ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា.យប្រហារ​ដោយ​ដ្រូ​ន​ប្រឆាំង​កងទ័ព​អា​មេ​រិ​ក​នៅ​ស៊ី​រី

6 ខែ មុន

ប្រទេស​ស៊ី​រី ៖ តាម​AFP​ថា កងទ័ព​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២៣​តុលា​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ដោយ​

ប្រទេស​ស៊ី​រី ៖ តាម​AFP​ថា កងទ័ព​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២៣​តុលា​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​នៅ​ស៊ី​​រី តែ​ការ​វាយប្រហារ​នោះ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ឡើយ​។ ពេល​ទទួល​ដំណឹង​នោះ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន បាន​ផ្អាក​ការ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​គូសបញ្ជាក់​ថា ជនប្រដាប់អាវុធ​មូលដ្ឋាន​១​ក្រុម​និយាយ​ថា បាន​វាយប្រហារ​ដោយ​ដ្រូ​ន​លើ​កង​ទាហាន​អា​មេ​រិ​ក​នៅ​ស៊ី​រី​។ អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ឧត្ដមសេនីយ​PAT RYDER ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា មានការ​ប៉ុនប៉ង​វាយប្រហារ​ដោយ​ដ្រូ​ន​មួយ នៅ​Al TANF ប្រទេស​ស៊ី​រី​។ កន្លែង​នោះ​ជា​មូលដ្ឋាន​យុទ្ធសាស្ត្រ​មួយ ស្ថិត​នៅ​ជិត​ព្រំដែន​ហ្ស៊​ក​ដា​នី​និង​អ៊ី​រ៉ា​ក់​។ ដ្រូ​ន​វាយប្រហារ​២​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់ ដោយ​ប្រព័ន្ធ​ការពារ​អាកាស​អា​មេ​រិ​ក ដែល​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នក​របួស​ណា​ម្នាក់​ឡើយ​ក្នុង​ចំណោម​កង​ទាហាន​អា​មេ​រិ​ក​។

សេត​វិមាន​កាលពី​ថ្ងៃ​ទី​២៣ ​តុលា​បាន​ចោទ​ប្រកាន់​អ៊ី​រ៉​ង់​ថា ជួយ​សម្រួល​ដ៏​សកម្ម​ការ​វាយប្រហារ​នានា​លើ​បណ្ដា​មូលដ្ឋាន មាន​វត្តមាន​កង​ទាហាន​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា។ ចាប់តាំងពី​ថ្ងៃ​ទី​១៨​ តុលា​មក មានការ​វាយប្រហារ​ដោយ​ដ្រូ​ន​និង​គ្រាប់​រ៉ុក្កែត​យ៉ាងតិច​៥​លើក ប្រឆាំង​មូលដ្ឋាន​៣​កន្លែង​នៅ​អ៊ី​រ៉ា​ក់ ដែល​មានការ​ដាក់​ពង្រាយ​កងទ័ព​អា​មេ​រិ​ក និង​កងកម្លាំង​ចម្រុះ​អន្តរជាតិ​ប្រឆាំង​ជី​ហា​ដ​។ ក្នុង​ចំណោម​ការ​វាយប្រហារ​ទាំងនេះ ការ​វាយប្រហារ​មួយ បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួសស្រាល​មួយ​ចំនួន​។ ភាគ​ច្រើន​នៃ​ការ​វាយប្រហារ​ទាំងនេះ ប្រកាស​ទទួលខុសត្រូវ ដោយ​ក្រុម​មួយ​មានឈ្មោះ​ថា ក្រុម​តស៊ូ​អ៊ិ​ស្លា​ម​​នៅ​អ៊ី​​រ៉ា​ក់ ជា​សាខា​របស់​ពួក​ស៊ី​អ៊ី​ត​ស្និទ្ធអ៊ី​​រ៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ