទ័​រ​រេស​លាលែង​ដែរ​ឬ លោក​អ៊ី​លី​កូ​ហេ​ន​ឆ្លើយ​ថា​មែនហើយ តែ​បន្ទាប់​មក​លោក​បាន​និយាយ​សម្រាល តូ​នាទី​របស់​លោក​ហ្គូ​ទ័​រ​រេស ក្នុង​នាម​ជា​អគ្គលេខាធិការ​អ​.​ស​.​ប​។ លោក​ថា​លោក​ហ្គូ​ទ័​រ​រេស​មិន​តំណាង​ឲ្យ​បណ្ដា​សមាជិក​សំខាន់​របស់​អ​.​ស​.​ប​ឡើយ ហើយ​ពិត​ណាស់​មាន​សហ​ដ្ឋ​អា​មេ​រិ​ក អា​ល្លឺ​ម៉​ង់ បារាំង​និង​អង់គ្លេស​ជាដើម​ដែល​គាំទ្រ​អ៊ី​ស្រា​អែ​ល​។

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​​ស្រា​អែ​ល​បន្ទាប់​មក បាន​បដិសេធ​មិន​ជួប​ជាមួយ​អគ្គលេខាធិការ​អ​.​ស​.​ប រួម​ជាមួយ​សាច់ញាតិ​ចំណាប់ខ្មាំង​។ លោក​ចោទប្រកាន់​លោក​ហ្គូ​ទ័​រ​រេស​ថា យោគយល់​ចំពោះ​ភេរវកម្ម​និង​ពួក​ឃាតករ​។

មុន​ពាក្យពេចន៍​ចម្រូងចម្រាស់​របស់​លោក អគ្គលេខាធិការ​អ​.​ស​.​ប​ក៏​ថ្លែង​ផង​ដែរ​ថា ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំង​បំផុត ចំពោះ​ការ​រំលោ.ភ​បំពាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​យើង​បានឃើញ​នៅ​ហ្គា​ហ្សា​។ ចូ​ូ​រ​យើង​ប្រកាន់ខ្ជាប់​ថា គ្មាន​ភាគី​ណាមួយ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ អង្គុយ​ពីលើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ឡើយ​។ គ្មាន​ហេតុផល​អ្វី​មក​សម្អាង​ថា បណ្ដាជន​ស៊ី​វិល​ត្រូវ​សម្លា.ប់ ត្រូវធ្វើ​ឲ្យ​មាន​របួស​ឬ​ត្រូវ​ចាប់ពង្រត់់​ឬ​គ្រាប់​រ៉ុក្កែត​ត្រូវ​បាញ់​សំដៅ​គោលដៅ​ស៊ី​​វិល​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ