ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​សម្រេច​ហើយ បុរស​ធ្លាប់​ជាប់​ពន្ធនាគារ​៦​ឆ្នាំ ចេញ​វិញ​ប្រើ​ពូថៅ​កា​.​ប់​ម្តាយបង្កើត

6 ខែ មុន
  • សៀមរាប

លោក អាំង សុភា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឈ្មោះ ឈឿ ប្រើ​ច ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ខ្នារ​ជើង ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដា

ខេត្តសៀមរាប ៖ លោក អាំង សុភា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឈ្មោះ ឈឿ ប្រើ​ច ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ខ្នារ​ជើង ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ «​ប៉ុនប៉ង​ឃា​.​តក​.​ម្ម (​កា​.​ប់​នឹង​ពូថៅ​)» ទៅ​លើ​ម្តាយបង្កើត​របស់​ខ្លួន​។

ការ​ចេញ​ដីកា​ខាងលើ​នេះ ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២៣ ខែតុលា ឆ្នាំ​២០២៣ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​២២ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១​និង​៤០​នាទី មាន​ករណី​ហិ​.​ង្សា​នៅ​ត្រង់​ចំណុច​ភូមិ​ខ្នារ​ជើង ស្ថិត​ក្នុង​ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដែល​កូនបង្កើត​ជន​រង​គ្រោះ​បាន​យក​ពូថៅ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះជា​ម្តាយបង្កើត ខណៈ​កំពុង​តែ​អង្គុយ​បោ​.​ក​ខោអាវ ដោយ​មិន​បានដឹង​ខ្លួន បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ក្បាល​ផ្នែក​ខាងលើ រហូត​ដល់​ចេញ​ខួរក្បាល​មក​ខាងក្រៅ ហើយ​ខណៈ​ពេល​នេះ​ជន​រង​គ្រោះ​ត្រូវជា​ម្តាយ​រស់​ដូច​ស្លា​.​ប់​។

បើ​តាម​លោក​វរសេនីយ៍ឯក នួន ស័ក្តិ​ចំរើន​រិ​ទ្ធិ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ នេះ​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ សេក អង ភេទ​ស្រី អាយុ​៧០​ឆ្នាំ ត្រូវជា​ម្ដាយបង្កើត​ជនល្មើស រស់នៅ​ផ្ទះ​ជាមួយ​គ្នា​។

លោក​បន្ត​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​។ ដោយឡែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តសៀមរាប ដើម្បី​ព្យាបាល តែ​អកុសល​ជន​រង​គ្រោះ​បច្ចុប្បន្ន​រស់​ដូច​ស្លា​.​ប់ ខណៈ​កំពុង​តែ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។

លោក​បញ្ជាក់​ទៀត​ថា ក្រោយ​ជន​ដៃដល់​រត់គេច​ខ្លួន​បាត់​មិន​បាន​មួយ​ដង្ហើមចង្រិត​ផង កម្លាំង​យើង​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ល្ងាច​ថ្ងៃ​ដដែល រួច​បញ្ជូន​ទៅ​កាន់​អធិការ​នគរបាល​ស្រុក​ក្រឡាញ់ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់ ហើយនឹង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បន្ទាប់​មក​រៀបចំ​បញ្ជូន​បន្ត​ទៅ​តុលាការ​ខេត្តសៀមរាប ដើ​ម្បិ​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​។

លោក​បន្ថែម​ថា ជន​ដៃដល់​បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​យក​ពូថៅ​កា​.​ប់​ទៅ​លើ​ម្ដាយ បង្កើត​របស់​ខ្លួន​ចំនួន​១​ពូថៅ ចំ​ត្រង់​ក្បាល​ពិតប្រាកដ​មែន ដោយសារ​មូលហេតុ ម្ដាយ​បាន​យក​កណ្ដៀវ​លាក់​ទុក មិន​ឱ្យ​ខ្លួន​យក​ទៅ​ច្រូតស្មៅ​»​។

បច្ចុប្បន្ន នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣​នេះ លោក អាំង សុភា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ចេញ​ដីកា​ឱ្យ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈឿ ប្រើ​ច ភេទ​ប្រុស អាយុ​៤១​ឆ្នាំ យក​ទៅ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវជា​ម្តាយ​របស់​ជនសង្ស័យ ពេល​នេះ​រស់​ដូច​ស្លា​.​ប់ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។

គួរ​រំលឹក​ថាមិន​គួរ​ឡើយ​! ធ្លាប់​ជាប់​ពន្ធនាគារ​៦​ឆ្នាំ ចេញ​មក​វិញ​បែរជា​ប្រើ​ពូថៅ​កា​.​ប់​ម្តាយ​ខ្លួនឯង​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ