ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រាពន្ធ​ដែល​កម្មសិទ្ធិករ​ត្រូវ​ដឹង​៖ ពន្ធ​លើ​ថ្លៃ​ឈ្នួល ផ្ទះ និង​ដីធ្លី គឺ​ជាប់​តាម​អត្រា​កំណត់​១០​%

1 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ កន្លង​មក​យើង​បានឃើញ​បងប្អូន​មួយ​ចំនួន​បាន​ដាក់ ផ្ទះ ដីធ្លី សម្រាប់ «​ជួល​»

​រាជធានី​ភ្នំពេញ​៖ កន្លង​មក​យើង​បានឃើញ​បងប្អូន​មួយ​ចំនួន​បាន​ដាក់ ផ្ទះ ដីធ្លី សម្រាប់ «​ជួល​» ប៉ុន្តែ​មិន​ធ្លាប់​បានដឹង​ច្បាស់​នោះ​ទេ ថា​តើ​ម្ចាស់​អចល​ទ្រព្យ ដែល​យើង​ហៅ​ថា «​កម្មសិទ្ធិករ​» មាន​កាតព្វកិច្ច​អ្វីខ្លះ​ចំពោះ​អត្រាពន្ធ​លើ​ថ្លៃ​ឈ្នួល​អចល​ទ្រព្យ​នោះ​ទេ​។

​ថ្មី​ៗ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​បាន​ប្រកាស​ឱ្យ​ដឹង​អំពី កាតព្វកិច្ច​របស់​កម្មសិទ្ធិករ ឬ​សិទ្ធិវន្ត ចំពោះ​ពន្ធ​លើ​ថ្លៃ​ឈ្នួល​អ​ចនទ្រ​ព្យ ក៏​ដូច​ជា​រយៈពេល​នៃ​ការ​ចុះបញ្ជី​នៅ​តាម​បណ្តា​សាខា​ពន្ធដា​ខេត្ត​-​ខណ្ឌ​ផ្សេង​ៗ​។

​អគ្គនាយកដ្ឋាន​ពន្ធដា បានឱ្យ​ដឹង​ថា ពន្ធ​លើ​ថ្លៃ​ឈ្នួល​អចលនទ្រព្យ ត្រូវ​អនុវត្ត​លើ​ការ​ជួល​អ​ចនទ្រ​ព្យ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​វិសាលភាព​អនុវត្ត​លើ​កម្មសិទ្ធិករ ឬ​សិទ្ធិវន្ត​របស់​កម្មសិទ្ធិករ​នៃ​អចល​ទ្រព្យ​ដែល​មិនមែន​ជា​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័​យ​ប្រកាស នឹង​ជាប់​តាម​អត្រា​កំណត់ ១០% នៃ​ថ្លៃ​ឈ្នួល​អ​ចនទ្រ​ព្យ​។

​ដើម្បី​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ឱ្យ​បាន​ត្រឹមត្រូវ​កម្មសិទ្ធិករ ឬ​សិទ្ធិវន្ត​របស់​កម្មសិទ្ធិករ​មាន​កាតព្វ​កិច្ច ដូច​ជា​៖ ១- ចុះបញ្ជី​នៅ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ដែល​អចលនទ្រព្យ​ស្ថិត​នៅ​ក្នុង​រយៈពេល ១៥​ថ្ងៃ បន្ទាប់​ពី​ចុះ​កិច្ចសន្យាជួល​, ២- ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​មក​រដ្ឋបាល​សារពើពន្ធ​ក្នុង​រយៈពេល ១៥​ថ្ងៃ ក្រោយ​ពេល​ឈប់​ជួល​, ៣- ត្រូវ​ចេញ​បង្កាន់ដៃ​ទទួល​ប្រាក់​នៅ​ពេល​ទទួល​បាន​ប្រាក់​ឈ្នួល​, ៤- ត្រូវ​ដាក់​លិខិត​ប្រកាស​និង​បង់ប្រាក់​ពន្ធ​ជា​រៀង​រាល់​ខែ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃ​ទី​២០ នៃ​ខែ​បន្ទាប់ ប្រសិនបើ​កិច្ចសន្យា​តម្រូវ​ឱ្យ​មានការ​។

​«​បង់ប្រាក់​សរុប​សម្រាប់​រយៈពេល​ច្រើន​ខែ ត្រូវ​ប្រកាស​និង​បង់ប្រាក់​ពន្ធ​សរុប​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃ​ទី​២០ នៃ​ខែ​បន្ទាប់ ក្រោយ​ពេល​ទទួល​បាន​ថ្លៃ​ឈ្នួល​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​។ ទន្ទឹម​នឹង​នេះ​ពន្ធ​លើ​ថ្លៃ​ឈ្នួល​អចលនទ្រព្យ​ត្រូវ​បាន​លើកលែង​ផង​ដែរ លើ​ករណី​ដូច​ជា​៖ ១- ថ្លៃ​ឈ្នួល​ពី​ការ​ជួល​អចលនទ្រព្យ​របស់​រាជរដ្ឋាភិបាល ឬ​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល​, ២- ថ្លៃ​ឈ្នួល​ពី​ការ​ជួល​អចលនទ្រព្យ​របស់​បេសកកម្ម​ការទូត ឬ​កុងស៊ុល​បរទេស ឬ​អង្គការ​អន្តរជាតិ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា​។

​ពន្ធ​លើ​ថ្លៃ​ឈ្នួល​អចលនទ្រព្យ​ត្រូវ​បាន​លើកលែង​ផ្សេង​ទៀត គឺ ៣- ថ្លៃ​ឈ្នួល​ពី​ការ​ជួល​អចលនទ្រព្យ​របស់​អង្គការ ឬ​សមាគម​ណាមួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​និង​ដំណើរការ​សម្រាប់​គោលដៅ​សុទ្ធសាធ ខាង​សាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬ​អប់រំ និង​គ្មាន​ចំណែក​ណាមួយ​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​ឯកជន​, ៤- ប្រាក់​ដែល​អ្នក​ជួល​បាន​តម្កល់​ទុកជា​ប្រាក់​ធានា និង​ប្រគល់​ជូន​អ្នក​ជួល​វិញ​នៅ​ពេល​ចប់​កិច្ចសន្យា​, ៥-​ថ្លៃ​ឈ្នួល​ដែល​បាន​កាត់​ទុក​ប្រាក់​ពន្ធ​រួច​ហើយដោយ​សហគ្រាស​ជា​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័​យ​ប្រកាស និង ៦-​ថ្លៃ​ឈ្នួល​ពី​ការ​ជួល​អចលនទ្រព្យ​របស់​សហគ្រាស​ជា​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័​យ​ប្រកាស​ដែល​បាន​គិត​ចូល​ក្នុង​ប្រាក់​ចំណូល​ជាប់ពន្ធ​របស់​សហគ្រាស​រួច​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ