ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​ភ្លើង​១​ខ្សែ​ និង​រថយន្ត​បឺស​៣៥​គ្រឿង​ត្រូវ​គេ​ដុ.ត​​នៅ​ប្រេ​ស៊ី​ល

6 ខែ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ ទីក្រុង​រី​យ៉ូ​ហ្សា​ណេ​រ៉ូ កាលពី​ថ្ងៃ​ទី​២៣ ​តុលា ជួប​ប្រទះ​នឹង​អំពើ​ហិ​.​ង្សា​​ពិសេស​មួយ​។

ប្រទេស​ប្រេ​ស៊ី​ល ៖ ទីក្រុង​រី​យ៉ូ​ហ្សា​ណេ​រ៉ូ កាលពី​ថ្ងៃ​ទី​២៣ ​តុលា ជួប​ប្រទះ​នឹង​អំពើ​ហិ​.​ង្សា​​ពិសេស​មួយ​។ តាម​អាជ្ញាធរ​មូលដ្ឋាន​ថា​នៅ​ទីនោះ​រថយន្ត​បឺស​ដល់​៣៥​គ្រឿង​និង​រថភ្លើង​១​ខ្សែ​រង​ការ​ដុត​បំផ្លាញ ក្នុង​បណ្ដា​សង្កាត់​មាន​មនុស្ស​ច្រើន​កុះករ​នា​ភាគ​ខាងលិច​ក្រុង ក្រោយ​ការ​ស្លា.ប់​បុរស​ម្នាក់ សង្ស័យ​ជា​សមាជិក​សំខាន់​ម្នាក់​របស់​កងជីវពល​ធំ​មួយ ពេល​ប៉ូលិស​ចេញ​ធ្វើ​ប្រតិបត្តិការ​។

ការ​សងសឹក​ដ៏​សាហា.វ​នេះ​កើត​មាន​ក្រោយ​ប្រតិបត្តិការ​មួយ​របស់​ប៉ូលិស ដែល​តាម​អភិបាល​រដ្ឋ​លោក​ក្លូ​ឌី​យ៉ូ​កា​ស្ត្រូ​ថា បណ្ដាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​ត្រូវជា​ក្មួយ​និង​ជា​ដៃស្ដាំ​របស់​ប្រមុខ​កងជីវពល​មូលដ្ឋាន​។ នោះ​ជា​អន្លូង​ដ៏​ធ្ងន់​មួយ​សំពង​លើ​កងជីវពល​ធំ​នោះ​ក្នុង​ចំណោម​កងជីវពល​ធំ​ៗ​នា​ភាគ​ខាងលិច​ទីក្រុង​រី​យ៉ូ​។ ក្មួយ​ប្រុស​រូប​នេះ​ដែល​គេ​ហៅ​ឈ្មោះ​ថា​ហ្វា​អ៊ូ​ស្តា​វ គឺជា​ប្រមុខ​សង្គ្រាម​ម្នាក់​។

ប៉ូលិស​ក្រុង​រី​យ៉ូ​គូសបញ្ជាក់​ថា​មនុស្ស​១២​នាក់​សង្ស័យ​ជា​ពួ​​ក​ធ្វើ​សកម្មភាព​ភេរវកម្ម​បាន​ត្រូវ​ចាប់ខ្លួន ហើយ​សាលាក្រុង​បាន​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​ទី​៣ ដោយ​ប្រាប់​ដល់​ប្រជាជន​ពី​បណ្ដា​បញ្ហា​ដែល​នាំ​ឲ្យ​មានការ​ប៉ះពាល់​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ