ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាប់ខ្មាំ.ង​ថៃ​ និង​ហ្វីលី​ពី​ន​ ​សង្ឃឹម​ដោះ​លែង

6 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ រដ្ឋាភិបាល​របស់​លោក​សេដ្ឋា​ថា​វី​ស៊ី​ន បាន​បង្កើន​ការ​ខិតខំ​ប្រឹង

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ រដ្ឋាភិបាល​របស់​លោក​សេដ្ឋា​ថា​វី​ស៊ី​ន បាន​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ចរចា​ឲ្យ​ទទួល​បានការ​ដោះលែង​ចំណាប់ខ្មាំង​ជនជាតិ​ថៃ​១៩​នាក់ ដែល​កំពុង​ចាប់​ទុក​នៅ​ជ្រោយ​ហ្គា​ហ្សា ។

នាយក​រដ្ឋមន្ត្រី​ថៃ​រូប​នេះ​បាន​ប្រកាស​ពី​ជំហរ​អ​ព្យា​ក្រិត​ក្នុង​ជម្លោះ​រវាង​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន និង​ងាក​មក​រក​ភាព​ជិតដិត​ជាមួយ​រដ្ឋ​អា​រ៉ាប់​មួយ​ចំនួន ដែល​មាន​ឥទ្ធិពល​ក្នុងតំបន់ ។ តាម​វិទ្យុ​បារាំង​អន្តរជាតិ RFI ផ្សាយ​នា​ថ្ងៃទី​២៣ តុលា​ថា ដើម្បី​ឲ្យ​មានការ​ដោះ​លែង​ចំណាប់ខ្មាំង​​ជនជាតិ​ខ្លួន ថៃ​ប្រកាន់​យក​ការ​ខិត​ជិត​ជាមួយបណ្ដា​ប្រទេស​ជា​អាជ្ញាកណ្ដាល ពិសេស​អ៊ី​រ៉​ង់ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ថៃ្ង​ទី​២០ តុលា​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​អ៊ី​រ៉​ង់​អះអាង​ថា ចំណាប់ខ្មាំង​ថៃ​ពេល​នេះ​សុខ​សប្បាយ​ទាំងអស់​គ្នា​នៅ​ហ្គាហ្សា ។ តាម​ឯកអគ្គរាជទូត​រូប​នោះ​ថា ប្រធានាធិបតី
អ៊ី​រ៉​ង់​លោក​អ៊ី​ប្រា​ហ៊ី​ម​រ៉ា​អ៊ី​ស៊ី​ បាន​ជួប​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅ​កា​តា ជាមួយ​មេដឹកនាំ​ហា
ម៉ាស់​លោក​អ៊ី​ស្មា​អែ​ល​ហា​នី​យេ​ហ៍ ។

មេដឹកនាំ​រូបនេះ​បាន​ផ្ដល់​ការ​ព្រមព្រៀង​លើ​ការ​ដោះ​លែង​ចំណាប់ខ្មាំង​ថៃ និង​ហ្វ៊ី​​លី​ពី​ន ។ ប៉ុន្តែ​បញ្ហា​ចោទ​ចំណាប់ខ្មាំង​មិន​ទាន់​អាច​ចាក​ចេញពី​ហ្គា​ហ្សា​បានដោយសារ​ការ​ទម្លាក់​គ្រាប់បែក និង​បាញ់​ផ្លោង​ខ្លាំងក្លា​របស់​អ៊ី​ស្រា​អែ​ល ។ ឯក​អ​គ្គ្ក​រាជទូត​ថៃ​រូបនោះ​បន្ត​ថា ដល់​ពេល​ដែល​រដ្ឋាភិបាល​ថៃ និងប្រជាជន​ពិភពលោក​ទាំងមូល ទាមទារ​ឲ្យ​រ​ដ្ឋា​ភិបាល​អ៊ី​ស្រា​អែ​ល​បញ្ឈប់​ការ​ប្រល័យពូជសាសន៍​នៅ​ប៉ា​ឡេ​ស្ទី​ន ដើម្បី​ឲ្យ​ចំណាប់ខ្មាំង​ទាំងអស់​អាចវិល​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សុខសាន្ត ។

បណ្ដា​អ្នក​ទទួលខុសត្រូវ​ថៃ​ចៀសវាង​ធ្វើ​សេចក្ដីថ្លែងការណ៍​នយោបាយ ដែល​ថ្កោលទោសឬ​គាំទ្រ​​ទាំង​ចំពោះ​អ៊ី​​ស្រា​អែ​ល​ទាំង​ចំពោះ​ប៉ា​ឡេស្ទី​ន ។ លោក​សេដ្ឋា​ក៏​ពឹង​ដែរ​លើ​អា​រ៉ាប់​ប៊ី​សាអូឌីត​ឲ្យ​ជួយ​ក្នុង​ការ​ដោះ​លែង​ចំណាប់ខ្មាំង​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ