ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តហ្ស៊ីប​​​បុកម៉ូតូ​​​កង់បី និង​​បោល​​ចូល​ផ្ទះជួសជុលម៉ូតូ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្តហ្ស៊ីប (JEEP) ស៊េរីចាស់មួយគ្រឿង​ពាក់ស្លាកលេខ 2M-6730 បានបើកទៅ​បុកម៉ូតូកង់បី​ពីក្រោយ​​ បណ្តាល​ឱ្យ​ក្រឡាប់​បះកង់និង​ធ្វើឱ្យ​អ្នកបើកម៉ូតូរបួសធ្ងន់ ក៏​ប៉ុន្តែ​បន្ទាប់ពីបុកម៉ូតូហើយ​រថយន្តនោះបានជ្រុល​​ឡើង​លើចិញ្ចើមទៅបុកចូល​ហាង​ជួស​ជុល​ម៉ូតូ​ទើប​ឈប់។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​

រាជធានីភ្នំពេញ ៖ រថយន្តហ្ស៊ីប (JEEP) ស៊េរីចាស់មួយគ្រឿង​ពាក់ស្លាកលេខ 2M-6730 បានបើកទៅ​បុកម៉ូតូកង់បី​ពីក្រោយ​​ បណ្តាល​ឱ្យ​ក្រឡាប់​បះកង់និង​ធ្វើឱ្យ​អ្នកបើកម៉ូតូរបួសធ្ងន់ ក៏​ប៉ុន្តែ​បន្ទាប់ពីបុកម៉ូតូហើយ​រថយន្តនោះបានជ្រុល​​ឡើង​លើចិញ្ចើមទៅបុកចូល​ហាង​ជួស​ជុល​ម៉ូតូ​ទើប​ឈប់។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែលបង្កឡើង​ដោយរថយន្តហ្ស៊ីបនេះ បានកើត​នៅ​ចំណុច​ហាង​ជួសជុលម៉ូតូយីហោ​លីដា (LIDA) ផ្ទះលេខ​៩A វិថីព្រះ​ស៊ីសុវត្ថិ សង្កាត់​ស្រះ​​ចក ខណ្ឌ​ដូន​ពេញ កាលពីវេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃទី​១៩ ឧសភា ២០១១ ។

អ្នក​រត់ម៉ូតូឌុបម្នាក់បាន​និយាយឱ្យ​​សមត្ថ​កិច្ច​ដឹងថា មុនពេលកើតហេតុ​គាត់​បាន​ឃើញ​រថយន្ត​មួយគ្រឿងម៉ាកហ្ស៊ីបស៊េរីចាស់បើក​បរ​​ដោយ​បុរស​ជន​បរទេសម្នាក់​តាមវិថីព្រះ​ស៊ីសុវត្ថិ ឆ្ពោះ​ទៅ​ទិសខាង​ជើង​ក្នុងល្បឿងលឿន​ក្រោយ​ពី​ពួក​គេចេញពី​ក្លឹប​កំសាន្តមួយ​នៅម្តុំផ្សារកណ្តាល​ហើយម្នាក់ៗស្រវឹង​ធ្លាក់​ភ្នែក។ លុះបើក​រថ​យន្ត​មក​​ដល់​ម្តុំ​កំពង់ផែថ្ម ស្រាប់តែ​ទៅ​បុកម៉ូតូកង់បី​មួយ​គ្រឿង​ពីក្រោយដែលបើកស្របទិសគ្នា បណ្តាល​ឱ្យ​ម៉ូតូក្រឡាប់បះកង់ពីរ និងធ្វើឱ្យ​​អ្នក​បើក​បរ​​រងរបួសធ្ងន់ដេកសន្លប់​នៅ​លើថ្នល់់។ បន្ទាប់​ពី​បុក​ម៉ូតូ​កង់បី​ហើយ រថ​យន្តបង្កមិន​បាន​ឈប់​នោះទេ​ ព្យា​យាមបើក​ចាក់​កួរត្រឡប់​ក្រោយ​ទៅ​​ទិស​ខាង​ត្បូង ដើម្បីគេចខ្លួន ក៏ប៉ុន្តែ​​​​អ្នក​បើក​បរ​ស្រវឹងធ្លាក់ភ្នែក​ខ្លាំង​ពេក មិន​​អាច​ម្ចាស់ការ​​បាន ក៏​ជ្រុល​ចង្កូត​ឡើង​លើចិញ្ចើម​ផ្លូវ​ខាង​​លិច​​រួច​បោលទៅ​​បុកទ្វារ​ដែកហាង​ជួស​ជុល​ម៉ូតូយីហោលីដាបណ្តាលឱ្យ​ទ្វារ​​រលំ និង​រថយន្ត​ចូល​ក្នុង​ហាង ។

ម្ចាស់​ហាង​ខាង​លើបានឱ្យ​​សមត្ថ​កិច្ចដឹងថា ​បើ​សិនជារថយន្ត​បើក​ចូល​ប្រហែល​ជាង​មួយ​ម៉ែត្រ​​ទៀត​នោះ ប្រាកដ​មាន​អ្នកស្លាប់ ឬរបួស ​ជាមិន​ខាន ព្រោះ​មាន​មនុស្សដេក​នៅ​លើ​ប៉ៅអ៊ីក្នុង​ផ្ទះ។ បន្ទាប់ពី​បុក​ទ្វារ​ដែក​រលំ​និង​ចូល​ដល់​ក្នុង​​ផ្ទះ​ហើយនោះ​ រថយន្ត​មិ​ន​ឈប់​ទេ គឺអ្នកបើក​បាន​​ដាក់​​លេខ​​ថយ​ក្រោយបំរុងបើករត់ ប៉ុន្តែ​ជ្រុល​ទៅ​បុក​ដើម​អំពិល​ទៅ​​មុខ​លែងរួច ស្រប​ពេលនោះ​សាច់​ញាតិម្ចាស់​ហាង​ជួស​ជុល​ម៉ូតូ​នាំ​គ្នា​​បើក​ទ្វារ​រថ​យន្ត​កាច់សោកុងតាក់​​​ពន្លត់​ម៉ា​ស៊ីន​ទើប​រថយន្ត​ទៅ​ណាលែង​រួច៕