ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឡើយ​! ធ្លាប់​ជាប់​ពន្ធនាគារ​៦​ឆ្នាំ ចេញ​មក​វិញ​បែរជា​ប្រើ​ពូថៅ​កា​.​ប់​ម្តាយ​ខ្លួនឯង

10 ខែ មុន
  • ភ្នំពេញ

​បុរស​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ បាន​ប្រើ​អំពើ​ហិ​.​ង្សា​ដោយ​យក​ពូថៅ​កា​.​ប់​ទៅ​លើ​ម្តាយ​ខ្លួនឯង បណ្តាល​ឲ្យ​ផុង​លលាដ៍ក្បាល រួច​ព្យាយាម​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៣ មាន​បុរស​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ បាន​ប្រើ​អំពើ​ហិ​.​ង្សា​ដោយ​យក​ពូថៅ​កា​.​ប់​ទៅ​លើ​ម្តាយ​ខ្លួនឯង បណ្តាល​ឲ្យ​ផុង​លលាដ៍ក្បាល រួច​ព្យាយាម​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​តាម​ក្របួច​មក​វិញ ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​ភូមិ​ខ្នារ​ជើង ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​កូន​ខាងលើ​នោះ​មានឈ្មោះ ឈឿ ប្រើ​ច អាយុ​៤១​ឆ្នាំ ជា​មនុស្ស​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​មាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​ម្តាយបង្កើត ដោយសារ​តែ​ខឹង​ម្តាយ​បាន​យក​កណ្តៀវ​លាក់​ទុក ខណៈ​រូបគេ​ចង់​ចេញ​ទៅ​ច្រូតស្មៅ ក៏​កើតជា​អំពើ​ហិ​.​ង្សា​តែ​ម្ដង ហើយ​កូនប្រុស​រូប​នោះ​ស្ទុះ​ទៅ​ទាញ​ពូថៅ​កា​.​ប់​ម្តាយ​ខ្លួនឯង បណ្តាល​ឲ្យ​ផុង​លលាដ៍ក្បាល​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ក្រឡាញ់ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា «​រូបគេ​ពិតជា​បាន​ប្រើ​អំពើ​ហិ​.​ង្សា ដោយ​យក​ពូថៅ​កា​.​ប់​ទៅ​លើ​ម្តាយបង្កើត​ឈ្មោះ សេក អង អាយុ​៧០​ឆ្នាំ ពិតប្រាកដ​មែន ព្រោះតែ​ខឹង​គាត់​យក​កណ្តៀវ​ច្រូតស្មៅ​លាក់​។ ហើយ​មិនតែប៉ុណ្ណោះ រូបគេ​ក៏​ជា​ជន​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន និង​ធ្លាប់​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​ទៀត​ផង​»​។

ដោយ​យោង​ទៅ​លើ​បទល្មើស​ជាក់ស្តែង​ខាងលើ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង​វត្ថុ​តាង ពូថៅ បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ