ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាប់ខ្មាំ.ង​ជា​ស្ត្រី​វ័យ​ចំណាស់​អ៊ី​​ស្រា​អែ​ល​២​នាក់ ត្រូវ​ក្រុម​ហា​ម៉ាស់​ដោះ​លែង​ហើយ​

6 ខែ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​កាលពី​ថ្ងៃ​ទី​២៣ ​តុលា បាន​ដោះ​លែង​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​កាលពី​ថ្ងៃ​ទី​២៣ ​តុលា បាន​ដោះ​លែង​ចំណាប់ខ្មាំង​ជា​ស្ត្រី​វ័យ​ចំណាស់​អ៊ី​​ស្រា​អែ​ល​​ចំនួន​២​នាក់ តែ​ប្តី​ពួក​គាត់​មិន​ត្រូវ​បាន​ដោះ​លែង​ឡើយ​។

លោកយាយ​ទាំង​២​នាក់​ និង​ស្វាមី​​របស់​ពួ​ក​គាត់​ត្រូវ​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ចាប់​ជា​ចំណាប់ខ្មាំង រួម​ជាមួយ​មនុស្ស​ឯទៀត​ៗ ពេល​វាយលុក​មិន​ឲ្យ​ដឹងខ្លួន​កាលពី​ថ្ងៃ​ទី​៧ ​តុលា​ ចូល​ដែនដី​អ៊ី​​ស្រា​អែ​ល​។

ចំណាប់ខ្មាំង​ទាំងនេះ​កំពុង​ស្ថិត​នៅ​ជ្រោយ​ហ្គា​ហ្សា​ដែល​កំពុង​ទទួល​រង​ការ​វាយប្រហារ​ខ្លាំងក្លា​បំផុត ពី​សំណាក់​កង​យន្តហោះ​និង​កងកាំ​ភ្លើង​ធំ​អ៊ី​ស្រា​អែ​ល​។

ខុ​ន្ទ​កាល័យ​នាយក​រដ្ឋមន្ត្រី​អ៊ី​​ស្រា​អែ​ល បាន​ប្រាប់​អត្តសញ្ញាណ​នារី​ទាំង​២​រូប​ថា មាន​សញ្ជាតិ​អ៊ី​​ស្រា​អែ​ល​និង​មាន​ដើម​កំណើត​នៅ​KIBBOUTZ NIR OZ ដោយ​លោកយាយ​ម្នាក់​ឈ្មោះ​YOCHEVED LIFSCHITZ អាយុ​៨៥​ឆ្នាំ​ និង​លោកយាយ​ម្នាក់​ទៀត​ឈ្មោះ​NOURIT KUPER អាយុ​៧៩​ឆ្នាំ​។ អ្នក​ទាំង​២​ត្រូវ​ចាប់ពង្រត់​រួម​នឹង​ស្វាមី ក្នុង​ការ​វាយប្រហារ​ដ៏​បង្ហូរ​រ​ឈាម​របស់​ពួក​ហា​ម៉ាស់​។ ស្វាមី​ពួក​គាត់​នៅ​ជាប់​ឃុំ​នៅឡើយ​ក្នុង​ជ្រោយ​ហ្គា​ហ្សា​។

តាម​AFP​ថា ​លោក​យាយ​ទាំង​២​នាក់​ត្រូវ​បាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​យោធា​១​គ្រឿង មក​កាន់​មជ្ឈ​មណ្ឌល​សុខាភិបាល​ក្រុង​តែ​ល​អា​វីវ​មួយ​។ រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​បញ្ជាក់​ថា សាច់ញាតិ​គ្រួសារ​របស់​អ្នក​ទាំង​២ បាន​មក​រង់ចាំ​ទទួល​ពួក​គាត់​នៅ​មជ្ឈមណ្ឌល​សុខាភិបាល​នោះ​។ លោកយាយ​YOCHEVED LIFSCHITZ​រៀបរាប់​ថា ពេល​ពួក​ហា​ម៉ាស់​ចាប់​គាត់ ពួក​គេ​បាន​ដឹក​រូប​គាត់​តាម​ម៉ូតូ​មួយ ឌុ​ប​គាត់​ដោយ​មាន​គ្នា​គេ​ម្នាក់​អង្គុយ​ពីក្រោយ​ទប់​កុំ​ឲ្យ​ធ្លាក់​។ ពួក​គេ​បាន​បើក​ម៉ូតូ​ឆ្លងកាត់​បា​រ៉ា​ស់​ព្រំដែន​ចូល​មក​ជ្រោយ​ហ្គា​ហ្សា​។

មុន​នេះ​ ​ចំណាប់​ខ្មាំង​ជា​ស្ត្រី​អា​មេ​រិ​ក​២​នាក់​ម្ដាយ​និង​កូន​ត្រូវ​បាន​ក្រុម​ហា​ម៉ាស់​ដោះ​លែង​រួច​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ